ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនា​ចង់​ឃើញ​សង្គម​គ្រួសារ​មាន​សុខដុម​នឹង​គ្នា

5 ឆ្នាំ មុន

នៅ​ក្នុង​សុត្តន្តបិដក​ដែល​មានឈ្មោះ​ថា សិង្គាល​ក​សូត្រ ព្រះ​អង្គ​ទ្រង់​សម្តែង​អំពី​តួនាទី​របស់​ស្វាមី​ល្អជា​ស្វាមី​ដែល​ចេះ​ឱ្យ​អភ័យ​ដល់​ភរិយា និង​បដិបត្តិ​ចំពោះ​តួនាទី​របស់​ខ្លួន​៥​ប្រការ​ជា​និច្ច ។ តួនាទី​៥​យ៉ាង​របស់​ស្វាមី​គឺៈ ១-​រាប់អាន​ឲ្យ​តម្លៃ​និង​លើកតម្កើង​ថា​ជា​ភរិយា​ពេញ​មុខ ២-​មិន​មើលងាយមើលថោក​ចំពោះ​ភរិយា​ឡើយ ៣-​មិន​ប្រព្រឹត្ត​ក្បត់ចិត្ត​ភរិយា​ទៅ​មាន​ស្រី​ថ្មី ៤-​លើក​តម្លៃ​ឲ្យ​ជា​ធំ​ក្នុងផ្ទះ​ដល់​ភរិយា​រៀបចំ​ទុកដាក់​ទ្រព្យសម្បត្តិ…

នៅ​ក្នុង​សុត្តន្តបិដក​ដែល​មានឈ្មោះ​ថា សិង្គាល​ក​សូត្រ ព្រះ​អង្គ​ទ្រង់​សម្តែង​អំពី​តួនាទី​របស់​ស្វាមី​ល្អជា​ស្វាមី​ដែល​ចេះ​ឱ្យ​អភ័យ​ដល់​ភរិយា និង​បដិបត្តិ​ចំពោះ​តួនាទី​របស់​ខ្លួន​៥​ប្រការ​ជា​និច្ច ។

តួនាទី​៥​យ៉ាង​របស់​ស្វាមី​គឺៈ
១-​រាប់អាន​ឲ្យ​តម្លៃ​និង​លើកតម្កើង​ថា​ជា​ភរិយា​ពេញ​មុខ

២-​មិន​មើលងាយមើលថោក​ចំពោះ​ភរិយា​ឡើយ

៣-​មិន​ប្រព្រឹត្ត​ក្បត់ចិត្ត​ភរិយា​ទៅ​មាន​ស្រី​ថ្មី

៤-​លើក​តម្លៃ​ឲ្យ​ជា​ធំ​ក្នុងផ្ទះ​ដល់​ភរិយា​រៀបចំ​ទុកដាក់​ទ្រព្យសម្បត្តិ

៥-​ផ្តល់​គ្រឿងអលង្ការ​ដល់​ភរិយា​តាម​ការ​គួរ ។

គោល​ធម៌​ទាំង​៥​ប្រការ​នេះ​អាច​បញ្ជាក់​ឱ្យ​ឃើញ​ថា ព្រះពុទ្ធ​សាសនា​បាន​គិតគូរ​ចំពោះ​ស្ថាប័ន​គ្រួសារ​ក្នុង​ឋានៈ​ជា​ស្ថាប័ន​ឫសគល់​របស់​សង្គម ដែល​ជា​បំណង​ព្រះពុទ្ធ​សាសនា​គឺ​ចង់​ឃើញ​ស្ថាប័ន​ក្នុង​សង្គម​គ្រួសារ​នីមួយ​ៗ​មាន​ភាពរឹងមាំ រស់នៅ​ដោយ​សុខដុម​នឹង​គ្នា ។