ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​ចាស់​ម្នាក់​ជួប​គ្រោះ​ថ្នាក់លើ​ផ្លូវជាតិ​លេខ​៦

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដូន​ចាស់​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បុក បណ្តាល​ឱ្យ​​រងរបួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរម៉ូតូ​​បានរង​របួស​​ស្រាល ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកុម្ភៈ…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដូន​ចាស់​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បុក បណ្តាល​ឱ្យ​​រងរបួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរម៉ូតូ​​បានរង​របួស​​ស្រាល ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៦-១១៧ ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ប្រាប់​ថា ម៉ូតូ​មួយ​គ្រឿង​ខាងលើ ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១I-៩២៦៦ អ្នកបើកបរ​ឈ្មោះ ញឿ​ន ណុ​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​លាង​រថយន្ត រស់នៅ​ភូមិ​គ្រួ​ស ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បាន​រង​របួសស្រាល ត្រូវ​សមត្ថ
កិច្ច​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ។

ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈឹ​ម ម៉ក់ ភេទ​ស្រី អាយុ​៨៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន អ្នកបើកបរ និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ