ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តាំង​លក់​ផ្កា​ក្នុង​ក្រុង​បាត់ដំបងថ្ងៃ​(១៤ កុម្ភៈ)លក់​មិន​សូវ​​ដាច់​​ទេ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​នៅថ្ងៃ​ទី​១៤ ​កុម្ភៈ គឺ​ជា​​​​ទិវា​នៃ​ក្តី​ស្រឡាញ់ (ដែលជា​ទំនៀមទំលាប់​របស់​ប្រទេសខាងក្រៅ​)​​ នោះ សម្រាប់​ពល​រដ្ឋខ្មែរក៏​​​​បាន​ចាប់ផ្តើម​​​ធ្វើ​តាម​គ្នា​​​ប្រមាណ​ជាង​១០​ឆ្នាំមក​​ហើយ ។ សម្រាប់​ខេត្តបាត់​ដំបង…

ខេត្តបាត់ដំបង ៖ ​នៅថ្ងៃ​ទី​១៤ ​កុម្ភៈ គឺ​ជា​​​​ទិវា​នៃ​ក្តី​ស្រឡាញ់ (ដែលជា​ទំនៀមទំលាប់​របស់​ប្រទេសខាងក្រៅ​)​​ នោះ សម្រាប់​ពល​រដ្ឋខ្មែរក៏​​​​បាន​ចាប់ផ្តើម​​​ធ្វើ​តាម​គ្នា​​​ប្រមាណ​ជាង​១០​ឆ្នាំមក​​ហើយ ។ សម្រាប់​ខេត្តបាត់​ដំបង គឺ​​បាន​​​ឃើញ​មានការ​ដាក់តាំង​លក់​​ផ្កា និងវត្ថុអនុ​ស្សាវរីយ​៍​​​ជាច្រើន​ផងដែរ ​។

ជួបជាមួយ​កញ្ញា សៀ​ក បុប្ផា ដែល​កំពុង​លក់​ផ្កា​នៅ​ចុងស្ពាន​ថ្ម​ (ត្រើយ​ខាងកើត) បានឱ្យកោះសន្តិភាព​ដឹងថា ​នាង​បានមករៀប​​ដា​ក់​តាំង​លក់​ផ្កា តុក្កតា និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ចាប់​​ពី​ម៉ោង​៣​​រសៀល​​​ ។នាង​បន្ត​ ​​ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ​លក់​ផ្កា​​មិនសូវ​មាន​មនុស្សចូល​ទិញ​ដូច​ឆ្នាំ​មុន​ៗនោះទេ ដើម្បី​យក​ទៅ​ជូន​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​​ ។ ការ​​លក់​​បាន​​ថយ​ចុះ ដែល​​​រាល់​ឆ្នាំ​នាង​អាច​យក​ផ្កា​មក​លក់​មានចំនួន​​២០០ ទៅ​៣០០​ទងឯណោះ ​ពេលនេះ​ដាក់​​​ត្រឹម​៥០ ​ឬ​៦០​ទង​​ក៏​លក់​មិន​អស់​ផង ។ នាងថា ​តម្លៃ​ផ្កា​គឺ​នៅ​ដដែលទេ ​​ពី​៣​ពាន់​រៀល​​ទៅ​៤​ពាន់​រៀល​ក្នុង​១​ទង​ ។

​នៅ​ល្ងាច​ថ្ងៃ​ដដែល​​នេះ ​​បាន​ឃើញ​មានកូន​សិស្សសាលា​​ច្រើននាក់ ​​នាំ​គ្នា​​ចូលទៅ​​កន្លែង​បាន​ណាត់ជួប​​​ក្នុង
​ព្រ​លាន​យន្តហោះបែក​ចាន ក្រុង​​បាត់ដំបង ។ ​ពួកគេ​​ទៅ​កម្សាន្ត​ ហូប​ចុក ​ជួបជុំ​តាម​របៀប​​​មិត្តិភក្តិ និង​ក្រុម​គ្រួសារ ប៉ុន្តែអត់​សូវ​ទិញ​ផ្កា​ជូនគ្នានោះទេ ។

អត្ថបទសរសេរ ដោយ