ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត! ច្នៃសុខៗស្រាប់តែផ្ទុះផាំង…រកពុទ្ធោ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ច្នៃ​រំសេវ​ផាវ​ធ្វើ​គ្រាប់បែក សម្រាប់​បោក​ត្រី ស្រាប់តែ​ភ្លាត់ស្នៀត​ផ្ទុះ​ត្រូវ​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួស​ត្រូវ​ប្រអប់ដៃ​ខាងស្តាំ ត្រូវ​មុខ និង​ត្រូវ​ជង្គង់​ទាំង​០២​យ៉ាងធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ច្នៃ​រំសេវ​ផាវ​ធ្វើ​គ្រាប់បែក សម្រាប់​បោក​ត្រី ស្រាប់តែ​ភ្លាត់ស្នៀត​ផ្ទុះ​ត្រូវ​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួស​ត្រូវ​ប្រអប់ដៃ​ខាងស្តាំ ត្រូវ​មុខ និង​ត្រូវ​ជង្គង់​ទាំង​០២​យ៉ាងធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ហេតុ​កាណ៍​ផ្ទុះ​គ្រាប់​ច្នៃ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​អូរ​តាង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ រ​ចំ លិ​ប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចា​រាយ មាន​ទីលំនៅ​ភូមិ​តេន​ង៉​ល ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ប្រភព​បន្ត​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​គ្រាប់បែក​ច្នៃ​នោះ​ទៅ​បោក​យក​ត្រី នៅ​ចំណុច​ខាងលើ​ពេល​បោក​នោះ ស្រាប់តែ​ផ្ទុះ​មក​ចំ​ខ្លួនឯង បណ្តាល​ឱ្យ​រងរ​របួស​ត្រូវ​ប្រអប់ដៃ​ខាងស្តាំ​ត្រូវ​មុខ និង​ត្រូវ​ជង្គង់​ទាំង​០២​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង ហើយ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ