ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​រវិ​វត្ត​នូវ​បច្ចេកវិទ្យា​ថ្មី ក្នុង​ប្រទេស​កម្ពុជា Metfone កា​រត​ភ្ជាប់​ទំនាក់ទំនង​ដ៏​ឆ្លាត​វៃ ២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ មិត្ត​ហ្វូ​ន​នឹង​ប្រារព្ធ​ពិធី​គំរប់​ខួប​១០​ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែល​ប្រព្រឹត្តិ​ទៅ​ចំនួន​២​ថ្ងៃ…

នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ មិត្ត​ហ្វូ​ន​នឹង​ប្រារព្ធ​ពិធី​គំរប់​ខួប​១០​ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែល​ប្រព្រឹត្តិ​ទៅ​ចំនួន​២​ថ្ងៃ នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​។ ការ​វិវដ្ត​នូវ​ផ្នែក​ឌី​ជី​ថ​ល គឺជា​ចំណុច​ស្នូល​នៃ​កម្មវិធី​ទាំងមូល​ដែល​អ្នកចូលរួម​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​បច្ចេកវិទ្យា​ចុង​ក្រោយ លើ​ទូរ​សព្ទ​ដៃ​ចល័ត ផ្តោត​ទៅ​លើ​កា​រត​ភ្ជាប់​ដ៍​វៃឆ្លាត “Intelligent Connectivity” ហើយ​ក៏​ជា​ឱកាស​បាន​ជូ​ប​នឹង​ស្តាប់​វាគ្មិន បកស្រាយ​ពី​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​នា​ពេល​ខាង​មុខ​ទៀត​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា រាជរដ្ឋាភិបាល​បាន​ចាប់​ដៃគូ​ជាមួយនឹង​សមាគម​បច្ចេកវិទ្យា ដើម្បី​ជា​ចលនា​រៀបចំ​មូលដ្ឋាន​សំរាប់​ទីក្រុង​ឆ្លាត​។ Metfone ជា​ដៃគូ​យុទ្ធសាស្ត្រ និង​យូរអង្វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ចាប់ពី​ឆ្នាំ​២០១៧ Metfone នឹង​រដ្ឋាភិបាល បាន​ចុះ​កិច្ចព្រមព្រៀង​ដោយ​នាំ​យក​នូវ​បច្ចេកវិទ្យា​ព័ត៌មាន​សំរាប់​កិច្ចការ​របស់​រដ្ឋាភិបាល ដើម្បី​បំរើប្រជាជន​កម្ពុជា​និង​សហគ្រិន​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​។

Metfone ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​តែ​មួយ​គត់​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ដែល​ត្រូវ​បាន​ជ្រើស​រើស​អោយ​អនុវត្តន៍​គំរោង​ទូ​ទាំង​ប្រទេស​។ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​អោយទាន់​សភាពការណ៍ វត្តមាន​របស់ MIC 2019 នឹង​ផ្តល់​នូវ​ស្លាក​សញ្ញា​ថ្មី​មូ​យ​ដែល​បង្ហាញ​ប្រជាជន​កម្ពុជា នូវ​អ្វី​ដែល​នឹង​ផ្លាស់​ប្តូរ ទីក្រុង​របស់​ពួក​គេ​នា​អនាគត​។

អ្នក​រៀបចំ MIC 2019 បាន​បន្ថែម​ទៀត​ថា ពួក​គេ​នឹង​បង្ហាញ​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​វិវដ្ត​នៅ​ក្នុង​​ទូរស័ព្ទ​ដៃ​ដោយ​ផ្តោត​ទៅ​លើ​កា​រត​ភ្ជាប់​ដ៏​វៃឆ្លាត “Intelligent Connectivity នឹង​ទំរង់​វៃឆ្លាត AI នឹង​ទិន្នន័យ​ពី​ឧបករណ៍ IoT ជា​ច្រើន​ប្រភេទ​។

អ្នក​ចូល​រូ​ម អាច​ចុះ​ឈ្មោះ​ឥឡូវនេះ​តាម​រយៈ​គេហទំព័រ mic.metfone.com.kh ដើម្បី​ចូលរួម​ពិធី​បង្ហាញ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នេះ​។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​ក្នុង សិក្ខាសាលា​នេះ​គឺ​មាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ចូលរួម​ដូច​ជា Google, Ericsson, Huawei នឹង​បង្ហាញ​ពី​កម្មវិធី​សំខាន់​ៗ​នៃ Internet of Things (IoT), Mobile Connect នឹង Future Networks​។ អ្នកចូលរួម​ទស្សនា នឹង​អាច​ឃើញ នៃ​ផល​ប៉ះពាល់​បច្ចេកវិទ្យា​ទាំងនេះ ទៅ​លើ​ទិដ្ឋភាព​រស់នៅ​ជា​ប្រចាំ​របស់​ពួក​គេ រួម​បញ្ចូល​ទាំង​សេវា​សាធារណៈ ក្រសួង នឹង​ការ​ថែរក្សា​បរិស្ថាន Web និង​ភាព​ស្មុគស្មាញ​នៃ​ទំនាក់ទំនង “Cloud Connectivity”​។

តាំងពី​ចាប់ផ្តើម​កម្មវិធី​រហូត​ដល់​ចប់ MIC 2019 សូម​សន្យា​ថា ព្រឹត្តិការណ៍​នេះ​មិនមែន​សំរាប់​តែ​ក្រុម​អ្នក​ចូល​ចិត្ត​ប​ចេ្ច​ក​វិទ្យា​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តំរូវ​សំរាប់​អ្នក​ទស្សនា​គ្រប់​ស្រទាប់​ទាំងអស់​។ “Intelligent City” គឺជា​សេចក្តី​ប្រកាស​របស់ Metfone ដែល​ជា​និច្ចកាល ក្រុមហ៊ុន​ជា​ដៃគូ​សហការ​ដ៏​ល្អ​របស់​ប្រទេស​កម្ពុជា ឆ្ពោះទៅ​កាន់​អនាគត​កាន់តែ​ប្រសើរ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ