ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស​អញ្ចង​ក្នុង​ប្រឡាយ​នឹក​ស្មានថា​ជាប់​ត្រី​ធំ​ខំ​អរ លុះ​លើក​ឡើងគោក ស្រែក​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង ខណៈ​ពលរដ្ឋ​ក្នុងភូមិ​បាន​នាំ​គ្នា​ដើរ​អូស​ត្រី​ក្នុង​ប្រឡាយ​ទឹក​ដោយ​នឹក​ស្មានថា​ជាប់​ត្រី​ធំ​ខំ​អរ បែរជា​ជាប់​សព​បុរស​ម្នាក់​ទៅ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​តា​សួ​ស…

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង ខណៈ​ពលរដ្ឋ​ក្នុងភូមិ​បាន​នាំ​គ្នា​ដើរ​អូស​ត្រី​ក្នុង​ប្រឡាយ​ទឹក​ដោយ​នឹក​ស្មានថា​ជាប់​ត្រី​ធំ​ខំ​អរ បែរជា​ជាប់​សព​បុរស​ម្នាក់​ទៅ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​ឈ្មោះ​សោម សារី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​កោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ​រាយការណ៍​មក​ថា ខ្លួន​ទៅ​អូស​អញ្ចង​ក្នុង​ទឹក​ប្រឡាយ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​របស់​ធ្ងន់​ជាប់​នឹង​អញ្ចង​ក៏​នាំ​គ្នា​ខំ​ទាញ​អូស​ឡើង​មក​លើគោក ដោយ​នឹក​ស្មានថា ជាប់​ត្រី​ធំ លុះ​ពេល​អូស​អញ្ចង​លើក​ចេញពី​ទឹក បែរជា​ឃើញ​សព​បុរស​ម្នាក់​ទៅ​វិញ ក៏​ស្រែក​ឆោឡោ​ផ្អើលដល់​អ្នក​ភូមិ និង​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​តែម្តង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ទើប​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឈ្មោះ​ឈួ​ន​ប្រុស ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​នា​រា​ទេ​ន ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ​។

ក្រោយ​ពី​ពិនិត្យ​សព​រួច រក​ឃើញ​ថា ជន​រង​គ្រោះ​កើត​ខ្យល់គរ​បណ្តាល​ឱ្យ​ដួល​ធ្លាក់ទឹក​លង់​ស្លាប់ ពុំ​មែន​ជា​អំពើ​ឃាតកម្ម​នោះ​ទេ ហើយ​ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ​ក៏​បាន​មក​ធ្វើ​លិខិតធានា​អះអាង​ថា កូន​របស់​ពួក​គាត់​មាន​ជំងឺ​វិកល​ច​រិ​ក ដើរ​បាត់​ពី​ផ្ទះ​គ្មាន​គោលដៅ​នោះ​ទេ​ ហើយ​ក៏​​មិន​ដែល​ចូល​ផ្ទះ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ស្រាប់តែ​មាន​គេ​មក​ប្រាប់​ថា កូន​របស់​ពួក​គាត់​ធ្លាក់ទឹក​ប្រឡាយ បណ្តាល​ឱ្យ​លង់​ស្លាប់​បាត់​ទៅ​ហើយ ទើប​ពួក​គាត់​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ