ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ខ្មែរ​ល្អ​តែ​មើល ថត​ហើយ​ចង់​ដាច់​បាយ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កន្លង​មក​តារា​មួយ​ចំនួន​បាន​ចេញ​មុខ​រិះគន់​ផលិតករ​ដែល​មិន​បើកប្រាក់​កម្រៃ​ដែល​ពួក​គេ​ចូលរួម​សម្តែង ។ ថ្មី​ៗ​កន្លង​មក​ក៏​មាន​តារា​សម្តែង​២​នាក់​ទៀត​ជួប​រឿង​បែប​នោះ​ដែរ ធ្វើ​ឲ្យ​ពួក​គេ​មិន​សប្បាយចិត្ត ។ កញ្ញា​ចូ​ចូ ដែល​មានមុខ​សម្ដែង​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​បង្ហោះ​សារ​ដដែល​ៗ រិះគន់​ផលិតករ​មួយ​ចំនួន​ដែល​មិន​បើកប្រាក់​កម្រៃ ។ នាង​ឲ្យ​ដឹង​ថា​ភាពយន្ត​បាន​ថត​ចប់​យូរហើយ…

រាជធានី​ភ្នំពេញ​៖​កន្លង​មក​តារា​មួយ​ចំនួន​បាន​ចេញ​មុខ​រិះគន់​ផលិតករ​ដែល​មិន​បើកប្រាក់​កម្រៃ​ដែល​ពួក​គេ​ចូលរួម​សម្តែង ។ ថ្មី​ៗ​កន្លង​មក​ក៏​មាន​តារា​សម្តែង​២​នាក់​ទៀត​ជួប​រឿង​បែប​នោះ​ដែរ ធ្វើ​ឲ្យ​ពួក​គេ​មិន​សប្បាយចិត្ត ។

កញ្ញា​ចូ​ចូ ដែល​មានមុខ​សម្ដែង​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​បង្ហោះ​សារ​ដដែល​ៗ រិះគន់​ផលិតករ​មួយ​ចំនួន​ដែល​មិន​បើកប្រាក់​កម្រៃ ។ នាង​ឲ្យ​ដឹង​ថា​ភាពយន្ត​បាន​ថត​ចប់​យូរហើយ តែ​មិន​បើកប្រាក់​កម្រៃ​ឲ្យ​សោះ។

កញ្ញា​ចូ​ចូ លើក​ឡើង​ថា «​តារា​នៅ​ស្រុក​ខ្មែរ​ល្អ​តែ​មើល តែ​មិនល្អ​ស៊ី​ទេ បងប្អូន​ណាខ្លះ​ដូច​ខ្ញុំ ថត​ឲ្យ​៥​ផលិតកម្ម ដល់​ពេល​ចង់​បើក​លុយ​តេ​មិន​លើក ឆាត​មិន​តប ទៅ​ផ្ទះ​មិន​ជួប ហើយ​ធ្វើ​អ៊ីចឹង​ធ្វើ​អី ។ ខ្ញុំ​គ្រាន់តែ​ចង់បាន​លុយ​ញើស​ឈាម​ដែរ​អ្នក​ប្រើ​ខ្ញុំ​តើ ? ហើយ​មាន​ផលិតកម្ម​ខ្លះ​បើក​លុយ​មិន​ទាន់​គ្រប់​ផង​បែរជា​ថា​បើក​ឲ្យ​អស់ហើយ ! នេះ​ហើយ​មក​ពី​ទុកចិត្ត​គេ​ពេក ។ ពេល​ត្រូវការ​ខ្ញុំ​ហេតុ​អី​អ្នក​ស្រួល​ម្ល៉េះ?​»​។

នេះ​មិនមែន​ជា​ការ​បង្ហោះ​លើក​ទី​១​នោះ​ទេ ហើយ​ក៏​មិនមែន​ជាតា​រា​តែ​ម្នាក់ ដែល​បាន​រិះគន់​ផលិតករ​ដោយ​ប្រយោល​នោះ​ដែរ ។ តែ​ក្រៅពី​កញ្ញា​ចូ​ចូ ក៏​មាន​តារា​ជា​ច្រើន​នាក់​ទៀត​បាន​បង្ហោះ និង​ខ្លះ​ចេញ​មុខ​រិះគន់​បែប​នេះ​ដែរ ។

ចំណែក​កញ្ញា​ភី​យ៉ា ថា រូប​នាង​បើ​តាមតែ​ខឹង​ក្នុង​ពេល​ត្រូវការ​លុយ ម្ដង​ៗ ហើយ​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ដែល​ហៅ​នាង​ថត​មិន​បើកប្រាក់​ឲ្យ គឺ​នាង​ចង់​តែ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណ​: ដោយសារ​តែ​នាង​យល់​ថា គឺជា​រឿង​ហួសហេតុ​ពេក ។ ថត​ចប់​គឺ​រក​អ្នក​បើក​លុយ​មិន​បាន ធ្វើ​ឲ្យ​នាង​ចង់​ដាច់​បាយ ម្ដង​ៗ​។ នាង​ថា​«​ខ្ញុំ​សព្វថ្ងៃ​ចេញ​ថត​ស្ទើរ​រក​ពេលទំនេរ​មិនឃើញ ប៉ុន្តែ​សម្រាប់​ប្រាក់​ចំណូល​មិន​ច្រើន​នោះ​ទេ គឺ​បាន​ត្រឹមតែ​ទិញ​សម្លៀក​បំពាក់ ដើម្បី​ស្លៀក​ថត និង​ចាយវាយ​ក្នុង​ពេល​ចុះ​ថត​ប៉ុណ្ណោះ ខណ​:​រឿង​ខ្លះ គឺ​ថត​បាន​តម្លៃ​ខ្លួន​មិន​គ្រប់​ចំណាយ​ផង »​។

អ្នកស្រី​ចាន់ សោ​ភ័​ណ្ឌ ហៅ​រ៉េ​ត​រ៉ូ​ស ក៏​បាន​ត្អូញត្អែរ​ដែរ​ថា ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ថត​បាន​លុយ​ថោក​ហើយ ពិបាក​បើក​លុយ​ទៀត ជា​ពិសេស​ក្នុង​ពេល​ដែល​អ្នកស្រី​ត្រូវការ​លុយកាក់​ដើម្បី​ប្រើប្រាស់​ចាំបាច់​ក្នុង​គ្រួសារ ។ ទោះបីជា​យ៉ាងណា​ក្តី​អ្នកស្រី​មិន​ដាច់​ចិត្ត​បង្ហោះ​បើក​កកាយ​ដូច​តារា​មួយ​ចំនួន​ទេ ដោយ​សុខចិត្ត​ស៊ី​អត់​ស៊ី​ឃ្លាន និង​យក​លុយ​ចាស់​មក​ចំណាយ ទម្រាំ​តែ​ម្ចាស់​ផលិតកម្ម​គិតគូរ ។ អ្នកស្រី​ថា​«​តារា​ស្រុក​ខ្មែរ​អ្នកខ្លះ​ថា​អាច​សល់​រាប់​ម៉ឺន​ដុល្លារ ប៉ុន្តែ​ការ​ពិត​ឲ្យ​តែ​ម្ចាស់​ផលិតកម្ម​បើក​ឲ្យ មួយ​ពេល​ៗ បាន​ចាយវាយ​នោះ គឺ​វា​ល្អ​ណាស់​ទៅ​ហើយ​។

តាំងពី​បោះបង់​មុខ​ជំនួញ​មក​ទទួល​ថត​ភាពយន្ត​យ៉ាង​សស្រាក់សស្រាំ គឺ​បាន​តែ​ល្អមើល​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​មិន​បោះបង់​ការ​តាំងចិត្ត​នោះ​ទេ ដោយសារ​តែ​ខ្ញុំ​ក៏​សប្បាយ​ចិត្តនឹង​ទីផ្សារ​ឈាន​ឡើង​របស់​ខ្លួន »​។

កញ្ញា​វ៉ា​ន់ លី​លី ក៏​បាន​បង្ហោះ​សារ​ត្អូញត្អែរ ជុំវិញ​ករណី​ផលិតករ​មិន​បើក​លុយ​ឲ្យ​ដែរ​ថា «​បណ្ដា​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ស្ងាត់ឈឹង តើ​មាន​លុយ​ឯណា​ជូន​ម៉ែ​នៅ​ស្រុក និង​មាន​លុយ​សប្បាយ​នឹង​គេ »​។កន្លង​មាន​តារា​មួយ​ចំនួន​បាន​បង្ហោះ​រឿង​ផលិតករ​មិន​បើកប្រាក់ និង​ខ្លះ​ឈាន​ដល់​ផ្ទុះ​ជម្លោះ​ជាមួយ​គ្នា​ទៀត​ផង ។

ចំពោះ​តារា​ក្មេង​ៗ ដែល​ត្រូវការ​ឱកាស​ចូលរួម​សម្ដែង ភាគច្រើន​ពួក​គេ​មិន​ហ៊ាន​បញ្ចេញ​ប្រតិកម្ម​ទេ ដោយ​ពួក​គេ​បាន​ត្រឹមតែ​រអ៊ូ​មិន​ឲ្យ​ឮ និង​ខ្លះ​សុខចិត្ត​ចោល​ជាដើម ដើម្បី​បាន​ឱកាស​សម្តែង​លើក​ក្រោយ​ទៀត ។
មាន​តារា​ជា​ច្រើន​នាក់​លើក​ឡើង​ដែរ​អ្នកដឹកនាំ​តួ​សម្តែង​ស៊ី​ពីលើ​មួយ​ជាន់​ហើយ ម្ចាស់​ផលិតកម្ម​ក្រ​បើកប្រាក់​ឲ្យ ឬ​បើក​មិន​គ្រប់​ទៀត​។

ជុំវិញ​ប្រតិកម្ម​ទាំងនោះ ម្ចាស់​ផលិតកម្ម​ជា​ច្រើន​បាន​អះអាង​ថា ខ្លួន​ផលិតភាព​យន្ត​សព្វថ្ងៃ​មិន​បាន​ចំណេញ​ទេ គឺ​បាន​តែ​ជួយ​លើក​ស្ទួយ​វិស័យ​សិល្ប​:​កុំ​ឲ្យ​ដួល​រលំ​ប៉ុណ្ណោះ ខណ​:​ដែល​ភាពយន្ត​ដុំ​បញ្ចាំង​តាម​រោង​មិនសូវ​មានការ​គាំទ្រ​ដូច​ភាពយន្ត​ថៃ ។ ចំណែក​រឿង​ភាគ​ទូរទស្សន៍​វិញ​ក៏​ត្រូវ​បណ្ដា​ទូរទស្សន៍​ជំពាក់​លុយរាប់​ខែ​រាប់​ឆ្នាំ​បណ្ដាល​ឲ្យ​ផលិត​មិន​មាន​លុយ​បង្វិល​ទាន់​ពេល​ទៅ​ឲ្យ​តួ​សម្តែង ។

ផលិតករ​ភាគច្រើន​ដែល​រង​ការ​រិះគន់​និយាយ​ថា ផលិតករ​មិនមែន​មិនដឹង​ពី​សុខទុក្ខ​របស់​តារា​សម្តែង​ទេ ប៉ុន្តែ​មក​ពី​ផលិតករ​ក៏​មាន​ផលវិបាក​ដែរ ទើប​ស្នើ​ឲ្យ​តារា​ដែល​ថត​ចប់​មិន​ទាន់​បាន​លុយ​មានការ​យោគ​យល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ