ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ជីប​ម៉ុង សាខា​ព្រះ​នរោត្តម​ចាប់​ផ្ដើម​​ដំណើរការ​ជា​ផ្លូវការ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង សាខា​ព្រះ​នរោត្តម​ដែល​ជា​សាខា​ទី​ពីរ​ថ្មី នៅ​តាម​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​សម្តេច​ប៉ាន សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ បាន​ដំណើរការ​បន្ថែម​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ស្រប​ពេល​កម្ពុជា​មានកា​រវិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​កំណើន​នៃ​ចំនួន​ប្រតិបត្តិការ ក៏​ដូច​ជា​ទំហំ​ទឹកប្រាក់​នៃ​សេវា​ធនាគារ​អេ​ឡិច​ត្រូ​និក ។

ក្នុង​ឱកាស​នៃ​ការ​ដាក់​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង​ សាខា​ព្រះ​នរោត្តម អតិថិ​ន​ជន​ទាំងអស់​នឹង​រីក​ រាយ​ទទួល​បាន​ឱកាស​ពិសេស អាច​ជ្រើសរើស​លេខ​គណនី​ពិសេស​ចំនួន​៨​ខ្ទង់ សម្រាប់​ការ​បើក​គណនី​ណាមួយ​របស់​ខ្លួន​។

ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​ផ្តោត​សំខាន់​យ៉ាង​ពិសេស​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​សុទ្ធសាធ សម្រាប់​ប្រតិបត្តិ ការ​ហិរញ្ញវត្ថុ​ផ្សេង​ៗ ដោយ​ចាប់តាំងពី​ការ​បើក​គណនី​ធនាគារ រហូត​ដល់​ការ​ទូទាត់​ផ្សេង​ៗ ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។ ជាង​នេះ​ទៀត លក្ខណៈ​ពិសេស​នៃ​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង នឹង​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថ​ល​ដ៏​សម្បូរ​បែប សម្រាប់​បំពេញតម្រូវការ ហិរញ្ញវត្ថុ​ដល់​អតិថិជន ដែល​អនុញ្ញាត​ឲ្យ​អតិថិ​ជន​ទទួល​បាន​លើស​ពី​សេវា ដែល​ផ្តល់​ជូន​តាម​រយៈ​ដៃគូ​សហការ​ពាណិជ្ជកម្ម​របស់​យើង​។

ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ធនាគារ​ប្រកបដោយ​ទំនុកចិត្ត​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​របាយការណ៍​ធនាគា​ជាតិ​នៃ​កម្ពុជា​ប្រចាំ ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា ទំហំ​នៃ​ប្រតិបត្តិការ​នៃ​សេវា​ធនាគារ​អេ​ឡិច​ត្រូ​និក​ដែល​បាន​ប្រើ ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ មាន​រហូត​ត​ដល់​ជាង​៩.៦០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ដែល​ជា​ពាណិជ្ជកម្ម​ទី​១២​នៃ​ក្រុមហ៊ុន ជីប ម៉ុង ផ្តោត​សំខាន់​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​បម្រើ​និង​ផ្តល់​សេវាកម្ម​ទៅ​ដល់​អតិថិជន​របស់​ខ្លួន ដែល​ឆ្លុះ​បញ្ចាំង​នូវ​កា​រវិ​វ​ឌ្ឍ​ធំ​មួយទៀត ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​ធនាគារ ដែល​ជា​ចំណែក​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សេវាកម្ម​ធនាគារ​ឲ្យ​កាន់តែ​សម្បូរ​បែប មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​និង​ភាព​ងាយស្រួល​ជាង​មុន ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ