ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​នេះ អ្នកលក់​ផ្កា​នាំ​គ្នា​ធ្វើ​មុខ​ស្ញេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​កើន​រំលឹក និង​ដាស់តឿន​ដល់​យុវជន​ទាំងអស់ កុំ​ឲ្យ​ប្រព្រឹត្ត​ទ​ង្វើ​ប្រាស់ចាក​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ផូរផង់​របស់​ជាតិ​នៅ​ក្នុង​ថ្ងៃ «​ទិវា​នៃ​ក្តី​ស្រឡាញ់​»…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​កើន​រំលឹក និង​ដាស់តឿន​ដល់​យុវជន​ទាំងអស់ កុំ​ឲ្យ​ប្រព្រឹត្ត​ទ​ង្វើ​ប្រាស់ចាក​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ផូរផង់​របស់​ជាតិ​នៅ​ក្នុង​ថ្ងៃ «​ទិវា​នៃ​ក្តី​ស្រឡាញ់​» ១៤ កុម្ភៈ ឬ Valentine Day នេះ ។

គេ​សង្កេត​ឃើញ​ថា ទីតាំង​លក់​ផ្កា​ជុំវិញ​សាលារៀន​រដ្ឋ​ក៏​ដូច​ជា​ឯកជន​មិន​មាន​ដាក់​លក់​ផ្កា​ដូច​បណ្តាល​ឆ្នាំ​មុន​ៗ​នោះ​ទេ ហើយ​ក្រុម​យុវជន និង​នារី​ៗ​មិន​ការ​ចោមរោម​ទិញ​ផ្កា​នោះ​ដែរ រីឯ​សាលារៀន​ដំណើរការ​បង្រៀន​ជា​ធម្មតា នេះ​បើ​និយាយ​តែ​សាលារៀន​រដ្ឋ និង​ឯកជន​ទាំង​១៥​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

អ្នកគ្រូ​ម្នាក់​នៅ​វិទ្យាល័យ វត្ត​កោះ ក្នុង​ខណ្ឌដូនពេញ សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ទិវា​នៃ​ក្តី​ស្រលាញ់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​យុវវ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ ត្រូវ​បាន​យុវវ័យ​កម្ពុជា​បង្ហាញ​ពី​ការ​យល់​ឃើញ​ខុស​ៗ​គ្នា ខណៈ​អ្នកខ្លះ​ចាត់​ទុក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ គ្រាន់តែ​ថ្ងៃ​ធម្មតា មិន​សំខាន់​ឡើយ​ព្រោះ មិនមែន​ជា​បុណ្យប្រពៃណី​ជាតិខ្មែរ​ទេ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ចាត់​ទុក​ថា ១៤ កុម្ភៈ គឺជា​ថ្ងៃ​សំខាន់​សម្រាប់​ពួក​គេ​ផង​ដែរ ។

ប៉ុន្តែ​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​នេះ​ឃើញ​ថា យុវ​សិស្ស​ទាំងប្រុស​ស្រី​មិន​នាំ​គ្នា​ឈប់​ការ​ពី​សិក្សា​នោះ​ទេ​ហើយ​ការ​លក់​ផ្កា​នៅ​ជុំវិញ​សាលា​គឺ​គ្មាន​តែ​ម្តង​ម្យ៉ាងវិញទៀត​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ចេញ​សេចក្តីណែនាំ​ដល់​គ្រឹះស្ថានសិក្សា​មាន​៤​ចំណុច​ដែល​ត្រូវ ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្អូន​សិស្សានុសិស្ស ។

ស្ត្រី​លក់​ផ្កា​នៅ​ជាប់​របង​វត្ត​លង្កា​តាម​បណ្តោយ​វិ​ថី​ព្រះ​សីហ​នុ​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ហាម​មិន​ឲ្យ​ថត​ទីតាំង​លក់​ផ្កា​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ម៉ោង​៨​ព្រឹក​នា​ថ្ងៃ​ទី​វា​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ អ្នកលក់​ផ្កា​ក៏​ដូច​ជា​កាដូ​មិនសូវ​ដាច់​ប៉ុន្មាន​នោះ​ទេវា​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត តែ​ដោយសារ​ស្តាយ​ក្នុង​លក់​ផ្កា​ក្នុងថ្ងៃនេះ​ជា​រៀង​រាល់​ឆ្នាំទៅ​ហើយ​តែ​មក​លក់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ