ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ព្រលឹង​ចុង​សក់ បើ​លេង​ចុះ​ទឹកអូរ​ទាំង​ព្រឹក​បែប​នេះ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ដឹក​ទំនិញ​១​គ្រឿងបាន​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​ទឹកអូរ​ព្រំដែន​កម្ពុជា-​ថៃ ខណ​:​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចបម្រុង​យក​ផ្លែ​ឈើ​ទៅ​លក់​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ ស្រាប់តែ​រថយន្ត​ដាច់​ហ្វ្រាំង​ជាន់​មិន​ជាប់ក៏​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ធ្លាក់​ចូល​ក្នុង​ទឹកអូរ​ទាំង​ព្រឹក​តែ​ម្តង ។ ចំណែកម្ចាស់​រថយន្ត​រង​របួសស្រាលត្រូវ​បាន​គេ​បើកទ្វារ​រថយន្ត​យក​ចេញ​មក​ព្យាបាល ។ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩និង​៣៥នាទី​ព្រឹក ថ្ងៃ​ទី​១៤…

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ដឹក​ទំនិញ​១​គ្រឿងបាន​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​ទឹកអូរ​ព្រំដែន​កម្ពុជា-​ថៃ ខណ​:​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចបម្រុង​យក​ផ្លែ​ឈើ​ទៅ​លក់​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ ស្រាប់តែ​រថយន្ត​ដាច់​ហ្វ្រាំង​ជាន់​មិន​ជាប់ក៏​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ធ្លាក់​ចូល​ក្នុង​ទឹកអូរ​ទាំង​ព្រឹក​តែ​ម្តង ។ ចំណែកម្ចាស់​រថយន្ត​រង​របួសស្រាលត្រូវ​បាន​គេ​បើកទ្វារ​រថយន្ត​យក​ចេញ​មក​ព្យាបាល ។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩និង​៣៥នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ស្ពាន​អូរ​ព្រំដែន ក្បែរ​ច្រក​ទ្វា​អន្តរជាតិ​ផ្សារ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មានបានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្តមានឈ្មោះ ជួន សុខា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត នៅ​ឃុំ​ព្រៃវែង ស្រុក​ព្រៃវែង ខេត្តព្រៃវែង ដោយ​បើកបរ​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ ( HYUNDAI) ពណ៌​ឈាម​ជ្រូក ពាក់​ផ្លាក​លេខ ភ្នំពេញ 4A-4073 ដឹក​ស្វាយ​ពី​ខ្មែរ​បម្រុង​ចូល​ទឹកដី​ថៃ​ ។

ប្រភព​បន្ត​ទៀត​ថា ក្នុង​ករណី​ខាងលើ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម ដំណើរ​ទេ គឺ​គ្រាន់តែ​ខូចខាត​រថយន្ត និង​ផ្លែស្វាយ​មួយ​ចំនួន​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះបច្ចុប្បន្ន​ផ្លែស្វាយ​ក្នុង​រថយន្តត្រូវ​បាន​ម្ចាស់​ហៅ​កម្មករ​ផ្ទេរ​ដាក់​រថយន្ត​មួយ​ផ្សេង​ទៀត ដើម្បី​ដឹក​បន្ត​ទៅ​លក់ដូរ​នៅ​ក្នុង​ប្រទេស​ថៃ រីឯ​រថយន្ត​ត្រូវ​នគរបាល​រៀបចំ​ស្ទូច​ឡើង ដើម្បី យក​ទៅ​ជួសជុល​នៅ​ក្នុង​ក្រុងប៉ៃលិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ