ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ស្រុក​ដោះស្រាយ​បញ្ហា​ដី​ទំនាស់ ខ្វះ​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ធ្វើ​ឱ្យ​ដំណោះស្រាយ ដូច​អត់​បានការ​សោះ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តបាត់ដំបង ៖ បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​១​គ្រួសារ ជាមួយនឹង​មន្ត្រី​យោធា​ម្នាក់ ស្ថិត​នៅ​ភូមិ​បួរ​រុន ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ត្រូវ​បាន​អភិបាលរង​ស្រុក​រតន​មណ្ឌល ហៅ​ទៅ​ធ្វើការ​ដោះស្រាយ…

ខេត្តបាត់ដំបង ៖ បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​១​គ្រួសារ ជាមួយនឹង​មន្ត្រី​យោធា​ម្នាក់ ស្ថិត​នៅ​ភូមិ​បួរ​រុន ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ត្រូវ​បាន​អភិបាលរង​ស្រុក​រតន​មណ្ឌល ហៅ​ទៅ​ធ្វើការ​ដោះស្រាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភ​: ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​សាលាស្រុក​រតន​ម​ញ្ឌ​ល ។

តែ​ការ​ដោះស្រាយ​នេះ មិន​ទទួល​បាន​ផល​ផ្លែ​ជូន​ពលរដ្ឋ​នោះ​ឡើយ ព្រោះ​មិន​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​លក់ដូរ និង​អាជ្ញាធរ​ភូមិ​-​ឃុំ ដែល​ចុះហត្ថលេខា​រឿង​ដី​មក​បំភ្លឺ ដោយ​គ្រាន់តែ​ហៅ​ម្ចាស់​ដី និង​មន្ត្រី​យោធា​មក​ចរចា​ប៉ុណ្ណោះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក អឹ​ម ប៊ុ​ន​ធឿ​ន ហៅ​យក្ស​អតីត​យោធា​កាន់​ផ្នែក​កងរថក្រោះ បានឱ្យ​ដឹង​ថា គាត់​បាន​ទិញ​ដី​ចំនួន​៥​ហិ​កតា​ពី​ឈ្មោះ ឈុ​ន ស៊ី​ណាត ភេទ​ប្រុស រស់នៅ​ឃុំ​រស្មី​សង្ហារ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង កាលពី​ចុងឆ្នាំ​២០១២ និង បាន​ធ្វើ​បង្កាន់ដៃ​ចេញពី​មេ​ភូមិ និង​មេឃុំ ហើយ​ក៏​ជួល​គេ​ឱ្យ​ចូល​ទៅ​ដោះ​គ្រាប់​មីន និង​ជួល​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ ដោយ​ចំណាយ​ថវិកា​អស់​ជា​ច្រើន ។

លុះ​រហូត​មក​ដល់​ឆ្នាំ​២០១៧ ស្រាប់តែ​លេច​ចេញ​បុរស​ម្នាក់​ឈ្មោះ ច្រិ​ក ណា​រ៉េ​ត ហៅ​ឆ្លូញ ជា​មន្ត្រី​យោធា មានបុណ្យ​ស័ក្តិធំ នៅ​ភូមិភាគ​៥ បាន​មក​អះអាង​ថា ដី​របស់​គាត់​មួយ​ចំហៀង​នេះ ដែល​ទទឹង​១៣០​ម៉ែត្រ និង​បណ្តោយ​១០០០​ម៉ែត្រ គឺជា​កម្មសិទ្ធិ​របស់​គាត់ រួច​គេ​យក​បង្កាន់ដៃ​ដែល​ចេញ​ដោយ​អភិបាលស្រុក​ទៅ​បង្ហាញ ដោយ​គ្មាន​ការ​ចុះហត្ថលេខា​ពី​មេ​ភូមិ ឬ​មេឃុំ​នោះ​ឡើយ ។

លោក​បន្ត​ទៀត​ថា ការ​ដោះស្រាយ គឺ​មិន​ទទួល​បាន​ផល​ផ្លែ​អ្វី​នោះ​ឡើយ ដោយ​ដី​លោក​ខំ​ទិញ​ពី​គេ ហើយ​ជួល​គេ​ដោះ​គ្រាប់​មីន និង​គាស់​ឬ​សគ​ល់អ​ល់​លុយ​ជា​ច្រើន បែរជា​លោក ហ៊ិ​ន ហូ អភិបាលរង​ស្រុក​រតន​មណ្ឌល​បង្ខំ​ឱ្យ​លោក​ចែក​ពាក់កណ្តាល​ឱ្យទៅ​មន្ត្រី​យោធា​នោះ​ទៅ​វិញ ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ