ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពាណិជ្ជ ឈី​ហ្វ របស់​ហុងកុង នឹង​បើក​សាខា​ទី​៣​របស់​ខ្លួន នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ជា​ធនាគារ​ដែល​មាន​ផលិតផល និង​សេវាកម្ម គណនី​ប្រាក់​បញ្ញើ ប្រាក់​កម្ចី​ជា​បុគ្គល…

រាជធានី​ភ្នំពេញ ៖ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ជា​ធនាគារ​ដែល​មាន​ផលិតផល និង​សេវាកម្ម គណនី​ប្រាក់​បញ្ញើ ប្រាក់​កម្ចី​ជា​បុគ្គល ប្រាក់​កម្ចី​ពាណិជ្ជកម្ម និង​ហិរញ្ញ​ទាន ពាណិជ្ជកម្ម​ជាដើម ដែល​មាន​លក្ខណៈ​ពិសេស​គួរ​ឱ្យ​ទាក់ទាញ និង​ច្នៃប្រឌិត​ខ្ពស់​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ហើយ​បន្ថែម​ទៀត​ហើយ ដោយនៅ​ថ្ងៃ​ដ៏​ឆាប់​ខាង​មុខ​នេះ នឹង​បើក​សម្ពោធ​សាខា​ទី​៣ របស់​ខ្លួន នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​។

វត្តមាន​របស់ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក នៅ​ក្នុង​វិស័យ​ធនាគារ​របស់​ប្រទេស​កម្ពុជា នឹង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដល់​ប្រជាជន​កម្ពុជា និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពិសេស​វា​ក៏​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ទំនាក់ទំនង​ទ្វេភាគី និង​ទំនាក់ទំនង​មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង​ហុងកុង​ផង​ដែរ​។

ធនាគារ​មាន​ការិយាល័យ​កណ្តាល អគារ​លេខ សេ​០១ ផ្លូវ​អ៊ែ​១១ កែង​នឹង​ផ្លូវ​៧០ ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ សាខា​ច្បារ​អំពៅ អគារ​វិមាន​កែវចរណៃ ដី​ឡូ​លេខ​១០៥​បេ ផ្លូវជាតិ​លេខ​០១ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយ​ឆាប់​ៗ​នេះ សាខា​ទី​៣​នៅ​ផ្សារ​អូ​ឡាំ​ពិក ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ