ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! រន្ធត់​ចិត្ត​កូន​ក្មេង​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​ស្លា.ប់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​បី​នាក់​ត្រូវ​គេ​រាយការណ៍​ថា បាន​ស្លាប់​ដោយសារ​ឃាតករ​លាក់​មុខ​ផ្តាច់ជីវិត​ក្នុង​រយៈពេល​២​ថ្ងៃ​បន្តបន្ទាប់ នៅ​ក្រុង​ស្ទឹង​ត្រែង ចាប់ពី​ថ្ងៃ​ទី​១៣ និង​១៤​កុម្ភៈ ២០១៩ ។ ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា…

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​បី​នាក់​ត្រូវ​គេ​រាយការណ៍​ថា បាន​ស្លាប់​ដោយសារ​ឃាតករ​លាក់​មុខ​ផ្តាច់ជីវិត​ក្នុង​រយៈពេល​២​ថ្ងៃ​បន្តបន្ទាប់ នៅ​ក្រុង​ស្ទឹង​ត្រែង ចាប់ពី​ថ្ងៃ​ទី​១៣ និង​១៤​កុម្ភៈ ២០១៩ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ការ​ស្លាប់ និង​របួស​របស់​មនុស​ប្រុស​ស្រី​ខាងលើ ជា​ករណី​ដ៏​រន្ធត់​សម្រាប់​គ្រួសារ​នៃ​សព​ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​គ្រា​បញ្ជា​យាន្ត​លើ​ដងផ្លូវ ហេតុ​ការ​ន៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ថ្ងៃ​ទី​១៣ កុម្ភៈ​២០១៩ ដែល​បុរស​ម្នាក់​ឈ្មោះ មក​រា អាយុ​២៥​ឆ្នាំ ទីលំនៅ​ក្រុង​ស្ទឹង​ត្រែង​បាន​ស្លាប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​ជា​អ្នក​រួម​ដំណើរ​ជាមួយ​លោក ចក់ ធឿ​ន អាយុ​៤៥​ឆ្នាំ គយ​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វា​អន្តរជាតិ​ត្រពាំង​គ្រាល របួសធ្ងន់​ជា​អ្នកបើកបរ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ខ្មៅ ពាក់​ផ្លា​ក់​លេខ ភ្នំពេញ ២Y- ២៣០៧​ក្នុង​គោល​ចេញពី​ទី​រួម​ខេត្តស្ទឹងត្រែង​ទៅ​កាន់​ច្រក​ទ្វារ​ត្រពាំង​គ្រាល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បង្ក​អោយ​ក្រឡាប់​រថយន្ត នៅ​ចំណុច​ត្រពាំង​គ្រាល ស្ថិត​នៅ​ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

ក្រោយ​កើតហេតុ​បច្ចុប្បន្ន​មន្ត្រី​គយ​រដ្ឋាករ​ខាងលើ​កំពុង​ស្ថិត​ក្រោម​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​អ្នក​ស្លាប់​ក្រុម​គ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ខេត្តស្ទឹងត្រែង​។ ដោយឡែក​នៅ​វេលា​ម៉ោង​១៨​និង​១០​នាទី​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៩ ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ ក្មេង​ស្រី​វ័យ​៦​ឆ្នាំ​មួយ​រូប​បាន​ផ្ទុះ​ក្បាល ខណៈ​ខ្ទាត​ចូល​ទៅ​ក្រោម​កង​រថយន្ត ។

ប្រភព​សាក្សី​នៅ​នឹង​កន្លែង​រៀបរាប់​ថា ក្នុង​គ្រា​កើតហេតុ​ម៉ូតូ​មួយ​គ្រឿង​រួម​ដំណើរ​គ្នា​បី​ក្នុង​គោលដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​កត្តា​ល្បឿន​ហើយ​ក៏​វាក់ និង​រថយន្ត​បែន​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​ជាន់​ហ្វ្រាំង​បង្ខំ បង្ក​អោយ​ក្មេង​ស្រី​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​ខ្ទាត​ចូល​ទៅ​ក្រោម​កង​រថយន្ត​កិន​ស្លាប់​មួយ​រំពេច ។ នគរបាល​ការិយាល័យ​ចរាចរណ៍​ជើង​គោក​អោយ​ដឹង​ថា អ្នកបើកបរ​រថយន្ត​បែន​ឈ្មោះ វ៉ា​ន់ សុ​ផាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​អូ​ស្វាយ ចំណែក​អ្នក​បើក​ម៉ូតូ​ឈ្មោះ រៀម សុផល ភេទ​ស្រី មុខរប​សិស្ស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កោះ​ខ​ឌិន សង្កាត់​សាមគ្គី រួម​ដំណើរ​បី​នាក់​ធ្វើ​ឲ្យ​កុមារី​ម្នាក់​ស្លាប់ ។

ក្រោយ​កើតហេតុ​សព​បាន​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិកំណើត ចំណែក​តៃកុង​រថយន្ត​រួម​យានយន្ត​ខាងលើ ត្រូវ​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។ នគរបាល​ចរាចរណ៍​ដដែល​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ​ក​ក្តា​ល្បឿន​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ