ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន​ដូ និង​ដី​នៅ​ក្រុង​បាងកក​ងើប​មិន​រួច​ព្រោះ​សល់​ច្រើន​ពេក

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​មក​ថា ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ CBRE…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​មក​ថា ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ CBRE Thailand បាន​និយាយ​ថា តម្លៃ​ដី និង​ខុន​ដូ​ជា​មធ្យម​ក្នុង​ទីក្រុង​បាងកក​នឹង​មិន​កើនឡើង​ទេ​ក្នុងឆ្នាំនេះ ព្រោះតែ​រង​សម្ពាធ​ពី​កំណើន​ខុន​ដូ និង​ដី​ដែល​មិន​ទាន់​លក់​ចេញ ។

អ្នកស្រី Aliwassa Pathnadabutr ដែល​ជានា​យក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ខាងលើ​បាន​និយាយ​ថា​តម្លៃ​មធ្យម​របស់​ដី និង​ខុន​ដូ​នៅ​ឆ្នាំ​នេះ​នឹង​មានការ​ធ្លាក់​ចុះ​បន្តិច​បន្ទាប់​ពី​កើនឡើង​អស់​៣​ឆ្នាំ​មក ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​កំឡុង​ឆ្នាំ ២០១៥ ដល់ ២០១៨ តម្លៃ​ដី​ម​មធ្យម​ក្នុង​ទីក្រុង​បាងកក​បាន​កើនឡើង ១២.៥%​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​ធ្លាក់​ចុះ​មក​ត្រឹម​៧​ទៅ​៨%​ប៉ុណ្ណោះ​ក្នុង​ពេល​ថ្មី​ៗ​នេះ ហើយ​កំណើន​តម្លៃ​ដី​ជាម​ធ​ម្យ​ម​អាច​កើន​បាន​តែ​ពី​០​ទៅ​៥%​ប៉ុណ្ណោះ​ក្នុងឆ្នាំនេះ ។

ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​បាន​ទិញ​ដី​ក្នុង​តម្លៃ​មិន​សមរម្យ​ដែល​ធ្វើ​ឲ្យ​បង្កើន​តម្លៃ​ខុន​ដូ និង​បង្ក​ឲ្យ​មាន​ខុន​ដូ​ជា​ច្រើន​ដែល​លក់​មិន​ចេញ ។ ចំនួន​ខុន​ដូ​នៅ​កណ្តាល​ទីក្រុង​បាងកក​ដែល​លក់​មិន​ចេញ​នៅ​ចុងឆ្នាំ ២០១៨ ស្មើ​ប្រមាណ ៩,៤០០​យូ​នី​ត ហើយ​ក្នុង​នោះ​រួម​មាន ៣០%​ជា​ខុន​ដូ​ដែល​ត្រូវ​បាន​សាងសង់​រួច​ទៅ​ហើយ ។

តំបន់ Sukhumvit មាន​ខុន​ដូ​លក់​មិន​ចេញ​ច្រើន​ជាងគេ​ដែល​ស្មើ​ប្រមាណ​៦២%​នៃ​ខុន​ដូ​ដែល​មាន​លើ​ទីផ្សារ ឬ​១៦,០០​យូ​នី​ត ។ តំបន់ Pathumwan ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ដែល​មាន ២​ពាន់​យូ​នី​ត​មិន​ទាន់​លក់​ចេញ​ក្នុង​ចំណោម​ខុន​ដូ​សរុប​៤​ពាន់​យូ​នី​ត ។ តំបន់​ទាំង​ពីរ​នេះ​មាន​ខុន​ដូ​លក់​មិន​ចេញ​ច្រើន​ព្រោះ​មានការ​ចេញ​លក់​ខុន​ដូ​ច្រើន​លើ​ទីផ្សារ​កាលពី​ឆ្នាំ​មុន​ ។

អ្នកស្រី Aliwassa បាន​បន្ថែម​ទៀត​ថា «​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​ខុន​ដូ​លក់​មិន​ទាន់​ចេញ​ក្នុង​តំបន់​ដែល​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ដូច​ជា Sukhumvit ត្រូវ​លក់​ខុន​ដូ​ដែល​មាន​ឲ្យ​ចេញ​ដូច​ជា​លក់​បញ្ចុះតម្លៃ​ជាដើម ។ អ្នក​ដែល​មាន​គម្រោង​ចេញ​លក់​ខុន​ដូ​ក្នុង​តំបន់​ទាំងនោះ​គួរតែ​រង​ចាំ​សិន​បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ខុន​ដូ​ដែល​លក់​មិន​ចេញ​ទាំងនោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ