ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចាស្នេហ៍បរាជ័យ…សង្សារចិនហិ.ង្សាដាក់សង្សារខ្មែរ​ផ្អើល​​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកទេសចរ​ជនជាតិ​ចិនម្នាក់បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ជាមួយ​ស្រី​ស្នេហ៍ ហើយយក​ដុំ​ថ្ម​វាយ​បំបែក​កញ្ចក់​រថយន្ត ។ អំពើ​ហិង្សានេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទីយប់​ថ្ងៃ​ទី​១៣ ​កុម្ភៈ នៅ​មុខ​ភោជនីយដ្ឋាន​អង្គរធំ…

រាជធានី​ភ្នំពេញ ៖ អ្នកទេសចរ​ជនជាតិ​ចិនម្នាក់បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ជាមួយ​ស្រី​ស្នេហ៍ ហើយយក​ដុំ​ថ្ម​វាយ​បំបែក​កញ្ចក់​រថយន្ត ។ អំពើ​ហិង្សានេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទីយប់​ថ្ងៃ​ទី​១៣ ​កុម្ភៈ នៅ​មុខ​ភោជនីយដ្ឋាន​អង្គរធំ តាម​ផ្លូវ​លេខ​១០១៩ ភូមិ​បា​យ៉ាប សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជនជាតិ​ចិន​ដែល​ប្រើ​ហិង្សា​ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​នេះ នគរបាល​ឱ្យ​ដឹង​ថា ឈ្មោះ Xu Bo ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុង​រោងចក្រ​កា​ណា​ឌី​យ៉ា​ជាមួយ​មិត្តភក្តិ តាម​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ម្ចាស់​រថយន្ត ដែល​ជា​ស្រី​ស្នេហ៍​ជនជាតិ​ខ្មែរ មុខរបរ​
លក់​ខោអាវ ស្នាក់​នៅផ្ទះ​លេខ​៣ ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ហើយ​រថយន្ត​ដែល​វាយ​បែក​កញ្ចក់​ចំហៀង​ខាងស្តាំ​ជា​រថយន្ត​កូរ៉េ​មី​នី ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AJ-៤១០០ ។

តាម​ស្ត្រី​ម្ចាស់​រថយន្ត​និ​យាយ​ថា នាង​ទើប​រាប់អាន​គ្នា​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​នេះ​បាន​១២​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​ដូច​ជា​ប្រចណ្ឌ​ច្រើនខឹង​ច្រើន ។ ការ​ស្គាល់គ្នា​នេះ​ គឺ​តាម​រយៈ​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់ ហើយ​អំឡុង​ពេល​សុំ​ស្នេហ៍​និង​សុំ​ស្រឡាញ់​រូប​នាង គឺ​នាង​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយទេ ។

នារី​រូប​នេះ​បន្ត​ថា មុន​ពេល​កើតហេតុ​ រូប​នាង​បាន​ដឹក​បុរស​ជនជាតិ​ចិន​រូប​នេះ​ពី​រោងចក្រ​កា​ណា​ឌី​យ៉ា​នៅ​ផ្លូវ​វេ​ង​ស្រេង មក​លេង​ផ្ទះ​នាង​នៅ​ភូមិ​ថ្មី និង​បាន​ទិញ​ស្រា​មួយ​ដប​ផឹក​រហូត​បុរស​ចិន​នេះ​ស្រវឹង ។ បន្ទាប់​មក ពួក​នាង​ទាំង​២​នាក់​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា ហើយដោយ​មាន​សភាព​ស្រវឹង​ផង​នោះ នាង​ក៏​បើក​រថយន្ត​ដឹក​បុរស​ចិន​នេះ​ទៅ​រោងចក្រ​ជា​កន្លែង​ស្នាក់​នៅ​វិញ ។

លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាងលើ ស្រាប់​បុរស​ចិន​នេះ​យកដៃ​ទាញ​ហ្វ្រាំងរថយន្ត​ឲ្យ​ឈប់ រួច​ចុះ​ពី​រថ​យន្ត​យក​ដុំ​ថ្ម​គប់​កញ្ចក់​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​បែក ក៏​មានការ​ឆោឡោ​ឡើង ។ ភ្លាម​នោះ កម្លាំង​នគរ​បាល​ល្បាត​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ឃើញ​ក៏​នាំ​ខ្លួន​បុរស​ចិន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន និង​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ