ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ក្មេង​ស្រី​៥​ឆ្នាំរ​ត់ទៅ​រក​ឪពុក បែរ ជា​ជួប​គ្រោះ​អកុសល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ កុមារី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​ពេល​រត់​ឆ្លងផ្លូវ​ទៅ​រក​ឪពុក ស្រាប់តែ​ត្រូវ​រថយន្ត​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​បុក​ពេញទំហឹង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៦​ដេ…

រាជធានី​ភ្នំពេញ ៖ កុមារី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​ពេល​រត់​ឆ្លងផ្លូវ​ទៅ​រក​ឪពុក ស្រាប់តែ​ត្រូវ​រថយន្ត​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​បុក​ពេញទំហឹង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៦​ដេ ត្រង់​ចំណុច​ក្នុង ភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ទី លី​កា ភេទ​ស្រី អាយុ​៥​ឆ្នាំ មុខរបរ​សិស្ស មាន​ឪពុក​ឈ្មោះ ម៉ាត់ ហ្វូ​ទី អាយុ​៤១​ឆ្នាំ និង ម្តាយ​ឈ្មោះ សុះ អាយ​នី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។ ចំណែក​ម្ចាស់​រថយន្ត​បង្ក​ឈ្មោះ សុធា ភេទ​ប្រុស មិន​ស្គាល់​អា​ស័​យ​ដ្ឋា​ន រត់គេច​ខ្លួន បាន​បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ធុន​ធំ ប្រភេទ​ដឹក​ទិញ (​ដឹក​ទឹក​សុទ្ធ​) ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 3A.1726​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ កុមារី​រង​គ្រោះ​បាន​តាម​ឪពុក​ម្តា​យមក​ទិញ អីវ៉ាន់​ជា​មួយ​​គ្នា ខណៈ​ពេល​ម្តាយ​កំពុង​តែ​ទិញ​អីវ៉ាន់​នៅ​ខាងត្បូង​ផ្លូវ ហើយ​ឪពុក​ឈរ​ចាំ​នៅ​ខាងជើង​ផ្លូវ ដោយ​ក្មេង​​ស្រី​រង​គ្រោះ​ឃើញ​ឪពុក​ឈរ​នៅ​ទីនោះ ក៏​រត់​ឆ្លង​ទៅ​រក​ឪពុក ស្រប​ពេល​នោះ​ដែរ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើក​តាម​បណ្តោយ​ផ្លូវជាតិ​៥៦​ដេ ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ឃើញ​ដូច្នេះ​ឱ្យ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ក្មេង​ស្រី​រង​គ្រោះ​ចំកាង​មុខ​រថយន្ត​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​ ចំណែក​អ្នក​បើក​រថយន្ត​ក្រោយ​ពេល​កើតហេតុ​បាន​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​រួច​ប្រគល់​សព​ក្មេង​ស្រី​រង​គ្រោះ​ជូន​ឪពុក​ម្តាយ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ