ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គួរ​កែ​ទម្លាប់​ទាំងនេះ​ដើម្បី​កុំឱ្យ​ប៉ះពាល់​មុខ​ជំនួញ

5 ឆ្នាំ មុន

ការ​ធ្វើ​ជំនួញ​ជោគជ័យ ជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប ពិសេស​វិនិយោគិន សហគ្រិន​ពាណិជ្ជករ និង​អាជីវករ ប៉ុន្ដែ​មិន​ប្រាកដ​ថា ការ​ធ្វើ​ជំនួញ​ទាំងអស់​សុទ្ធតែ​ជោគជ័យ​នោះ​ទេ​។ យោង​តាម​ការ​ស្រាវជ្រាវ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ការ​ធ្វើ​ជំនួញ​របស់​អ្នក​បរាជ័យ ក្នុង​នោះ​ក្រៅពី​ប្រភេទ​នៃ​មុខ​ជំនួញ​,…

ការ​ធ្វើ​ជំនួញ​ជោគជ័យ ជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប ពិសេស​វិនិយោគិន សហគ្រិន​ពាណិជ្ជករ និង​អាជីវករ ប៉ុន្ដែ​មិន​ប្រាកដ​ថា ការ​ធ្វើ​ជំនួញ​ទាំងអស់​សុទ្ធតែ​ជោគជ័យ​នោះ​ទេ​។ យោង​តាម​ការ​ស្រាវជ្រាវ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ការ​ធ្វើ​ជំនួញ​របស់​អ្នក​បរាជ័យ ក្នុង​នោះ​ក្រៅពី​ប្រភេទ​នៃ​មុខ​ជំនួញ​, ការ​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ហើយ​នោះ ក៏​ពាក់ព័ន្ធ​នឹង​ទម្លាប់​របស់​ខ្លួន​អ្នក​ផ្ទាល់​ផង​ដែរ ។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ​កែប្រែ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​ជំនួញ​របស់​អ្នក ៖
១- ខ្វះ​ការ​បន្ធូរ​អារម្មណ៍

ជីវិត​ក្នុង​វិ​ថី​ជំនួញ​ដែល​ពុំ​មានការ​សម្រាក​បន្ធូរ​អារម្មណ៍​ឲ្យ​បាន​គ្រប់គ្រាន់​នោះ អ្នក​នឹង​ចំណាយពេល​កាន់​យូរអង្វែង​ទ្វេ​ដង​ក្នុង​ការ​ធ្វើ​គម្រោង​ដដែល​ៗ​នៅ​ក្នុង​ដំណើរការ​លើ​មុខ​ជំនួញ ហើយ​ភាព​នឿយណាយ​បាន​រុកកួន​ធ្វើ​ឲ្យ​អ្នក​ចង់​តែ​គេង ។ អារម្មណ៍​នឿយណាយ​នេះ​គឺ​ធ្វើ​ឲ្យ​ការ​គិត​របស់​អ្នក​ដើរ​យឺត ។ ការ​បន្ធូរ​អារម្មណ៍​នឹង​នាំ​មក​នូវ​ផលិតភាព ការ​ច្នៃប្រឌិត​និង​ប្រសិទ្ធភាព​កាន់តែ​ច្រើន ។ ចូរ​ចាប់​យក​ការ​ប្រកប​អាជីវកម្ម​មួយ​តាម​រយៈ​ការ​ទទួល​នូវ​អារម្មណ៍​ស្រស់ស្រាយ​ដែល​សរីរាង្គកាយ និង​ចិត្ត​របស់​អ្នក​ត្រូវការ នោះ​អាជីវកម្ម​របស់​លោក​អ្នក​នឹង​ដំណើរការ​ទៅ​ដោយ​រលូន ។

២-​កម្សោយ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន កង្វះខាត​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​នឹង​ធ្វើ​ឲ្យ​មាន​កម្សោយ​នៅ​ក្នុង​ការ​គិត​និង​មុខ​ជំនួញ​របស់​អ្នក ។ នៅ​ពេល​ដែល​ការ​គិត​របស់​អ្នក​បារម្ភ​តែ​អំពី​លុយ​ច្រើន​ពេក វា​នឹង​ពុំ​មាន​សេរីភាព​នៅ​ក្នុង​ការ​បង្កើត​ឡើង​នូវ​សហគ្រិន​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ​ឡើយ ។ ការ​ពង្រីក​ខ្ទង់ចំណាយ​ផ្ទាល់ខ្លួន នឹង​ធ្វើ​ឲ្យ​កាន់តែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​អ្នក​ច្រើន​ជាង​ការ​គិត​ក្នុង​ខួរក្បាល ។ ជា​ថ្មី​ម្តងទៀត ការ​គ្រប់គ្រង​លើ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន នឹង​ធ្វើ​ឲ្យ​រីក​លូតលាស់​និង​ថ្កុំ​ថ្កើ​ន​ទៅ​មុខ ។

៣-​បញ្ហា​ទំនាក់ទំនង បញ្ហា​ទំនាក់ទំនង​គឺជា​កត្តា​នៃ​បញ្ហា​ដ៏​ចម្បង​ដែល​អាច​ឈាន​ដល់​ការ​បិទ​ក្រុមហ៊ុន​របស់​អ្នក​។ ការ​ក្រេប​យក​ថាមពល​ពី​កិច្ចការ​អាជីវកម្ម​របស់​អ្នក បញ្ហា​ទំនាក់ទំនង​នឹង​ស្រូប​យក​នូវ​សិទ្ធិ​រស់នៅ​របស់​អ្នក ។ ភាព​ស្និទ្ធស្នាល​កាន់តែ​ច្រើន​ក្នុង​ទំនាក់ទំនង បញ្ហា​ក៏​កាន់តែ​ច្រើន​ដែល​នឹង​ប៉ះពាល់​ដល់​ផ្លូវចិត្ត សតិអារម្មណ៍​របស់​អ្នកជា​មិន​ខាន ។ ដូច្នេះ​ចូរ​ចំណាយពេល​ទំនាក់ទំនង​នូវ​អ្វី​ដែល​ចាំបាច់ និង​ត្រូវធ្វើ ហើយ​ជម្រុះ​ចេញ​នូវ​ការ​បំពុល​នៃ​ភាព​ទំនាក់ទំនង ។ ការ​ស្ដារ​ពាណិជ្ជកម្ម​របស់​អ្នក គឺ​ធ្វើការ​ជួសជុល​ភាព​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​អ្នក ។

៤-​កង្វះ​លំ​ហាត់ប្រាណ បណ្តា​សហគ្រិន​ជា​ច្រើន គឺ​មិន​អើពើ​លើ​សរីរាង្គកាយ​របស់​ពួក​គេ​ទេ ។ កង្វះ​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​នឹង​កាត់​បន្ថយ​នូវ​កម្លាំង​ផ្លូវចិត្ត ស្មារតី និង​រាង​កាយ​របស់​អ្នកជា​មិន​ខាន​។​សុខភាព​ផ្លូវចិត្ត និង​រាង​កាយ​ដែល​ទទួល​បាន​គុណប្រយោជន៍​ពី​ការ​ហាត់ប្រាណ វា​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នក​ត្រូវធ្វើ ។ លៃលក​ពេលវេលា​ហាត់ប្រាណ​សម្រាប់​ហាត់ប្រាណ នឹង​ជួយ​ដល់​អាជីវកម្ម​អ្នកតា​មរយៈ​ការ​ធ្វើ​ឲ្យ​ស្រាកស្រាន្ត​នូវ​ឧបសគ្គ និង​រក្សា​ការ​បង្កើន​ពេលវេលា ។

៥-​ការ​តស៊ូ​ជាមួយនឹង​ការ​កំណត់ព្រំដែន កង្វះ​ការ​ទទួលស្គាល់​រវាង​ក្តី​បារម្ភ និង​ទំនួល​ខុស​ត្រូវ នឹង​បណ្តាល​ឲ្យ​បណ្តា​សហគ្រិន​ជា​ច្រើន​អស់សង្ឃឹម និង​ការ​ខកចិត្ត ។ ការ​ជម្រុះ​ចេញ​នូវ​ភាព​ជាប់​គាំង​ក្នុង​ចិត្ត​តាម​រយៈ​ការ​ផ្តោត​លើ​ការ​ជួសជុល​នូវ​អ្វី​ដែល​ជា​ការ​ទទួលខុសត្រូវ​របស់​អ្នក នឹង​បន្សល់​នូវ​ក្តី​បារម្ភ​ដល់​មនុស្ស​ដែល​ជា​ទំនួល​ខុស​ត្រូវ​សម្រាប់​ពួក​គេ ។ប្រសិនជា​លោក​អ្នក​អាច​ចៀសវាង​បាន នឹង​ផ្លាស់​ប្ដូរ​អាជីវកម្ម​របស់​អ្នក​ទៅ​រក​ការ​រីក​ចម្រើន​មួយ​កម្រិត​បន្ថែម​ទៀត ។ «​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​អ្នក​ចាប់ពី​ពេល​នេះ នឹង​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម និង​ជីវិត​របស់​អ្នក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ