ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! ឈរ​លើ​ផ្លូវ​រថភ្លើង ខណៈ​រថភ្លើង​បោះ​ពួយ​យ៉ាង​លឿន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ បុរស​ម្នាក់​ត្រូវ​ឈរ​នៅ​​ពី​មុខ​រថភ្លើង​កំពុង​បោះ​ពួយ​យ៉ាង​លឿន បណ្តាល​ឱ្យ​បុក​​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ​ស្លាប់យ៉ាង​អាណោច​អាធ័ម​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​កើតហេតុ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាល​ពី​ម៉ោង​១១​និង​១៥​នាទី​ព្រឹក តាម​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួល​គោក។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ បុរស​ម្នាក់​ត្រូវ​ឈរ​នៅ​​ពី​មុខ​រថភ្លើង​កំពុង​បោះ​ពួយ​យ៉ាង​លឿន បណ្តាល​ឱ្យ​បុក​​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ​ស្លាប់យ៉ាង​អាណោច​អាធ័ម​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​កើតហេតុ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាល​ពី​ម៉ោង​១១​និង​១៥​នាទី​ព្រឹក តាម​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួល​គោក។

សេចក្តីរាយ​ការណ៍​បន្ត​ទៀត​ថា ជន​រងគ្រោះ​ខាងលើ​ឈ្មោះ កង ចាន់នី ហៅ​ជាំ អាយុ​ប្រមាណ​៤២​ឆ្នាំ ជា​បុរស​អនាថា ថែម​ទាំង​ញៀន​ថ្នាំ ទីលំនៅ​មិន​ប្រាកដ ជួន​កាល​ស្នាក់​នៅ​ក្រោម​ដើម​ឈើ​ជិត​កន្លែង​កើត​ហេតុ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថភ្លើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​រថភ្លើង​​ក្នុង​ទិស​ដៅពី​កើតហេតុ​ទៅ​លិច ខណៈ​នោះ​​បុរសអនាថា​ជា​ជន​​រងគ្រោះ​ខាងលើ​មក​ឈរ​​​កាង​លើ​ផ្លូវ​រ​ថភ្លើង ស្រ​ប​ពេល​នោះ​រថភ្លើង​​មកដល់​បុក​ពេញ​ទំហឹង​អូស​​ជន​រងគ្រោះ​ប្រមាណ​ជា​១០​ម៉ែត្រ បណ្តាល​ឱ្យ​​​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅនឹង​​កន្លែង​កើតហេតុ​តែម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុធ្វើ​ការ​វាស់​វែង និង​ត្រួត​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ