ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​បៃតង អីុ​ឈី​តាន់ ផ្តល់​រង្វាន់​ផ្ទួន​ៗ​គ្នា​ដល់​អតិថិជន​!

5 ឆ្នាំ មុន
  • ភ្នំពេញ

​បន្ទាប់​ពី​បាន​ប្រគល់​ទឹកប្រាក់​រង្វាន់​១០០​លាន​រៀល ទៅ​ដល់​ដៃ​អតិថិជន​ចំនួន​២​នាក់ ដែល​ឈ្នះ​រង្វាន់​ធំ​ដូច​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ ឥឡូវនេះ​មាន​អតិថិជន​ថ្មី​ម្នាក់​ទៀត​ហើយ ឈ្មោះ សង ស្នា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​កសិករ…

​បន្ទាប់​ពី​បាន​ប្រគល់​ទឹកប្រាក់​រង្វាន់​១០០​លាន​រៀល ទៅ​ដល់​ដៃ​អតិថិជន​ចំនួន​២​នាក់ ដែល​ឈ្នះ​រង្វាន់​ធំ​ដូច​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ ឥឡូវនេះ​មាន​អតិថិជន​ថ្មី​ម្នាក់​ទៀត​ហើយ ឈ្មោះ សង ស្នា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​កសិករ រស់នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ផ្ទាល់ លោក សង ស្នា ដែល​ក្លាយជា​មហាសេដ្ឋី​ថ្មី​ឈ្នះ​រង្វាន់​ប្រាក់​លាន​របស់​តែ​បៃតង អីុ​ឈី​តាន់ បាន​រាប់​ប្រាប់​ឱ្យ​ដឹង​ថា ៖ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ក្រោយ​ពេល​សម្រាក​ពី​ការងារ​ព្យួរ​ដី​ដាំដំឡូង ហើយ​អស់កម្លាំង និង​មាន​ភាព​ស្រេកទឹក​ផង​នោះ លោក​ក៏​បាន​ទិញ​តែ​បៃតង អីុ​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេ​ន​មួយ​ដប​ពី​អ្នកលក់​នៅ​ផ្សារ អក្សរ តេ ទទួលទាន លុះ​ពេល​មួល​គម្រប​ដប​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង ។

ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​យក​បង្ហាញ​ប្រាប់​អ្នកលក់ រួម​ជាមួយ បងប្អូន ក្រុម​គ្រួសារ​ឱ្យ​បានដឹង រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។

លោក​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា តាំងពី​មុន​មក​លោក​មិន​ធ្លាប់​នឹកគិត​ថា អាច​លុយ​ច្រើន​សន្ធឹកសន្ធាប់​ដូច្នេះ​នោះ​ទេ ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ជួល​ដីចម្ការ​គេ​ដាំដំឡូង​ដើម្បី​ទទួល​បាន​កម្រៃ​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​តែ​បៃតង អីុឈី​តាន់ បាន​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​លោក​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ហើយ ។

ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល លោក​នឹង​យក​មួយ​ចំនួន​ទៅ​សងបំណុល​គេ ហើយ​ទុក​មួយ​ចំណែក​ទៀត​ទិញ​ដី​ធ្វើ​ចម្ការ ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អីុ​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូត​ដល់ ៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អីុឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ អាច​ជា​រូប​អ្នក ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ