ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរ​ថា​ប្តី​ណា​មិន​ឈឺ ប្តី​ណា​មិន​ក្អួត​ឈាម បើ​ប្រពន្ធ​លេង​១​ក្បាច់​យ៉ាង​សាហា.វ​បែប​នេះ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​ហេតុតែ​ចង់បាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រើ​ល្បិច​ប្រាប់​ប្ដី​ថា ឆ្នាំ​នេះ​ប៉ា​វា​ឯង​មាន​អាយុ​៤០​ឆ្នាំ​ដែល​ជា​ឆ្នាំ​គត់​ហើយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដូច្នេះ​ដើម្បី​គេច​ឲ្យ​រួច​ផុត​ពី​គ្រោះ​ខាងលើ​ទាល់តែ​យើង​លែងលះ​គ្នា​ជា​ការ​ឧបកិច្ច​សិន​ផុត​ពី​នេះ​ចាំ​យក​គ្នា​វិញ​ ។ ​ពេល​នោះ​ដោយសារ​តែ​ភាព​ឆោតល្ងង់ ​និង​ជឿជាក់​ទុកចិត្ត​លើ​សម្ដី​ប្រពន្ធបុរស​នោះ​បាន​យល់ព្រម​តាម​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ឲ្យ​ផ្ដិត​មេដៃ​លើ​លិខិត​លែងលះហើយ​គាត់​ក៏​ផ្ដិត​តាម ​។…

រាជធានីភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​ហេតុតែ​ចង់បាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រើ​ល្បិច​ប្រាប់​ប្ដី​ថា ឆ្នាំ​នេះ​ប៉ា​វា​ឯង​មាន​អាយុ​៤០​ឆ្នាំ​ដែល​ជា​ឆ្នាំ​គត់​ហើយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដូច្នេះ​ដើម្បី​គេច​ឲ្យ​រួច​ផុត​ពី​គ្រោះ​ខាងលើ​ទាល់តែ​យើង​លែងលះ​គ្នា​ជា​ការ​ឧបកិច្ច​សិន​ផុត​ពី​នេះ​ចាំ​យក​គ្នា​វិញ​ ។

​ពេល​នោះ​ដោយសារ​តែ​ភាព​ឆោតល្ងង់ ​និង​ជឿជាក់​ទុកចិត្ត​លើ​សម្ដី​ប្រពន្ធបុរស​នោះ​បាន​យល់ព្រម​តាម​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ឲ្យ​ផ្ដិត​មេដៃ​លើ​លិខិត​លែងលះហើយ​គាត់​ក៏​ផ្ដិត​តាម ​។ ​លុះ​ក្រោយ​ពេល​បាន​ស្នាម​មេដៃ​ហើយ​ប្រពន្ធ​បាន​យក​ទៅ​ប្ដឹង​នៅ​តុលាការ​លែង​មែនទែន រហូត​ចេញ​សាលក្រម​ទើប​នាង​បានដៃ​បាន​ចាក​ចេញពី​ជីវិត​គាត់ និង​ទៅ​រស់នៅ​ជាមួយ​ប្អូនធម៌​ដែល​ជា​មន្ត្រី​កងរាជអាវុធហត្ថ​យ៉ាង​ត្រេកត្រអាល​ ។

ដោយឡែក​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បុរស​ខាងលើ​បាន​តាម​ស្វែងរក​ប្រពន្ធ​ឃើញ កំពុង​រស់នៅ​ជាមួយ​ប្អូនធម៌​នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ទើប​គាត់​បាន​ស្រែក​ឡូឡា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​នគរបាល​សង្កាត់​ចោម​ចៅ​២ នាំ​គ្នា​ចាប់​បំបែកចេញ​ស្ទើរតែ​មិន​ចង់​ឈ្នះ​ឡើយ​។

បុរស​ជា​ប្តី​ដើម​បាន​និយាយ​ថា គាត់​ឈ្មោះ ង.ត.ផ អាយុ​៣៩​ឆ្នាំ មុខរបរអាជីវករ​លក់ដូ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ​។​ ចំណែក​ស្ត្រី​ជា​អតីត​ប្រពន្ធរបស់​គាត់​ឈ្មោះ ឈ​.វ.​ស អាយុ​៣៥​ឆ្នាំ មុខរបរជា​អាជីវករលក់​ខោអាវ នៅ​ក្នុង​ផ្សា​រកា​ណា​ឌី​យ៉ា មាន​ទីលំនៅ​ក្នុងបុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ជាមួយ​ប្តី​ក្រោយជា​មន្ត្រី​អាវុធហត្ថ​មានឈ្មោះ ឈ.ច.​ធ អាយុ​៣៨​ឆ្នាំ ហើយ​ប្ដី​ក្រោយ​នេះ​ក៏​ជា​ប្អូនធម៌​របស់​គាត់​និង​អ​តី​តប្រពន្ធ​ដែរ ​។

បុរស​នេះ​បាន​បន្ត​ទៀត​ថា គាត់ និង​អតីត​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​រហូត​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ហើយ​ក្រោយមក​បាន​ស្គាល់​រាប់អាន​គ្នា​ជាមួយបុរសដែល​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ ​។

​ការ​រាប់អាន​នេះ​មាន​សភាព​ជ្រាលជ្រៅរហូត​ឈាន​ដល់​យក​គ្នា​ធ្វើ​ជា​បង​ប្អូនធម៌ និង​បាន​ស្រឡាញ់​គ្នា​ជាង​ប្អូន​ប​ង្កើ​តរយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ​ម្យ៉ាងទៀត​គាត់​មិន​បាន​គិតស្មាន​ដល់​ថា ប្អូនធម៌​ហ៊ាន​លូក​ថ្លើម​គាត់​បែប​នេះ​សោះ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា គាត់​មិន​បានដឹង​ថា ​ប្រពន្ធ​មានចិត្ត​ផិតក្បត់​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្អូនធម៌​ទេ​ទើប​អ្វី​ៗ​ធ្វើ​តាម​ប្រពន្ធ​បង្គាប់​ទាំងអស់ ដោយ​ហេតុតែ​ចង់បាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ ប្រពន្ធ​បាន​ប្រើ​ល្បិច​បោកប្រាស់​គាត់​ដោយ​ប្រាប់​ថា​ «ប៉ា​វា​ឯង​មាន​អាយុ​៤០​ឆ្នាំ​ដែល​ជា​ឆ្នាំ​គត់​ហើយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដូច្នេះ​ដើម្បី​គេច​ឲ្យ​រួច​ផុត​ពី​គ្រោះ​ខាងលើ​ទាល់តែ​យើង​លែងលះ​គ្នា​ជា​ការ​ឧបកិច្ច​សិន​ផុត​ពី​ឆ្នាំ​គ្រោះ​នេះ​ចាំ​យក​គ្នា​វិញ​»​ ។​

បន្ទាប់​មក​បាន​ទាមទារ​ឲ្យ​ផ្តិត​មេដៃជា​បណ្តោះអាសន្ន​ហើយដោយ​សារ​តែ​ជឿ​ទុកចិត្ត​លើស​ម្តី​ខ្លាំង​ពេក​ទើប​គាត​ព្រម​ផ្ដិត​មេដៃ​លែងលះ​បណ្ដោះអាសន្ន ស្រាប់តែ​ប្រពន្ធ​យក​ស្នាម​មេដៃ​នោះ​ទៅ​ដាក់​ដាក់​ពាក្យ​ប្ដឹង​លែងលះ​ដល់​តុលាការ​រហូត​ដល់​តុលាការ​ចេញ​សាលក្រម​លែងលះ​ស្របច្បាប់​តែ​ម្ដង ​។

បុរស​នេះ​បាន​បន្ត​ថា ពេល​នោះ​ហើយ​ដែល​គាត់​ភ្ញាក់ខ្លួន​ព្រើត​ដឹង​ថា ​ចាញ់បោក​ប្រពន្ធ​ និង​ចង់​យំ​ក៏​យំ​មិន​ចេញ​ឡើយ ហើយ​ប្រពន្ធ​បានដៃ​បាន​ចុះ​ចោល​រូប​គាត់​ទៅ​រស់នៅ​ជាមួយ​ប្អូនធម៌​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ​។

​ចំណែក​រូប​គាត់​ព្រោះតែ​ពិបាកចិត្ត​ពេក​គាត់​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ចំនួន​៤​លើក​មក​ហើយ​ប៉ុន្តែ​មិន​បាន​សម្រេច​ ។​ ក្រោយមក​ទៀត​អតីត​ប្រពន្ធបាន​លួច​ដក​លុយ​ពី​កុង​ធនាគារ​អស់​មួយ​ចំនួន​ធំ ទើប​គាត់​តាម​រក​ដើម្បី​យក​លុយ​វិញ ។

រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​រក​ឃើញ​អតីត​ប្រពន្ធ​កំពុង​នៅ​ជាមួយ​ប្ដី​ក្រោយ​គឺ​ប្អូនធម៌​គាត់​នៅ​ក្នុងផ្ទះ​ល្វែង​ថ្មី​ដែល​ទើប​នឹង​ទិញ​នៅក្នុង​បុរី​សន្តិភាព​២ ។​ លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ នេះ​បាន​នាំ​គ្នា​មក​ដោះស្រាយ​នៅ​សាលាសង្កាត់​ចោម​ចៅ​២​ហើយ​ក៏​បណ្ដាល​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​មិន​បាន​ដោះស្រាយ​ឡើយ​ព្រោះ​រឿង​នេះ​ជា​ដែន​សមត្ថកិច្ច​តុលាការ​ ។

ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​ខា​ង​លើ​ត្រូវ​បាន​ស្ត្រី​ជា​អ​តី​ប្រពន្ធ​ឆ្លើយ​និយាយ​ថា សម្តី​ការ​ចោទប្រកាន់​របស់​អ​តី​ត​ប្ដី​ខាងលើ​នោះ​មិន​ពិត​ឡើយ តាម​ពិត​ការ​លែងលះ​គ្នា​ដោយ​មានការ​យល់ព្រម​ទាំង​សងខាង ហើយ​តុលាការ​បាន​ចេញ​សាលក្រម​លែងលះ​រួច​ទៅ​ហើយ ចំណែក​លុយ​នៅ​ធនា​គារ​នាង​មិនដឹង​ និង​មិន​បាន​លួច​ឡើយ​ ។

ចំណែក​ប្អូ​ម​ធម៌​ដែល​ជា​មន្ត្រី​អាវុធហត្ថហើយ​ត្រូវជា​ប្តី​ក្រោយ​របស់​ស្ត្រី​ខាងលើ​វិញបាន​និយាយ​ថា ខ្លួន​មិន​បាន​លួច ឆក់ ប្លន់ យកប្រពន្ធ​បងធម៌​ឡើយ ប៉ុន្តែ​ដោយសារ​តែ​ឃើញ​បងធម៌មាន​សាលក្រម​លែងលះ​ពី​តុលាការ​ហើយ​នោះ ទើប​ខ្លួន​ហ៊ាន​ទទួលយក​បងស្រី​ធម៌​ធ្វើ​ជា​ភរិយា​បែប​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ