ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតជា​នរក​ប្រេត​ព្រោះ​ចាញ់​សម្បថ

5 ឆ្នាំ មុន

សម័យមួយ​ពួក​ញាតិ​ទាំងឡាយនិយាយ​ទៅ​កាន់​កុដុម្ពី​ថា នែអ្នក​! ភរិយា​របស់​អ្នកឯង​ជា​ស្ត្រី​អា​ឥត​មានកូន ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មានកូន​នឹង​បាន​ត​វង្ស​ត្រកូល​កុំឱ្យ​ដាច់​ពូជ ។ ឯ​ភរិយា​នោះ​ក៏​បាន​និយាយ​ទៅ​កាន់​កុដុម្ពី​ជា​ប្តី​ដែរ​ថា ខ្ញុំ​ជា​ស្ត្រី​អា​គ្មាន​កូន​ទេ ពូជពង្សវង្សត្រកូល​មុខជា​នឹង​ត្រូវ​រលត់​ផុត​ត្រឹមនេះ​មិន​ខាន​ឡើយ ដើម្បី​បន្ត​ពូជពង្សរ​បស់បង ចូរ​បង​រក​ភរិយា​មួយ​មក​ទៀត​ចុះ…

សម័យមួយ​ពួក​ញាតិ​ទាំងឡាយនិយាយ​ទៅ​កាន់​កុដុម្ពី​ថា នែអ្នក​! ភរិយា​របស់​អ្នកឯង​ជា​ស្ត្រី​អា​ឥត​មានកូន ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មានកូន​នឹង​បាន​ត​វង្ស​ត្រកូល​កុំឱ្យ​ដាច់​ពូជ ។

ឯ​ភរិយា​នោះ​ក៏​បាន​និយាយ​ទៅ​កាន់​កុដុម្ពី​ជា​ប្តី​ដែរ​ថា ខ្ញុំ​ជា​ស្ត្រី​អា​គ្មាន​កូន​ទេ ពូជពង្សវង្សត្រកូល​មុខជា​នឹង​ត្រូវ​រលត់​ផុត​ត្រឹមនេះ​មិន​ខាន​ឡើយ ដើម្បី​បន្ត​ពូជពង្សរ​បស់បង ចូរ​បង​រក​ភរិយា​មួយ​មក​ទៀត​ចុះ ។

ចំណែក​កុដុម្ពី​គ្រាន់តែ​ឮ​ភរិយា​ខ្លួន​ព្រម​ហើយ ក៏​យកប្រពន្ធ​មួយទៀត មិនយូរ​ប៉ុន្មាន ភរិយា​ក្រោយ​នេះ​ក៏​មានគភ៌​។ ឯ​ភរិយា​ដើម​ឃើញ​នាង​ប្រពន្ធ​ក្រោយ​នោះ​មានគភ៌​បែរជា​គិត​ថា នាង​មានកូន​មិនយូរ​ទេ​នឹង​បានជា​មេផ្ទះ​ធំ ត្រូ​ត​ត្រា​លើ​អញ​ជា​មិន​ខាន ដូច្នេះ​អញ​ត្រូវ​រក​ឧបាយកល ពន្លូត​គភ៌​នោះ​ទើបបាន ។

គិត​ហើយ​នាង​ក៏​ជួល​គ្រូពេទ្យ​ម្នាក់ ដែល​ប្រសប់​ខាង​ផ្សំ​ថ្នាំ​សម្រាប់​ពន្លូត​គភ៌​។ លុះ​គ្រូពេទ្យ​ផ្សំ​ថ្នាំ​យក​មក​ឱ្យ​នាង​ហើយ​ផ្តាំ​ថា ចូរ​នាង​យក​ថ្នាំ​នេះ​ដាក់​លាយ​នឹង​បាយ​ឱ្យ​ស្ត្រី​នោះ​បរិភោគ គភ៌​នោះ​នឹង​រលូត​ភ្លាម ស្ត្រី​អា​ធ្វើ​តាម​បណ្តាំ​ពេទ្យ ក៏​សម្រេច​ដូច​បំណង​មែន ។

កាល​គភ៌​នោះ​រលូត​ផុត​ទៅ នាង​ប្រពន្ធ​ក្រោយ​នោះ​ក៏​និយាយ​រឿងរ៉ាវ​ប្រាប់​ដល់​ស្វាមី​, ម្តាយ និង​ញាតិ​ទាំងអស់​របស់​ខ្លួន អំពី​គំនិតអាក្រក់​របស់​ស្ត្រី​អានោះ ឯ​ពួក​ញាតិ​បាន​ស្តីបន្ទោស​ស្ត្រី​នោះ​ជា​ច្រើន តែ​ស្ត្រី​អា​មិន​ព្រម​ទទួល​ការ​ពិត​ទេ ហើយ​ហ៊ាន​ស្បថ​ទាំង​បំពាន​ថា បើ​នាង​បាន​ធ្វើអំពើ​អាក្រក់​បែប​នេះ​មែន សូម​ឱ្យ​ធ្លាក់​រង​ទុក្ខវេទនា​ក្នុង​នរក រួច​ពី​នោះ​មក​កើតជា​ប្រេត​ស៊ី​តែ​កូន​ឯង សូម​ឱ្យ​អត់បាយ​ក្រហាយ​ទឹក ឱ្យ​មាន​ខ្លូ​ន​ក្លិនស្អុយ​អសោចិ៍ ។

ដោយ​អំណាច​នៃ​បាបកម្ម លុះ​អស់​អាយុសង្ខារ​ទៅ ស្ត្រី​អានោះ​ក៏​ធ្លាក់​ទៅ​សោយទុក្ខ​ក្នុង​ឋាននរក រួច​ពី​នរក​មក​កើតជា​ប្រេត​ញី​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​មួយ ។

ឯ​ប្រេត​ញី​នោះ​គ្មាន​សំពត់​ស្លៀក មាន​ខ្លូ​ន​អាក្រក់​ក្រៃ មាន​ក្លិនស្អុយ​អសោចិ៍ មាន​រុយ​រោម​ពេញ​ទាំង​ខ្លូ​ន មក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នេះ ។ បាបកម្ម​នេះ​ក៏​ព្រោះតែ​នាង​ធ្លាប់​ប្រព្រឹត្ត​អំពើអាក្រក់​កាលពី​អតីតជាតិ ។