ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត SsangYong បាន​បើក​ដំណើរការ​អគារ​តាំង​បង្ហាញ​ជា​ផ្លូវការ​របស់​ខ្លួននៅ​ទីតាំង​ដែល​មាន​សក្ដានុពល​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ទីផ្សារ​រថយន្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​កំណើន​ឡើង គេ​សង្កេត​ឃើញ​ថា​វត្តមាន​រថយន្ត​ស៊េរី​ថ្មី​និង​ទំនើប​ជា​ច្រើន​ម៉ាក​និង​ម៉ូ​ដែល បាន​បន្ត​នាំ​ចូល​និង​បង្កើត​ជា​អគារ​តាំង​បង្ហាញ​ផ្ទាល់ខ្លួន នៅ​កម្ពុជា ដើម្បី​សម្រួល​ដល់​អតិថិជន​កម្ពុជា ក្នុង​ការ​ទស្សនា​​រថយន្ត​នោះ​ផ្ទាល់ ជាក់ស្ដែង…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ទីផ្សារ​រថយន្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​កំណើន​ឡើង គេ​សង្កេត​ឃើញ​ថា​វត្តមាន​រថយន្ត​ស៊េរី​ថ្មី​និង​ទំនើប​ជា​ច្រើន​ម៉ាក​និង​ម៉ូ​ដែល បាន​បន្ត​នាំ​ចូល​និង​បង្កើត​ជា​អគារ​តាំង​បង្ហាញ​ផ្ទាល់ខ្លួន នៅ​កម្ពុជា ដើម្បី​សម្រួល​ដល់​អតិថិជន​កម្ពុជា ក្នុង​ការ​ទស្សនា​​រថយន្ត​នោះ​ផ្ទាល់ ជាក់ស្ដែង រថយន្ត​យីហោ​របស់​ប្រទេស​កូរ៉េ គឺ SsangYong ក៏​បាន​បើក​ដំណើរការ​អគារ​តាំង​បង្ហាញ​ជា​ផ្លូវការ​ផង​ដែរ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្បែរ​ស្ពាន​អាកាស​តិច​ណូ ខណ្ឌទួលគោក កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៩ ។

លោក Lee Jae Hoo អគ្គនាយក​ក្រុមហ៊ុន SsangYong Cambodia បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន SsangYong Cambodia បាន​បង្កើត​អគារ​តាំង​បង្ហាញ​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ក្នុង​ខែមីនា ឆ្នាំ​2018 ។ នៅ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​នៃ​រថយន្ត​ម៉ាក​ល្បី​នេះ SsangYong បាន​គ្រប់គ្រង​ស្ថានភាព​បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​បង្កើន​ភាគហ៊ុន​នៃ​ទីផ្សារ​របស់​ខ្លួន ។

ដំណើរការ​លក់​របស់​យើង​គឺ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​សម្រាប់​យើង​ដែល​ធ្វើ​ឱ្យ​យើង​សម្រេចចិត្ត​បង្កើត​អគារ​តាំង​បង្ហាញ​ថ្មី​មួយ​នេះ​នៅ​ចំ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល​ឡើង​ដល់​អតិថិជន​ដែល​មាន​ស្រាប់ និង​អតិថិជន​បន្ថែម​ទៀត​របស់​យើង ។

លោក​បន្ត​ថា អគារ​តាំង​បង្ហាញ​ថ្មី​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​រីក​ចម្រើន​ដ៏​សំខាន់​របស់ SsangYong នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​មានកា​អគារ​តាំង​បង្ហាញ​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា​ក្រុមហ៊ុន SsangYong គឺ​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន ហើយ​ក៏​បង្ហាញ​ថា ម៉ាក​សញ្ញា​មួយ​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃនេះ និង​នៅ​ឆ្នាំ​ខាង​មុខ​ទៀត ។

ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន SsangYong Cambodia និង​ការ​ទទួលយក​ម៉ាក​សញ្ញា​រថយន្ត​ដ៏​ទំនើប​នេះ​របស់​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ឱ្យ SsangYong សម្រេចចិត្ត​ពង្រីក​អគារ​តាំង​បង្ហាញ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​អតិថិជន​ដែល​មាន​តម្រូវការ​លើស​ពី​ការ​រំពឹង​ទុក ។

លោក Yoon Jiseok អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន SsangYong ប្រចាំ​ប្រទេស​កូរ៉េ (Asia/KD Export Team SsangYong Motor) បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន SsangYong បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​១៩៥៤ ដែល​គិត​មក​ដល់ ឥលូវ​មាន​រយៈពេល​ជាង ៦៥​ឆ្នាំ លើ​ជំនាញ​ផលិត​យានយន្ត ហើយ​យើង​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់ ចំពោះ​ការ​ផលិត​រថយន្ត​រយៈពេល​ដ៏​យូរអង្វែង​របស់​យើង ។

SsangYong បាន​ផលិត​រថយន្ត​ប្រភេទ SUV, Pick Up, MPV Car ដែល​មាន​លក្ខណៈ Dynamic Driving តាម​បច្ចេកទេស 4 x4 ដែល​គិត​ពី​សុវត្ថិភាព​ជា​ចំបង និង​ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាងណា​ដើម្បី​អោយ​បំពេញ​តាម​តម្រូវការ​អតិថិជន​។

លោក​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ​ការ​លក់ មាន​កំណើន​កើនឡើង​រហូត ជាក់ស្តែង​ឆ្នាំ​២០១៨ SsangYong លក់​បាន រថយន្ត​ចំនួន​១៤៤​ពាន់​គ្រឿង និង​ក្នុង​ឆ្នាំ​២០១៩ យើង​ជឿជាក់​ថា​នឹង​កើន​ដល់ ១៦៣​ពាន់​គ្រឿង ។

ជាមួយ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ជាមួយ​ក្រុមហ៊ុន​SsangYong ប្រចាំ​ប្រទេស​កម្ពុជា​នេះ នឹង​ធានា​ផ្គត់ផ្គង់​នូវ​រថយន្ត​ដ៏​ល្អ​ប្រណិត​ពី​រោងចក្រ​យើង​ផ្ទាល់ មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ។

លោក Park Keun Baek អគ្គនាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន SsangYong បាន​ពន្យល់​ពី​ភាព​ពេញ​និយម​របស់​រថយន្ត SsangYong គឺ​ដោយសារ​សុវត្ថិភាព ការ​រចនា និង​កម្លាំង​ថាមពល​របស់​រថយន្ត​។ លោក​ថា ម៉ូ​ដែល Rexton គឺ​ផលិត​ឡើង​ដោយ​ផ្តោត​លើ​សុវត្ថិភាព​របស់​អ្នកដំណើរ និង​ភាព​ធន់​នៃ​រថយន្ត សូ​ម្បី​តែ​នៅ​ពេល​បើកបរ​នៅ​លើ​ផ្លូវ​ដ៏​លំបាក​យ៉ាងណា​ក៏​ដោយ ។

ការ​រចនា​ម៉ូ​ដែល Rexton ឡើង​គឺ​ទទួល​បានការ​កោតសរសើរ​ពី​អ្នកជំនាញ​ខាង​ត្រួតពិនិត្យ​ស្វ័យប្រវត្តិ​ជា​ច្រើន​ថា ជា​រថយន្ត SUV ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ក្នុង​ទីផ្សារ​។ ចំណែក​រឿង​ម៉ាស៊ីន​វិញ រថយន្ត SsangYong ម៉ូ​ដែល Rexton បំពាក់​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.2 លី​ត្រ ប៉ុន្តែ​ការ​ដំណើរការ​ម៉ាស៊ីន​របស់​វា​គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ម៉ាស៊ីន 3.0 លី​ត្រដែរ ។ បច្ចេកវិទ្យា​នេះ គឺ​ត្រូវ​បាន​ក្រុម​វិស្វកម្ម​នៃ​ក្រុមហ៊ុន SsangYong រួម​បញ្ជូន​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ ស្រប​ទៅ​នឹង​ការ​រួម​បញ្ជូន​គ្នា 7 ល្បឿន​នៃ​រថយន្ត​ដឹក​ជញ្ជូន​ម៉ូ​ដែល Mercedes Benz ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ