ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​វ័យ​១៤​ឆ្នាំ​២​រូប ឡើង​ប្រកួត​គ្នា​លក្ខណៈ​អន្តរជាតិ មិន​ធ្លាប់​មាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ប៉ុស្ដិ៍​លេខ​៥ បាន​រំលេច​ការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​ថៃ គួរ​ឱ្យ​ចាប់អារម្មណ៍ ខណៈ​ដែល​កីឡាករ​ទាំងនោះ​ក្រៅពី​ប្រកួត​គ្នា​បាន​ល្អ ក៏​ជា​ជំនួប​របស់​កីឡាករ​វ័យ​១៤​ឆ្នាំ​មិន​ធ្លាប់​មាន​។…

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ប៉ុស្ដិ៍​លេខ​៥ បាន​រំលេច​ការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​ថៃ គួរ​ឱ្យ​ចាប់អារម្មណ៍ ខណៈ​ដែល​កីឡាករ​ទាំងនោះ​ក្រៅពី​ប្រកួត​គ្នា​បាន​ល្អ ក៏​ជា​ជំនួប​របស់​កីឡាករ​វ័យ​១៤​ឆ្នាំ​មិន​ធ្លាប់​មាន​។

អ្នក​រៀបចំ​កម្មវិធី​ក៏​បាន​ប្រកាស​ថា នឹង​ដាក់​បញ្ចូល​ការ​ប្រកួត​រវាង​ក្មេង​ៗ​វ័យ​១៤ និង​១៥​ឆ្នាំ​បែប​នេះ ឱ្យ​បាន​កាន់តែ​ច្រើន​ផង​ដែរ ដើម្បី​លើកទឹកចិត្ត​ជំទង់​ៗ​ក្មេង​ឱ្យ​ចង់​ហ្វឹកហាត់​ប្រដាល់​ហើយ​ធ្វើ​ជា​កម្លាំង​ស្នូល​នៅ​ក្នុង​វិស័យ​ប្រដាល់​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រកួត​កីឡាប្រដាល់​របស់​ស្ថានីយ៍​ប៉ុស្តិ៍​៥ បាន​នៅ​ក្នុង​ការ​ប្រកួត​នោះ​ថា ការ​ពិត​លោក​ចង់​ដាក់​ប្រកួត​រវាង​កីឡាករ​ក្មេង​នៅ​លើ​សង្វៀន​របស់​ខ្លួន​ឱ្យ​បាន​ញឹកញាប់​ណាស់ ប៉ុន្តែ​បណ្ដាល​មក​ពី​មាន​ប្រតិកម្ម​ថា យក​កីឡាករ​មិន​គ្រប់​អាយុ​មក​ប្រកួត ដែល​មិន​ខុស​ពី​បំផុស​ឱ្យ​មានការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើ​កុមារ​មិន​គ្រប់​អាយុ ទើប​ចេះ​តែ​មិន​ហ៊ាន​។

យ៉ាងណាមិញ ដោយសារ​តែ​មានការ​អនុញ្ញាតិ​ឡើង​វិញ ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​រវាង​កីឡាករ​អាយុ​១៤​ឆ្នាំ​២​រូប ដោយ​មួយ​រូប​មក​ពី​ប្រទេស និង​មួយ​រូប​ទៀត​ជា​កីឡាករ​របស់​កម្ពុជា ដែល​ល្បីល្បាញ​គួរសម​នៅ​តាម​ព្រំដែន​នៅ​ខេត្តបន្ទាយមានជ័យ​។ លោក​ថា ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​ទទួល​បានការ​ចាប់អារម្មណ៍​មិន​តិច​នេះ​ទេ ដោយ​លោក​បាន​ចាត់​ទុក​ថា ក្មេង​ៗ​។ បើ​ទោះជា​ការ​ប្រកួត​របស់​ពួក​គេ មើល​ទៅ​មិន​មាន​បច្ចេកទេស​រស់​រវើក​ដូច​កីឡាករ​ពេញវ័យ ប៉ុន្តែ​ក៏​ប្លែក​ភ្នែក​ម្យ៉ាង​នៅ​ក្នុង​ពិភព​ប្រដាល់​ផង​។

លោក​មាន​គម្រោង​បើក​ការ​ប្រកួត​បែប​នេះ​ឱ្យ​បាន​ញឹកញាប់ ដោយ​ក្រោយ​ទទួល​បានការ​ចាប់អារម្មណ៍​ជាមួយ​មួយគូ​នេះ គឺ​នាង​មានការ​បង្ហាញ​ការ​បង្ហាញ​គូប្រកួត​លើក​ក្រោយ​ៗ​ទៀត ដើម្បី​កុំឱ្យ​ខ្មាស់​ថៃ ដែល​គេ​មាន​ធនធាន​កីឡាករ​ក្មេង​ៗ​តាំងពី​អាយុ​១០​ឆ្នាំ ដែល​ធ្វើ​ឱ្យ​ក្មេង​ៗ​ទាំងនោះ​ឆ្អិត​ប្រដាល់​នៅ​ពេល​ពួក​គេ​ធំ​ឡើង​។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ និង​ជា​គ្រូបង្វឹក​កីឡាករ​ប្រចាំ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា សម្រាប់​លោក​ពិតជា​រីករាយ​ដោយ​បានឃើញ​ប៉ុស្តិ៍​លេខ​៥ ចេះ​គិតគូរ​នឹកឃើញ​តម្រុយ​ចង់​ឲ្យ​មាន​អ្នក​ប្រដាល់​ជើង​ថ្មី​បណ្ដុះ​ពី​ក្មេង​ៗ​ឲ្យ​ឡើង​រេញ​បង្ហាញ​រិ​ទ្ធ ខណៈ​ដែល​លោក​យល់​ថា ធនធាន​កីឡាករ បើ​មិន​បណ្ដុះ​ពី​ពេល​ក្មេង​ទៅ គឺ​មិន​អាច​នឹង​ដើរ​ដល់​គោលដៅ​បាន​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ប្រកួត​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ កុម្ភៈ នោះ កីឡាករ​វ័យ​១៤​ឆ្នាំ ដែល​បើក​ឆាក​ប្រកួត​គ្នា​ជា​អន្តរជាតិ​នោះ គឺ​កីឡាករ​បង្គោល​ក្រហម​កម្ពុជា​ឈ្មោះ ឆៃ មក​រា មក​ពី​មក​ពី​ក្លិប​កងចក្រ​ភ្នំ​តូច ប្រកួត​ជាមួយ​កីឡាករ​ថៃ​បង្គោល​ខៀវ​ឈ្មោះ Phech Arun ដោយ​កីឡាករ​ទាំង​ពីរ​ប្រកួត​គ្នា​ល្អមើល​រហូត​ដល់​ចប់​ទឹកតែ​ម្ដង​។ ក្រោយ​ការ​ប្រកួត​ខាង​កម្ពុជា​ចាញ់​ថៃ​ដោយ​ពិន្ទុ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យជើង​ខ្លាំង​វ័យក្មេង​របស់​ថៃ ដែល​មាន​ប្រវត្តិ​ប្រកួត​រហូត​ដល់​៥០​ដង ទ្រម​ខ្លួន​មិន​តិច​ដែរ ដ្បិតថា ភាគី​ខាង​កម្ពុជា​ទើប​ប្រកួត​បាន​តែ​ជាង​២០​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ