ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែក​ក្រិន​លើ​បាត​ដៃ​​​កើត​ឡើង​​ងាយ​បំផុត តែ​​​មិន​អាច​បំបាត់​ទៅ​វិញ​ដោយ​​ស្រួល

10 ឆ្នាំ មុន

​ស្នាម​​​ក្រិន​អាច​កើត​ឡើង​​ដោយ​​​ងាយ​​​បំផុត​​ តែ​​​មិន​អាច​បាត់​បង​់​​​​ទៅ​វិញ​​ដោយ​ស្រួលៗ​នោះ​​ទេ ។ ស្នាម​ក្រិន​​ដែល​កើត​​មាន​នៅ​លើ​បាត​ដៃ​ ដោយ​សារ​តែ​មាន​​​ការ​ប៉ះ​​​ទង្គិច​​​ជាមួយ​វត្ថុ​រឹង ​​​ឬ​​ធ្វើ​ការងារ​ធ្ងន់ៗ​​ កាល​ណា​ប៉ះ​​​ទង្គិច​​យូរៗ​ទៅ ​បង្ក​​ឱ្យ​​មាន​ស្នាម​ក្រិន​​នៅ​លើ​បាត​ដៃ​​​ ។

​ស្នាម​​​ក្រិន​អាច​កើត​ឡើង​​ដោយ​​​ងាយ​​​បំផុត​​ តែ​​​មិន​អាច​បាត់​បង​់​​​​ទៅ​វិញ​​ដោយ​ស្រួលៗ​នោះ​​ទេ ។ ស្នាម​ក្រិន​​ដែល​កើត​​មាន​នៅ​លើ​បាត​ដៃ​ ដោយ​សារ​តែ​មាន​​​ការ​ប៉ះ​​​ទង្គិច​​​ជាមួយ​វត្ថុ​រឹង ​​​ឬ​​ធ្វើ​ការងារ​ធ្ងន់ៗ​​ កាល​ណា​ប៉ះ​​​ទង្គិច​​យូរៗ​ទៅ ​បង្ក​​ឱ្យ​​មាន​ស្នាម​ក្រិន​​នៅ​លើ​បាត​ដៃ​​​ ។

​លោក​វេជ្ជ​បណ្ឌិត​​ ស្រេង​ រាសី ​អ្នក​​​​ឯក​ទេស​​​​​ផ្នែក​រោគ​សើ​ស្បែក​​នៃ​​គ្លីនិក​​សើ​ស្បែក​​ និង​សម្ផស្ស​ ស្រេង រាសី ​បាន​ប្រាប់​កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​ថា ​​ស្នាម​ក្រិន​​​​នៅ​លើ​បាត​ដៃ​​គឺ​​​ឡើង​​ក្រាស់​​ខុស​​ពី ​ធម្មតា​នៃ​ស្រ​ទាប់​​សើ​​​​លើ​​ស្បែក​បាត​ដៃ​​​ដែល​មាន​សភាព​រឹង​​ និង​គ្រើម​​ៗ ​ឬ​អាច​មាន​សភាព​ក្រាស់​ស្មើ​​ ។ ​

ស្នាម​ក្រិន​នៅ​លើ​បាត​ដៃ ​ជា​បាតុភូត​ការពារ​​​​របស់​ស្បែក​​​ប្រឆាំង​​នឹង​ការ​ប៉ះ​​​ទង្គិច​​ ឬ​ការ​​កកិត និង​ការ​រោល​រលាក​​ ។ ​ស្នាម​ក្រិន​ដែល​មាន​សភាព​ក្រាស់​ស្មើ​​​​​​នៅ​លើ​បាត​​ដៃ​​ និង​នៅ​​​លើ​បាត​ជើង​​ គឺ​​​​ជា​សញ្ញា​របស់​ជំងឺ​តំណ​ពូជ​​ម៉្យាង ​តែ​ក៏​បណ្តាល​​មក​​ពី​​​ការ​រលាក​ស្បែក​បាត​ដៃ​​រ៉ាំ​រ៉ៃ​ ដោយ​​​ សារធាតុ​អាឡែកហ្សុី ​ឬ​សារធាតុ​រោល​បាត​ដៃ​​​ឡើង​ក្រិន​​ ​​និង​មាន​សភាព​ស្ងួត​​ប្រេះ​ផង​ដែរ ​​។​

​វា​អាច​បណ្តាល​​មក​ពី​​​​​​ការ​ប៉ះ​ពាល់​​ជាមួយ​​សារធាតុ​​រោល​​​ ឬ​អាឡែក​​ហ្ស៊ី​​រុាំ​រ៉ៃ​​ ។ ​មូល​េហតុ​​​​ដែល​​ធ្វើ​​ឱ្យ​​មាន​​ស្នាម​​ក្រិន​​នៅ​​លើ​បាត​ដៃ​​​នេះ​​ ​ដោយ​​មាន​ការ​ប៉ះ​ទង្គិច​​ ឬ​​ការ​កកិត​​រុំារ៉ៃ​​​រវាង​បាត​ដៃ​ជាមួយ​​​នឹង​វត្ថុ​​រឹង​​ផ្សេងៗ​​ ដូច​​ជា​ការ​ធ្វើ​​ការងារ​​​​ដោយ​​ប្រើ​ដៃ​ច្រើន​​ មិន​បាន​ពាក់​ស្រោម​ដៃ​​ជា​ដើម ។

ដើម្បី​​បំបាត់​ស្នាម​ក្រិន​​នៅ​លើ​បាត​ដៃ​​លោក​អ្នក​ត្រូវ​​​អនុវត្ត​​នូវ​វិធី​​សាស្ត្រ​​មួយ​​ចំនួន​ដូច​ខាង​ក្រោម​​ ៖
១-​​ត្រូវ​ព្យាយាម​​​កែ​ទម្លាប់​ផ្សេងៗ​​ដែល​បណ្តាល​​ឱ្យ​មាន​ការ​​ប៉ះ​ទង្គិច​​ ឬ​​កកិត​​ដល់​បាត​  ដៃ ។
២-លោក​អ្នក​គួរ​ពាក់​ស្រោម​​ដៃ​​ដែល​​មាន​លក្ខណៈ​​​ទន់​​ ​​ដើម្បី​ការពារ​​​​បាត​​​ដៃ​​ រាល់​ពេល​​ធ្វើ​ការងារ​​ដោយ​​ដៃ ។  បើ​​អនុ​វត្ត​ទម្លាប់​​នេះ​​​​​​​​បាន​ស្នាម​ក្រិន​នឹង​បាត់​​​​ដោយ​​ឯងៗ ​គ្រាន់​​តែត្រូវ​​ការ​ពេល​​វេលា​​យូរ​បន្តិច​​ ។
៣-​​​លោក​អ្នក​​អាច​​ខាត់​ស្នាម​ក្រិន​នោះ​​​​ចេញ ​ដោយ​ប្រើ​ប្រាស់​ថ្ម​​សំលៀង បន្ទាប់​​មក​ប្រើ​​ផលិត​ផល​​ផ្តល់​សំណើម​មក​លាប​​​​លើ​ស្បែក​​ដែល​ក្រិន​នោះ​​ ​ដើម្បី​ឱ្យ​ស្បែក​​មាន​សំណើម​​​​​គ្រប់​គ្រាន់​​ និង​​កុំ​​ឱ្យ​របួស​ស្បែក ។
៤-​ប្រសិន​ជា​ស្បែក​បាត​​ដៃ​​របស់​លោក​អ្នក​មាន​ស្នាម​​ក្រិន​​ច្រើន ​​​​គួរ​តែ​ទៅ​រក​​អ្នក​ជំនាញ​​​​ផ្នែក​សើ​​​ស្បែក​​ដើម្បី​ពិភាក្សា​​ និង​ធ្វើ​​ការ​​​​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ ។​

លោក​វេជ្ជ​បណ្ឌិត​បាន​បញ្ជាក់​ថា ​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​​​​ស្នាម​ក្រិន​នៅ​លើ​​បាត​​ដៃ​គឺ​​​ងាយ​ស្រួល​បំផុត​​​ ដោយ​លោក​អ្នក​ការពារ​បាត​​​ដៃ​​​លោក​អ្នក​​​​កុំ​ឱ្យ​ប៉ះ​ទង្គិច​​ ​ឬ​កកិត​ញឹក​ញាប់​ពេក​​​​​​ជាមួយ​​នឹង​វត្ថុ​រឹង​ផ្សេងៗ ។ ​​ចៀស​វាង​ធ្វើ​ការងារ​​ណា​ធ្ងន់ៗ​​​​ដោយ​ប្រើ​ដៃ​ផ្ទាល់​​ គួរ​តែ​​ពាក់​ស្រោម​ដៃ​ការពារ​​ ​រាល់​​​ពេល​​​​​លោក​អ្នក​ធ្វើ​ការងារ​​​​ផ្សេងៗ​​ដោយ​ប្រើ​​ដៃ ។ ​​លោក​​អ្ន​ក​អាច​ប្រើ​ប្រាស់​​ក្រែម​​ផ្តល់​សំណើម​​លើ​​បាត​​ដៃ​​​​​បើ​វា​​ស្ងួត​​​​ ។  ​គួរ​ចាំ​ថា ​ស្នាម​ក្រិន​នៅ​លើ​បាត​ដៃ​មិន​មែន​​ជា​ជំងឺ​​​ដែល​ចាំ​បាច់​ត្រូវ​តែ​​​ព្យាបាល​ទេ​​ ​​វា​ជា​ប្រតិ​​កម្ម​​ដើម្បី​​ការពារ​​​របស់​ស្បែក ៕