ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ក្រោយ​ចាប់​ផ្សឹក​អ​ន្ទិ​ត ហោ សុ​ខុន វត្ត​ច្បារ​អំពៅ​ថ្មីតែងតាំង​ចៅអធិការ​វត្ត​ថ្មី​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អតីត​ចៅអធិការ​វត្ត​ពោធិ៍​ព្រះ​បាត្រ ហៅ​វត្ត​ច្បារ​អំពៅ ត្រូវ​បាន​ផ្សឹក និង​បញ្ចប់​តួនាទី​កាលពី​ពេល​ថ្មី​ៗ​រួច​មក នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ ​នេះភិក្ខុ​…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អតីត​ចៅអធិការ​វត្ត​ពោធិ៍​ព្រះ​បាត្រ ហៅ​វត្ត​ច្បារ​អំពៅ ត្រូវ​បាន​ផ្សឹក និង​បញ្ចប់​តួនាទី​កាលពី​ពេល​ថ្មី​ៗ​រួច​មក នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ ​នេះភិក្ខុ​ ង៉ែត រ៉ា​ល់ ត្រូវ​បាន​តែងតាំង​ជា​ព្រះ​ចៅអធិការ​វត្ត​ជំនួស​វិញ ដែល​ពិធី​ប្រកាស​តែងតាំង​នេះធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​សង្ឃនាយក ន​ន្ទ ង៉ែត និង​មេគណៈ​រាជធានី​ភ្នំពេញ​សម្ដេច ឃឹម សន មានការ​និមន្ដ​ចូលរួម​ពី​ព្រះសង្ឃ តាជី យាយជី ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ផង​ដែរ ។

ក្នុង​ពិធី​នៅ​ព្រឹក​មិ​ញ​នេះក្រៅពី​ភិក្ខុ ង៉ែត រ៉ា​ល់ ដែល​ត្រូវ​បាន​តែងតាំង​ជា​ចៅអធិការ​វត្ត​ច្បារ​អំពៅ​នោះ​, ភិក្ខុ ហាស់ សុ​ជាតិ ត្រូវ​បាន​តែងតាំង​ជា​គ្រូសូត្រស្ដាំ និង​ភិក្ខុ​ ឈឿ​ន ចំរុង​ ជា​គ្រូសូត្រឆ្វេង ព្រមទាំង​៥​អង្គ​ផ្សេង​ទៀត តែងតាំង​ជា គណៈ​វិន័យ និង​លេខា ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ អន្ទិត ហោ សុ​ខុន អតីត​ចៅអធិការ​វត្ត​ច្បារ​អំពៅត្រូវ​បាន​គ​ណៈសង្ឃ​ជា​ច្រើន​អង្គ នៃ​ក្រសួង​ធម្មការ និង​សាសនា សម្រេច​ធ្វើការ​ផ្សឹក ដោយ​បញ្ចប់​តួនាទី​ពី​ចៅអធិការ​វត្ត​ច្បារ​អំពៅ និង​ទីប្រឹក្សា​សម្តេចព្រះសង្ឃរាជ ទេព វង្ស និង​សង្ឃនាយក ន​ន្ទ ង៉ែត ផង​ដែរ ។ ការ​ផ្សឹក និង​សម្រេច​បញ្ចប់​តួនាទី​ចៅអធិការ​វត្ត​ច្បារ​អំពៅ​ខាងលើ គឺ​ដោយ​រក​ឃើញ​ថា ចៅអធិការ​អង្គ​នេះបាន​ប្រព្រឹត្ត​ប្រា​សចាក​ទៅ​នឹង​ក្រម​វិន័យ​របស់​ស​ង្ឈ ។

កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១១ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​រាជធានី​ភ្នំពេញរួម​ជាមួយ​គ​ណៈស​ង្ឈ នៃ​មន្ទីរ​ធម្មការ និង​សាសនា និង​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ច្រើន​នាក់បាន​ចុះ​ទៅ​ដល់ទី​តាំង​វត្ត​ច្បារ​អំពៅជួប​ជាមួយ​អតីត​ព្រះ​ចៅអធិការ​វត្ត​ខាងលើ ដើម្បី​ជជែក​វែកញែក​អំពី​បញ្ហា​ដែល​ចៅអធិការ​រូប​នេះ​បា​នប​ង្ហោះ​វី​ឌី​អូ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គមហ្វេសប៊ុកដោយមាន​សង្ឃដី​ការ​អំពី​បញ្ហា​ប្រទេស​ជាតិធ្វើ​អោយ​ប៉ះពាល់​ដល់​មជ្ឈដ្ឋាន​ខាងក្រៅ​មានការ​យល់​ច្រ​លំ ។

ការ​ជជែក​វែក​ញ៉ែ​ក​គ្នា​នេាះគឺ​តម្រូវ​អោយ​អតីត​ចៅអធិការ​វត្ត​បញ្ឈប់​ការ Live វី​ឌី​អូ​មាន​សង្ឃដីការ​អំពី​បញ្ហា​ប្រទេស​ជាតិ​តទៅ​ទៀត ប៉ុន្តែ​ក្រោយ​ការ​អប់រំ​បាន​២​ថ្ងៃអតីត​ចៅអធិការ​វត្ត​ខាងលើ ក៏​ត្រូវ​បាន​ចាប់​ផ្សឹក​នៅ​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ២០១៩​នេះ​តែ​ម្តង ដោយ​មន្ត្រី​ថ្នាក់ដឹកនាំ​ស​ង្ឈ នៃ​ក្រសួង​ធម្មកា និង​សាសនា រក​ឃើញ​ថា​ចៅអធិការ​អង្គ​ខាងលើគឺ​មាន​កំហុស​ធ្ងន់​ខុស​នឹង​វិន័យ​ស​ង្ឃ​ដែល​មិន​អាច​លើកលែង​អោយ​បានទើប​សម្រេច​ធ្វើការ​ចាប់​ផ្សឹក​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ