ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ឆ្កែ​ព្រុស​ទៅ​ជេរ​ម្ចាស់​ដូច​ទៅ​ឲ្យ​គេ​សម្លា.ប់​…(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកណ្តាល​បាន​ចុះ​សហការ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល ចាប់ខ្លួន​មុខសញ្ញា​សង្ស័យ​សម្លាប់​មនុស្ស​ម្នាក់​ពាក់ព័ន្ធ​ករណី​ទាស់​សំដី​គ្នា​រឿង​ជន​រង​គ្រោះ​ស្រវឹង​ខឹង​ឆ្កែ​ព្រុស​ទៅ​រក​ម្ចាស់​ឆ្កែ​ដូច​ទៅ​រក​ស្លាប់ ។ ជន​រង​គ្រោះ​មានឈ្មោះ…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកណ្តាល​បាន​ចុះ​សហការ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល ចាប់ខ្លួន​មុខសញ្ញា​សង្ស័យ​សម្លាប់​មនុស្ស​ម្នាក់​ពាក់ព័ន្ធ​ករណី​ទាស់​សំដី​គ្នា​រឿង​ជន​រង​គ្រោះ​ស្រវឹង​ខឹង​ឆ្កែ​ព្រុស​ទៅ​រក​ម្ចាស់​ឆ្កែ​ដូច​ទៅ​រក​ស្លាប់ ។

ជន​រង​គ្រោះ​មានឈ្មោះ ហុង តា​រ៉ា ហៅ​ព្រឹ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ សំណង់ រស់នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ស្លាប់​) ។ ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ូរ លាម ភេទ ប្រុស អាយុ​៦៨​ឆ្នាំ មុខរប​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ ចំណុច​មុខ​ផ្ទះ​ជនសង្ស័យ ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គ ស្នួល ខេត្តកណ្តាល ។

នៅ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ទើបបាន​ចម្លើយ​សារភាព​ជាក់លាក់​យ៉ាង​ដូច្នេះ​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​ដើរមក​ក្បែរ​ផ្ទះ​របស់​ខ្លួន (​ជនសង្ស័យ​) ពេល​នោះ​ឆ្កែ​ក៏​ព្រុស ហើយ​ខ្លួន​បាន​យក​បន្ទះ​រនាបឫស្សី​ដេញ​វាយ​ឆ្កែ​ឲ្យ​ចេញ ដើម្បី​កុំ​ឲ្យ​វា​ព្រុស​មនុស្ស​ស្រវឹង ពេល​នោះ​ឆ្កែ​ក៏​រត់​បាត់​ទៅ ។ បន្ទាប់​ពី​ឆ្កែ​រត់​បាត់​ឈប់​ព្រុស ជន​រង​គ្រោះ​បាន​ជេរ​ប្រមាថ និង​ដើរ​ចូល​មក​រក​វាយ​ខ្លួន​ទៀត​ផង ឃើញ​ដូច្នោះ​ខ្លួន «​ជនសង្ស័យ​» បាន​ទាត់​ជន​រង​គ្រោះ​១​ជើង និង​វាយ​១​ដៃ​ជួល​អុក​គូថ​សន្លប់​បាត់បង់​ស្មារតី មួយសន្ទុះ​ទើប​ឃើញ​អ្នក​ជិតខាង​ជួយ​ដឹក​យក​ទៅ​ផ្ទះ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដើម្បី​ព្យាបាល តែ​ក្រោយមក​ដោយ​ធ្វើការ​វះកាត់​ផ្លោ​ក​នោម​រហូត​ដល់​ថ្ងៃ​ទី​៦ កុម្ភៈ ទើប​ជន​រង​គ្រោះ​ចេញ​មក​សម្រាក​នៅផ្ទះ​វិញ លុះដល់​ថ្ងៃ​ទី​១៤ វេលា​ម៉ោង​២​រសៀល​ជន​រង​គ្រោះ​ក៏​ស្លាប់​តែ​ម្តង​ទៅ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ហុង ចាន់​នឿ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ​ឲ្យ​សមត្ថកិច្ច​ដឹង​ថា បងខ្លួន​ពោះម៉ាយ​កូន​២​នាក់ មក​នៅ​ជាមួយ​គាត់​អស់​រយៈពេល​៥​ឆ្នាំ​ហើយ នៅ​ថ្ងៃ​កើតហេតុ​គាត់​នៅផ្ទះ​ទេ ស្រាប់តែ​ឃើញ​អ្នក​ភូមិ​ដឹក​បងប្រុស​មក​ដល់​មុខ​ផ្ទះ និង​បានឃើញ​សភាព​សន្លប់​មិនដឹង​ខ្លួន​ទើប​គាត់​សម្រេចចិត្ត​បញ្ជូន​បងប្រុស​ទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (1.79)​ភ្លាម​ៗ ។

ពេល​នោះ​លោកគ្រូ​ពេទ្យ​ក៏​បាន​ធ្វើការ​វះកាត់​ផ្លោ​ក​នោម និង​បង្ហួរ​ទឹកនោម​ចេញ តែ​ដោយ​ការ​ខ្វះខាត​ក្នុង​ជីវភាព​គាត់​បាន​យក​បងប្រុស​ចេញពី​ពេទ្យ​មក​សម្រាក​នៅផ្ទះ​វិញ លុះដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ បងប្រុស​ក៏​ស្លាប់​ទៅ ។ ប្អូនស្រី​ជន​រង​គ្រោះ​បន្ត​ថា ថ្ងៃ​កើតហេតុ​គាត់ និង​ក្រុម​គ្រួសារ​ជាប់រវល់​យក​បង​ទៅ​ពេទ្យ ដោយ​មិន​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​ថ្ងៃ​ទី​៣០ មក​រា ទើបបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្កាក់ ស្រុក​អង្គស្នួល ។

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​ជា​មនុស្ស​ធ្លាប់​ហាត់​ក្បាចគុន​ល្បុកតោ និង​កា​រាស់​តេ​ដូ រយៈពេល​៣​ឆ្នាំ​ទើប​បានជា​មាន​កម្លាំង​រហូត​ទាត់​ជន​រង​គ្រោះ​១​ជើង​បែក​ផ្លោ​ក​នោម​ដល់​ស្លាប់ ។ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​តាម​នីតិវិធី ៕