ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សព​អ្នក​ប្រមាថ​ស្ដេច​ ២​នាក់​ក្នុង​ទន្លេ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រត់​ភៀស​ខ្លួ្​ន​ដោយ​ឆ្លងទន្លេ​មេគង្គ​ទៅ​ត្រើយ​ខាង​ប្រទេស​ឡាវ អ្នក​ជេរ​ប្រមាថ​ស្ដេច​ថៃ​២​នាក់ ទើបត្រូវ​បាន​រក​ឃើញ​ស្លាប់ ហើយ​អ្នក​ទី​៣​នៅ​បាត់​ខ្លួន ចាប់តាំងពី​ពាក់កណ្ដាល​ខែធ្នូ​ឆ្នាំ​២០១៨​មក​។ អ្នកប្រឆាំង​និង​ប្រមាថ​ស្ដេច​ថៃ​ទាំងនោះ ជា​រឿយ​ៗ​មាន​ប្រភព​ពី​ចលនា​កុំ​មុ​យ​នី​ស្ត​ថៃ ដែល​ពេល​នេះ​ស្រម័យ​ចង់រ​ត់ទៅ​កាន់​អឺរ៉ុប​ដើម្បី​សង្គ្រោះ​ជីវិត​ពួក​គេ​។…

ប្រទេស​ថៃ ៖ រត់​ភៀស​ខ្លួ្​ន​ដោយ​ឆ្លងទន្លេ​មេគង្គ​ទៅ​ត្រើយ​ខាង​ប្រទេស​ឡាវ អ្នក​ជេរ​ប្រមាថ​ស្ដេច​ថៃ​២​នាក់ ទើបត្រូវ​បាន​រក​ឃើញ​ស្លាប់ ហើយ​អ្នក​ទី​៣​នៅ​បាត់​ខ្លួន ចាប់តាំងពី​ពាក់កណ្ដាល​ខែធ្នូ​ឆ្នាំ​២០១៨​មក​។ អ្នកប្រឆាំង​និង​ប្រមាថ​ស្ដេច​ថៃ​ទាំងនោះ ជា​រឿយ​ៗ​មាន​ប្រភព​ពី​ចលនា​កុំ​មុ​យ​នី​ស្ត​ថៃ ដែល​ពេល​នេះ​ស្រម័យ​ចង់រ​ត់ទៅ​កាន់​អឺរ៉ុប​ដើម្បី​សង្គ្រោះ​ជីវិត​ពួក​គេ​។

សាកសព​មនុស្ស​២​នាក់​ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក​នៃ​ទន្លេមេគង្គ​ត្រូវ​បាន​ប្រទះ​ឃើញ​។ សាកសព​ទាំង​២​នោះ​ហើម​រលួយ​មើល​លែង​ស្គាល់​ទៅ​ហើយ​។ សាកសព​ពួក​គេ​ត្រូវ​ចង​រួប​រួច​ចាក់់​ស៊ីម៉​ង់​ដ៏ មុន​ពេល​ច្រកចូល​ក្នុង​បាវ​អង្ករ យក​ទៅ​ទម្លាក់​ចូល​ក្នុង​ទឹកទន្លេ​។ ទោះ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាច​គេ​ឃើញ​បែប​នេះ​ក្ដី តែ​ទីបំផុត​សាកសព​ពួក​គេ នៅ​ត្រូវ​រក​ឃើញ​កាលពី​ខែធ្នូ នៅ​មាត់ច្រាំង​ទន្លេ នៃ​ភូមិតូច​មួយ​នា​ភាគ​ខាងជើង​ថៃ ជិត​ទីក្រុង​ណា​ខន​ភ្នំ​នា​ព្រំដែន​ឡាវ​។

ការ​ធ្វើតេស្ត​NDA​ទើប​អះអាង​ពី​អត្តសញ្ញាណ​ពួក​គេ​។ សាកសព​មួយ​ជា​សាកសព​របស់​បុរស​ឈ្មោះ​PUCHANA​អាយុ​៥៤​ឆ្នាំ ហើយ​សាកសព​មួយទៀត​ជា​សព​របស់​ជន​ឈ្មោះ​KASALONG អាយុ​៤៧​ឆ្នាំ​។ អ្នក​ទាំង​២​ជា​អ្នកប្រឆាំង​រាជា​និយម​ថៃ រស់នៅ​និរទេស​ក្នុង​ប្រទេស​ឡាវ​ជិតខាង ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​។

ពួក​គជា​ជំនួយការ​របស់​សកម្មជន​ទី​៣​ម្នាក់​ទៀត ដែល​មាន​អាយុ​ច្រើន​ជាង ហើយ​ជា​អ្នកមាន​ឈ្មោះ​ល្បី គឺ​លោក​SURACHAI DANWATTANUSORN អតីត​មេដឹកនាំ​បក្ស​កុំ​មុ​យ​នី​ស្ត​ថៃ កាល​ក្នុង​ទស​វត្ស​ឆ្នាំ​៨០​។​ជា​អ្នក​ជេរ​ប្រមាថ​ស្ដេច​ថៃ​អាក្រក់​អា​ក្រី​បំផុត ជន​នោះ​ធ្លាប់​ជាប់គុក​ជា​ច្រើន​ឆ្នាំ ពី​បទឧក្រិដ្ឋ​ប្រមាថ​ព្រះមហាក្សត្រ​។ បាត់​ខ្លួន​ជាមួយ​អ្នក​ទាំង​២​កាលពី​ពាក់កណ្ដាល​ខែធ្នូ សាកសព​របស់​គេ​នៅ​ពុំ​ទាន់​រក​ឃើញ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ