ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​ប្រើ​ធ្វើ​…​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្ដីណែនាំ​ស្ដី​ពី​ការ​ដាក់​តាំង​ស្លាក​យីហោ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង​ខេត្ត​នេះ​ត្រូវ​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​ធំ​ជាង​អក្សរ​បរទេស និង​ត្រូវ​ដាក់​នៅ​ជួរ​ខាងលើ​អក្សរ​បរទេស ។ តាម​សេចក្ដីណែនាំ​របស់​ក្រសួងទេសចរណ៍​លេខ​០០១ សណ​ន ចុះ​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្ដីណែនាំ​ស្ដី​ពី​ការ​ដាក់​តាំង​ស្លាក​យីហោ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង​ខេត្ត​នេះ​ត្រូវ​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​ធំ​ជាង​អក្សរ​បរទេស និង​ត្រូវ​ដាក់​នៅ​ជួរ​ខាងលើ​អក្សរ​បរទេស ។

តាម​សេចក្ដីណែនាំ​របស់​ក្រសួងទេសចរណ៍​លេខ​០០១ សណ​ន ចុះ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ណែនាំ​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម​ទី​១-​គ្រប់ការ​តាំង​ផ្សព្វផ្សាយ​ស្លាក​យីហោ​តាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ត្រូវ​សរសេរ​អក្សរ​ខ្មែរ​នៅ​ខាងលើ ទី​២-​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​អាច​ប្រើប្រាស់​អក្សរ​បរទេស បន្ទាប់​ពីក្រោម​អក្សរ​ខ្មែរ អាស្រ័យ​ទៅ​តាម​ប្រភព​ទីផ្សារ​នៃ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ និង​ត្រូវ​មាន​ទំហំ​អក្សរ «​មួយ​ភាគ​ពីរ​» នៃ​ទំហំ​អក្សរ​ខ្មែរ​ដែល​នៅ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ