ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​បុរស​ចំណាស់​ចោទ​ថា​កូនស្រី​ខ្ចី​លុយ​មិន​សង និង​ជេរ​គឺ មិន​ពិត​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ដែល​បុរស​ចំណាស់​ម្នាក់​អះអាង​ថា ជា​មន្ត្រី​នគរបាល​ខណ្ឌទួលគោក​ចូល​និវត្តន៍​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់​ថា កូនស្រី​ទី​៣ របស់​គាត់​ម្នាក់​ជំពាក់​លុយ​គាត់​ជាង​៥​ម៉ឺន​ដុល្លារ​មិន​ព្រម​សង…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ដែល​បុរស​ចំណាស់​ម្នាក់​អះអាង​ថា ជា​មន្ត្រី​នគរបាល​ខណ្ឌទួលគោក​ចូល​និវត្តន៍​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់​ថា កូនស្រី​ទី​៣ របស់​គាត់​ម្នាក់​ជំពាក់​លុយ​គាត់​ជាង​៥​ម៉ឺន​ដុល្លារ​មិន​ព្រម​សង ហើយ​ថែម​ទាំង​ជេរ​ប្រមាថ និង​គំរាម​ហៅ​នគរបាល​វាយ​ខ្នោះ​គាត់​ថែម​ទៀត​នោះ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​នានា​ដែល​ខ្លះ​បាន​វាយប្រហារ​ខ្លាំង​ៗ​ទៅ​លើ​កូន​ៗ​របស់​គាត់ ។ ហើយ​បន្ទាប់​ពី​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​កូន​ៗ​របស់​គាត់​បាន​នាំ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ធ្វើការ​បំភ្លឺ​ជូន​អាជ្ញាធរ​សង្កាត់​ថា រឿងរ៉ាវ​ខាងលើ​មិនមែន​ជា​ការ​ពិត​នោះ​ឡើយ តាម​ពិត​បុរស​ជា​ឪពុក​របស់​ពួក​គាត់​ម្នាក់​នេះ​ចាស់ជរា និង​មាន​ជម្ងឺ ហើយ​វង្វេង​ទេ ចំណែក​ការ​រៀបរាប់​របស់​គាត់​ខាងលើ​មិនមែន​ជា​ការ​ពិត​ឡើយ ។

កន្លង​មក​ពួក​គាត់​ដែល​ជា​កូន​ៗ​មិន​ឲ្យ​ឪពុក​ចេញ​ដើរទៅ​ណា​មក​ណា​ម្នាក់ឯង​ទេ ព្រោះ​លោកឪពុក​វង្វេង ហើយ​ពួក​គាត់​ជា​កូន​ៗ​តែង​ចំណាយ​លុយ​ម្នាក់​បន្តិច​ៗ​ជូន​គាត់​ជា​រៀង​រាល់​ខែ ក្នុង​១​ខែ​ៗ៥០០​ដុល្លារ​សម្រាប់​ឪពុក​ចាយវាយ និង​បាន​នាំ​គាត់​ព្យាបាល​ជម្ងឺ​ជា​បន្តបន្ទាប់​មិនមែន​មិន​ដែល​គិតគូ​ឡើយ ។ បុរស​ចំណាស់​ខាងលើ​មានឈ្មោះ ហ៊ុយ ប៉ា​ង អាយុ​៧៥​ឆ្នាំ ហើយ​គាត់​បាន​អះអាង​ថា ជា​អតីត​ជា​មន្ត្រី​នគរបាល​ខណ្ឌទួលគោក តែ​ចូល​និវត្តន៍​និង មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

បើ​តាម​លោក​វ៉ា សា​វឿ​ន ចៅសង្កាត់​ចោម​ចៅ​៣ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បុរស​ចំណាស់​ខាងលើរ​ត់រក​អន្តរាគមន៍​ពី​អាជ្ញាធរ​សង្កាត់​ដោយ​ចោទប្រកាន់​កូនស្រី​ជំពាក់​លុយ​អត់​សង និង​គម្រាម​ចាប់ ហើយ​ជេរ​ប្រមាថ​គាត់​ទៀត​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​រហូត​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​ផង​ដែរ ។ ប៉ុន្តែ​១​ថ្ងៃ​ក្រោយមក​កូន​ៗ​របស់​គាត់​ក៏​បាន​នាំ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ធ្វើការ​បំភ្លឺ​ផង​ដែរ ហើយ​យោង​តាម​ការ​អះអាង​របស់​កូន​ៗ​ទើប​ដឹង​ថា អ្វី​ដែល​បុរស​ខាងលើ​រៀបរាប់​នោះ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ ។ លោក​ចៅសង្កាត់​បាន​បន្ត​ថា តាម​ពិត​បុរស​ខាងលើ​ជា​មនុស្ស​ចាស់​ហើយ មាន​ជម្ងឺ និង​វង្វេង​ដែល​កន្លង​មក​កូនចៅ​មិន​ដែល​ឲ្យ​ដើរ​ចេញ​ក្រៅ​ម្នាក់ឯង​នោះ​ទេ ព្រោះ​ខ្លាច​គាត់​វង្វេង​បាត់​មាន​គ្រោះថ្នាក់ ។

ជាង​នេះ​ទៀត​អ្វី​ដែល​គាត់​ចោទ​ថា កូនស្រី​ជំពាក់​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​អត់​សង​ហើយ​ជេរ​ប្រមាថ និង​ប្រុង​ហៅ​នគរបាល​ចាប់​គាត់​ទៀត​នោះ​ពុំ​ពិត​ឡើយ ។ ព្រោះ​គ្មាន​កូន​ណា​ម្នាក់​ជំពាក់​លុយ​គាត់​ទេ ហើយ​ក៏​មិន​ដែល​មានកូន​ណា​ម្នាក់​ជេរ​ប្រមាថ​គាត់​ដែរ ផ្ទុយ​ទៅ​វិញ​កូនចៅ​ទាំងអស់​គោរព​គាត់​ខ្លាំង​ណាស់ ។ មិនតែប៉ុណ្ណោះ​ក្នុង​១​ខែ​ៗ​កូនចៅ​បាន​រៃ​លុយ​គ្នា​ម្នាក់​បន្តិច​ៗ​ចំនួន​៥០០​ដុល្លារ​សម្រាប់​ជូន​ដល់​គាត់​ចាយវាយ និង​បាន​នាំ​គាត់​ព្យាបាល​ជម្ងឺ​ជា​បន្តបន្ទាប់ ។

ដោយឡែក​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ កូនចៅ​បាន​រៃ​លុយ​គ្នា​បាន​ចំនួន​៤០០​ដុល្លារ ជូន​គាត់​នៅ​នឹង​មុខ​លោក​ដោយ​ផ្ទាល់​ផង​ដែរ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កាលពីមុន​គាត់​បាន​រស់នៅ​ឯ​សហរដ្ឋអាមេរិក​ជុំ​ប្រពន្ធ​គាត់ ប៉ុន្តែ​ក្រោយមក​គាត់​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កំណើត​វិញ​បែក​ពី​ប្រពន្ធ ហើយ​នៅ​ស្រុក​ខ្មែរក្រោម​ការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​កូន​ៗ ។ ហើយដោយ​សារ​តែ​គាត់​វង្វេង​បែប​នេះ​បើ​ទោះជា​គាត់​និយាយ​លើស​លោះ​យ៉ាងណា​ក៏​កូនចៅ​មិន​ដែល​ប្រកាន់​ខឹង​គាត់​ដែរ ព្រោះ​គាត់​ជា​ឪពុក​ជា​អ្នក​មានគុណ​ធំធេង​ដែល​បង្កើតកូន​មក​ហើយ​រកស៊ី​ចិញ្ចឹម​រហូត​ទុកដាក់​ឲ្យ​កូន​មានគូស្រករ ព្រមទាំង​ទិញ​ផ្ទះ​ឲ្យ​នៅ​គ្រប់​ៗ​គ្នា​ថែម​ទៀត​ផង ។

លោក​ចៅសង្កាត់​ខាងលើ​បាន​បន្ត​ថា នៅ​ពេល​បាន​ស្ដាប់​ការ​រៀបរាប់​របស់​កូន​ៗ​របស់​គាត់​ទើប​ហួសចិត្ត​នូវ​អ្វី​ដែល​គាត់​ចោទប្រកាន់​កូន ហើយ​នៅ​ក្នុង​ពេល​នោះ​លោក​ក៏​មិនដឹង​ថា ត្រូវធ្វើ​កំណត់ហេតុ​បែប​ណា​ដែរ ។ ចំណែក​បុរស​ចំណាស់​ខាងលើ​កាលបើ​កូនចៅ​និយាយ​បែប​នេះ​គាត់​ក៏​គ្មាន​អ្វី​តបត​ដែរ លុះ​ក្រោយមក​គាត់​បាន​សុំ​កូន​ៗ​ទៅ​បួស​ជា​ព្រ​សង្ឃ​តែ​ម្ដង និង​ឈប់​គិត​ពី​អ្វី​ទៀត​ហើយ ។ ចំណែក​កូន​ៗ​បន្ទាប់​ពី​បានឮ​លោកឪពុក​សុំ​ទៅ​សាង​ផ្នួស​បែប​នេះ​ម្នាក់​ៗ​សប្បាយចិត្ត និង​បាន​ឯកភាព​តាម ហើយ​កំពុង​រក​ថ្ងៃ ដើម្បី​បំបួស​លោកឪពុក​របស់​ខ្លួន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ