ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយកសាលា​ប្រហោង​ពោះ​ធ្លុង…​ពេល​ទៅ​ដល់មុខបន្ទប់ទីចាត់​ការ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា ជន​មិន​ស្គាល់​មុខ​បាន​គាស់​សោ​ទ្វារ​ទីចាត់ការនៃ​សាលា​បឋម​សិក្សា​គោក​ក្ដួច ដែលស្ថិត​នៅ​ក្នុង​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ហើយ​ចូល​លួច​យក​សម្ភា​រនិង​គ្រឿង​បរិក្ខា​ផ្សេង​ៗ​ទៀត​​អស់​គ្មាន​សល់​ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​ដឹង​ថា…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា ជន​មិន​ស្គាល់​មុខ​បាន​គាស់​សោ​ទ្វារ​ទីចាត់ការនៃ​សាលា​បឋម​សិក្សា​គោក​ក្ដួច ដែលស្ថិត​នៅ​ក្នុង​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ហើយ​ចូល​លួច​យក​សម្ភា​រនិង​គ្រឿង​បរិក្ខា​ផ្សេង​ៗ​ទៀត​​អស់​គ្មាន​សល់​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​ដឹង​ថា ជនសង្ស័យ​មាន​គ្នា​ប៉ុន្មាន​នាក់ ហើយ​ក៏​មិន​ទាន់​ដឹង​ចោរ​បាន​ចូល​ធ្វើ​សកម្មភាព​នៅ​ម៉ោង​ប៉ុន្មាននោះ​​ដែរ​។ ប៉ុន្តែ​លោកនាយក​សាលា​​​បាន​​ដឹងនៅ​​​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​១៤ កុ​ម្ភៈ ខណៈ​គាត់​ទៅ​ដល់​​សាលា​ ។

បើ​តាម​លោក​ហង្ស ប៊ុ​ន​ហៀ​ង ជា​នាយក​សាលា​បឋម​សិក្សា​នេះបាន​និយាយ​​ថា គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង ពេល​ចូល​ដល់​ឃេ​ី​ញ​ទ្វារ​បន្ទប់​ទីចាត់ការ​​រ​បេ​ី​ក ហើយ​ឃើញ​មាន​ស្នាម​គាស់​សោ ។ លុះចូល​ដល់​ក្នុង​បន្ទប់​ស្រាប់តែ​បាត់​សម្ភា​រនិង​គ្រឿង​បរិក្ខា​ផ្សេង​ៗ​ទៀត​អស់​គ្មាន​សល់​ ។

លោកនាយក​បាន​ប្រាប់ទៀត​​ថា សម្ភា​រ​ដែល​បាត់បង់​រួម​មាន​ទ្បេ​ប​ថប់​៣​គ្រឿង​, ម៉ា​សុ​ី​ន​ព្រី​ន​១​គ្រឿង, អំ​ភ្លី​១​គ្រឿង​, អំ​ភ្លី​បាស់​​១​គ្រឿង​, មេក្រូ​ហ្វូ​ន​​២, ​​មេក្រូ​ហ្វូ​ន​​១​គ្រឿង​, ដែល​សរុប​ទឹកប្រាក់​អស់​ចំនួន​៥,៣៧​លាន​រៀល​។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គេនៅ​មិន​ទាន់​មាន​តម្រុយ​​ពី​មុខសញ្ញា​ចោរ​​នៅឡើយ​ តែកម្លាំងកំពុងស្រាវជ្រាវរកហើយ ។

អត្ថបទសរសេរ ដោយ