ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ចុះ​ឆែក​ឡើង​បាន​ទាំង​របស់ និង​មនុស្ស​ប្រុស​ស្រី​៤​នាក់​ទៀត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ឃ​ន តារា សម្បត្តិ ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ឃ​ន តារា សម្បត្តិ ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍ និង​លោក លឹ​ម សៀង​ហេង អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​បា​វិត ។

ដែល​បាន​ចុះ​ត្រួតពិនិត្យ​ផ្ទះ​ជួល​មួយ​កន្លែង​របស់​ឈ្មោះ ញិញ ថា​ន ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ដោយ​បាន​ពិនិត្យ​បន្ទប់​លេខ​៦ រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​០២​កញ្ចប់​ធំ និង​ប្រភេទ​គ្រាប់ (​អិ​ច​ស្តា​ស៊ី​) ចំនួន​៣២​គ្រាប់ និង​សម្ភារៈ​វេច​ខ្ចប់ និង​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ក្នុង​នោះ​សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ស្រី​ម្នាក់ បន្ទាប់​មក​សមត្ថកិច្ច​បាន​បន្ត​ទៅ​ត្រួតពិនិត្យ​ប​ន្ច​ប់​លេខ​C១០ មួយ​កន្លែង​ទៀត និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ ចំនួន​១​កញ្ចប់​ធំ និង​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់ (​អ៊ិ​ច​ស្តា​ស៊ី​) ចំនួន​៨​គ្រាប់ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង​នោះ​ហើយ​សមត្ថកិច្ច​ចម្រុះ​បាន​នាំ​យក​ជនសង្ស័យ​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម ។ ដែល​ជនសង្ស័យ​ទាំង​៤​នាក់​មាន​១- ឈ្មោះ បួ​យ ធី​លួ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ថា​ន់​ជី ទីក្រុង​ហាណូយ លទ្ធផល​តេស្ត​វិជ្ជមាន​(+) ។ ២- ឈ្មោះ ត្រឹង ធី​ម៉ា​យ ភេទ​ស្រី អាយុ​២៣​ឆ្នាំ​ជន ជាតិ​វៀតណាម ជា​បុគ្គលិក​បា​ឌី​ស្កូ មាន​ទីលំនៅ​ផ្លូវ​ហ្វា​ង​ខាន់​តង សង្កាត់​កូវ​យី​ទីក្រុង ហាណូយ លទ្ធផល​តេស្ត​អវិជ្ជមាន​(-) ។ ៣- ឈ្មោះ ង្វៀ​ង ធី​ឡើយ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ឃុំ​ស៊ឺ​ង​ហា ស្រុក​ប៉ូវ​ថាំង ខេត្ត​ឡ​ញ​កាយ (​លទ្ធផល​តេស្ត​វិជ្ជមាន​(+) ។ ៤-​ឈ្មោះ ហា​យ វៀក​ថុ​ង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជនជាតិ​វៀតណាម​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ឃុំ​ថាំង​ឡើយ ស្រុក​ធឿ​ង​ទៀង ក្រុង​ហាណូយ ប្រទេស​វៀតណាម លទ្ធផល​តេស្ត​វិជ្ជមាន​(+) ។

ដកហូត​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ចំនួន​៤០​គ្រាប់ និង​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន​០៣​កញ្ចប់​ធំ ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង និង​សម្ភារៈ​ស​ម្រ​ប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ