ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2018 រាជធានី​ភ្នំពេញ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​3​លាន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៣​លាន​នាក់ ក្នុង​កំណើន​១៥,២% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍​ឆ្នាំ​២០១៨​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ។ តាម​របាយការណ៍​បាន​បង្ហាញ​ថា រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៣​លាន​នាក់ ក្នុង​កំណើន​១៥,២% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍​ឆ្នាំ​២០១៨​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ។

តាម​របាយការណ៍​បាន​បង្ហាញ​ថា រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​សម្រាក​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៣.១២២.៧៧៥​នាក់ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​មាន​ចំនួន​ជាង​៦,២​លាន​នាក់ ។ ទន្ទឹម​នោះ ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន​១.៧៣៨.៧៦៧​នាក់ កើនឡើង​៣៥,៨% ហើយ​ទីផ្សារ​សំខាន់​ៗ​នៃ​ភ្ញៀវ​ទេសចរ​មាន ចិន​, វៀតណាម​, ឡាវ​, ថៃ​, កូរ៉េ​, ជប៉ុន​, ម៉ា​ឡេ​ស៊ី​, អង់គ្លេស​,​អូស្ត្រាលី​, បារាំង​ជាដើម ។

តាម​របាយការណ៍​ដដែល​បញ្ជាក់​ថា មក​ដល់​ឆ្នាំ​២០១៨ រាជធានី​ភ្នំពេញ​មាន​សេវា​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ចំនួន​២.៩១៣​កន្លែង ក្នុង​នោះ សណ្ឋាគារ​ចំនួន​១៧៣ ខណៈ​ដែល​រមណីយ ដ្ឋា​ន​សំខាន់​ៗ​មាន​ចំនួន​១៥​កន្លែង រួម​ទាំង​រមណីយដ្ឋាន​ស្ថិត​នៅ​ក្បែរ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៣​កន្លែង​ថែម​ទៀត ។ ប៉ុន្តែ​រមណីយដ្ឋាន​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​ជាងគេ​មាន​ព្រះ​បរមរាជវាំង វត្ត​ភ្នំ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង ។​ល​។

គួរ​រំលឹក​ថា ដោយសារ​តែ​កត្តា​អំណោយផល​ផ្នែក​ភូមិសាស្ត្រ ប្រ​វត្ថិ​សាស្ត្រ និង​ការ​រីក​ចម្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម រាជធានី​ភ្នំពេញ​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ក្នុង​ចំណោម​គោលដៅ​ដទៃ​ផ្សេង​ទៀត​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ក្រប ខ័​ណ្ឌ​សកល ។ ទន្ទឹម​នោះ​ភ្ញៀវ​ទេសចរ​អាច​ស្វែងរក​នូវ​ទស្សនីយភាព​និង​ការ​កម្សាន្ត​ដ៏​សម្បូរ​បែប​ទូ​ទាំង​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​គួរ​កត់សម្គាល់​រួម​មាន កំណើនសេដ្ឋកិច្ច និង​ឱកាស​ការងារ បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​នៅ​តែ​ជា​គោលដៅ​ចំបង​របស់​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​មក​ស្វែងរក​ឱកាស​ការងារ​, អាជីវកម្ម​, អបរំ និង​សុខាភិបាល​ជាដើម ។​ល​។ បាន​ធ្វើ​ឲ្យ​កំណើនប្រជាជន​រស់នៅ និង​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​ធ្វើ​ឲ្យ​ស្ថានភាព​ចរាចរ​នៅ​រាជធានី​ភ្នំពេញ​មាន​ភាព​មមា​រញឹក និង​កកស្ទះ​នៅ​តាម​តំបន់​ទីប្រជុំជន​នានា ជា​ពិសេស​តាម​តំបន់​ទេសចរណ៍ ក្នុង​ពេល​មាន​ពិធីបុណ្យ​ធំ​ៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ ។

ទន្ទឹម​នោះ​ការ​កកស្ទះ​ចរាចរណ៍​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ផង​ដែរ ដោយ​ផ្តើម​ពី​ការ​ចត​យាន យន្ត​នៅ​លើ​ទ្រូងផ្លូវ​, ការ​ប្រកប​អាជីវកម្ម​នៅ​លើ​ចំណែក​ផ្លូវ​ថ្មើរជើង​, កង្វះខាត​ចំណត​នៅ​តាម រមណីយដ្ឋាន​ទេសចរណ៍​ដែល​នៅ​តែ​បាន​បង្ក​នូវ​ការ​កកស្ទះ និង​បាត់បង់​សណ្ដាប់ធ្នាប់​ក្នុង ពេល​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន ។ ចំណែក​បញ្ហា​បរិស្ថាន និង​អនាម័យ​បើ​ទោះបីជា​មានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​យុទ្ធនាការ​ទីក្រុង​ស្អាត ដែល​ដឹកនាំ​ធ្វើ​ដោយ​មាន​ក្រសួង ទេសចរណ៍ និង​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​ការ​យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សហការ​ជាមួយ​ផ្នែក​ឯកជន ដៃគូ​អភិវឌ្ឍន៍​នានា​ទាំង​ជាតិ និង​អន្តរជាតិ​លើ​ការ​គ្រប់គ្រង​កាក​សំណល់ និង​ការ​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​នានា បាន​ធ្វើ​ឲ្យ​បរិស្ថាន និង​អនាម័យ​នៅ​តាម​តំបន់​ទេសចរណ៍​សំខាន់​ៗ និង​ទី​សាធារណ​មួយ​ចំនួន​ធំ​មាន​ភាព​ប្រសើរ​ឡើងជា​បន្តបន្ទាប់ ។ ប៉ុន្តែ​នៅ​តាម​ទីតាំង​មួយ​ចំនួន​ទៀត​នៅ​មាន​ភាព​ខ្វះខាត​នៅឡើយ មាន​ដូច​ជា​កន្លែង​លក់​អាហារ និង​ភេសជ្ជៈ ,​ទីផ្សារ​ធំ​ៗ ជាដើម ។

ទន្ទឹម​នោះ បញ្ហា​សន្តិសុខ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ក៏​នៅ​តែ​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្ត ទុកដាក់​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា អាស្រ័យ​ដោយ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មាន​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ទេសចរណ៍ ដោយ​ភ្ញៀវ​ទេសចរ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ គួរ​ជាទី​មោ​ទ​នៈ ។ កត្តា​សន្តិភាព សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និង​ភាព​សម្បូរ​បែប​លើ​ធន ធាន​ធម្មជាតិ វប្បធម៌ ក៏​ដូច​ជា​ស្ថាបត្យកម្ម ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​រាជធានី​ភ្នំពេញ ។

ទន្ទឹម​នោះ​ក្រសួងទេសចរណ៍ សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន បាន​រួមចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​មានការ​រីក​លូតលាស់​វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ ។ អនុវត្ត​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​២០១២-២០២០ , យុទ្ធនាការ​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ទៀត យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ​នឹង​មានការ​រីក​ចម្រើន​លូតលាស់​ប្រកបដោយ​និរន្តរភាព ក្នុង​ស្មារតី​អភិវឌ្ឍន៍ និង​អភិរក្ស​វប្ប​ធ៌​ម កេ​តំណែល​របស់​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ