ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅ​យក​រឿង​ដាក់ខ្លួន​…«​អា​ជន្លេន​នឹង​ជា​ជន្លេន​ចាក់​ដី​ឬ​ក៏​ជន្លេន​ស្អី​ហា​» !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ម្នាក់​ក្នុង​ចំណោម​បី​នាក់​អង្គុយ​ហូប​មីឆា​ក្លែមពាក្យ​សម្តី​ផ្លែផ្កា​ដាក់​មន្ត្រី​នគរបាល​ស្លៀក​ឯកសណ្ឋាន​ស៊ី​វិល​ដែល​កំពុង​អង្គុយ​ហូប​មីឆា​ជិត​គ្នា បង្ក​ឲ្យ​កើតជា​ជម្លោះ​ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​តូប​លក់​មីឆា​មួយ​កន្លែង ក្បែរ​ស្តុ​ប​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ហាណូយ…

រាជធានី​ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ម្នាក់​ក្នុង​ចំណោម​បី​នាក់​អង្គុយ​ហូប​មីឆា​ក្លែមពាក្យ​សម្តី​ផ្លែផ្កា​ដាក់​មន្ត្រី​នគរបាល​ស្លៀក​ឯកសណ្ឋាន​ស៊ី​វិល​ដែល​កំពុង​អង្គុយ​ហូប​មីឆា​ជិត​គ្នា បង្ក​ឲ្យ​កើតជា​ជម្លោះ​ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​តូប​លក់​មីឆា​មួយ​កន្លែង ក្បែរ​ស្តុ​ប​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាំង​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ទៅ​អង្គុយ​ហូប​មីឆា​នៅ​កន្លែង​កើត​ហេតុតែ​ម្នាក់ឯង ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ស៊ី​វិល​បន្ទាប់​ពីរ​បំពេញការងារ​ចប់​រួចរាល់ ស្របគ្នា​នោះ​ដែល​ក៏​មាន​បុរស​ម្នាក់​ដែល​មាន​ស្ថានភាព​ស្រវឹង​រួម​ទាំង​បក្សពួក​ចំនួន​ពីរ​នាក់​ទៀត​បាន​កំពុង​អង្គុយ​ហូប​បបរ​នៅ​តុ​ជិត​គ្នា​នោះ​ផង​ដែរ ។

លុះដល់​វេលា​កើតហេតុ ខណៈ​ដែល​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កំពុង​តែ​ហូប​មីឆា​ក៏​ស្រាប់តែ​មាន​ថ្នាក់លើ​បាន​ហៅ​មន្ត្រី​នគរបាល​នោះ​តាម​វិទ្យុទាក់ទង​(​អាយ​ឌី​)​ដោយ​និយាយ​ជា​ភាសា​បច្ចេកទេស​របស់​មន្ត្រី​ប៉ូលិស​ថា​«​ចាក់​អា​ជន្លេន​មក​វិញ​បន្តិច​»​។

ភ្លាម​ៗ​នោះ​បន្ទាប់​ពី​បុរស​ដែល​ស្រវឹងស្រា​ខាងលើ​បានឮ​ការ​សន្ទនា​តាម​វិទ្យុទាក់ទង​របស់​មន្ត្រី​នរ​គ​បាល​រួច​មក​ក៏​បាន​ចាប់ផ្តើម​និយាយ​ផ្លែផ្កា​ដៀមដាម​ឮ​ៗ​ថា​«​អា​ជន្លេន​នឹង​ជា​ជន្លេន​ចាក់​ដី​ឬ​ក៏​ជន្លេន​ស្អី​ហា​» ។

បន្ទាប់​មក​ពាក្យ​សម្តី​របស់​បុរស​ស្រវឹង​នោះ​ក៏​បានឮ​ដល់​មន្ត្រី​នរ​គ​បាល​ខាងលើ​បណ្តាល​ឲ្យ​កើតជា​ជម្លោះ​ពាក្យ​សម្តី​ឈ្លោះប្រកែក​រវាង​អ្នក​ទាំង​ពីរ​ខាងលើ​យ៉ាង​តឹង​សរសៃ​.​ក​ដាក់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ឃាត់ និង​បាន​នាំ​យក​បុរស​ដែល​ស្រវឹង​និយាយ​ដៀមដាម​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​សាកសួរ​នាំ​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​បន្ទាន់​ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​សួរនាំ​ទៅ​បុរស​ដែល​ស្រវឹង​និយាយ​ដៀមដាម​ប្រមាណ​មន្ត្រី​នរ​គ​បាល​ខាងលើ​រួច​មក​សមត្ថកិច្ច​ក៏​សម្រេច​ធ្វើការ​កិច្ចសន្យា​អប់រំ​ណែនាំ​លែង​ឲ្យ​មានការ​និយាយ​ដៀមដាម​លើក​ក្រោយ​ទៀត​ទៅ​លើ​កងកម្លាំង​សមត្ថកិច្ច និង​ឲ្យ​សាច់ញាតិ​មក​ធ្វើការ​ធានា​យក​ត្រលប់​ទៅ​ផ្ទះ​វិញ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ