ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលពី​យប់​ឃើញ​ជន​រង​គ្រោះ​និយាយ​តែ​ម្នាក់ឯង​ក្រោមផ្ទះ​…​ព្រឹក​ឡើង​ឆោឡោ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រទះ​ឃើញ​បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ចំណុចដើម​ស្វាយ​ក្រោយ​ផ្ទះ​ឈ្មោះ​ម៉ិច មុន្នី ស្ថិត​នៅ​ភូមិ​អន្លង់​តា​សេក​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ…

ខេត្តកណ្តាល ៖ ប្រទះ​ឃើញ​បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ចំណុចដើម​ស្វាយ​ក្រោយ​ផ្ទះ​ឈ្មោះ​ម៉ិច មុន្នី ស្ថិត​នៅ​ភូមិ​អន្លង់​តា​សេក​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​រិ​ន រ៉ា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ជន​រង​គ្រោះ​អង្គុយ​និយាយ​តែ​ម្នាក់ឯង​នៅ​ក្រោមផ្ទះ​ឈ្មោះ​ម៉ិច មុន្នី (​ត្រូវជា​ឪពុកមា​របស់​ជន​រង​គ្រោះ​) ។ ដោយ​ឃើញ​ដូច្នេះ ឈ្មោះ ថាវ រិ​ត ភេទ​ប្រុស នៅផ្ទះ​ជិត​គ្នា ដែល​មក​ពី​ដើរ​លេង​ក៏​បាន​ប្រាប់​ទៅ​ជន​រង​គ្រោះ​ថា «​ឈប់​និយាយ​ទៀត​ទៅ​ គេ​ដេក កុំអោយ​រំខាន​គេ​»​។

លុះ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ឈ្មោះ​ភិន ផាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​យក​ក្រមា​ចងក​នៅ​លើ​ដើម​ស្វាយ រួច​ក៏​បាន​ស្រែក​ផ្អើល​ឆោឡោ ហៅ​បងប្អូន​ឱ្យ​ជួយ​ដែរ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​អំបិល​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក ក្រុមប្រឹក្សា​ឃុំ លោក​មេ​ភូមិ និង​ពេទ្យ​ឃុំ ធ្វើការ​ពិនិត្យ​សព រក​ឃើញ​មាន​ស្នាម​ជាំ​ខ្មៅ​ជុំវិញ​.​ក​ដោយសារ​ក្រមា​រឹត ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​កត់សំគាល់​នោះ​ឡើយ​។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ