ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​មាន​អន្តរាគមន៍​យោធា​អា​មេ​រិ​ក​នៅ​វេ​ណេ​​ស៊ុ​យ​អេ​ឡា

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​អា​មេ​រិ​ក អ្នក​ប្រជាធិបតេយ្យ​លោក​ELIOT ENGEL សន្យា​កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា សភា​នឹង​ពុំ​ផ្ដល់​ការ​យល់ព្រម​ដល់​អន្តរាគមន៍​យោធា​មួយ របស់​សហរដ្ឋអាមេរិក នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ឡើយ ទោះបី​លោក​ដូ​ណា​ល់​ត្រាំ​លើក​ពី​រឿង​នោះ​ក្ដី​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​អា​មេ​រិ​ក អ្នក​ប្រជាធិបតេយ្យ​លោក​ELIOT ENGEL សន្យា​កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា សភា​នឹង​ពុំ​ផ្ដល់​ការ​យល់ព្រម​ដល់​អន្តរាគមន៍​យោធា​មួយ របស់​សហរដ្ឋអាមេរិក នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ឡើយ ទោះបី​លោក​ដូ​ណា​ល់​ត្រាំ​លើក​ពី​រឿង​នោះ​ក្ដី​។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន ពេល​បើក​កិច្ចប្រជុំ​មួយ​ពិ​វិបត្តិ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​ENGEL​អះអាង​ថា ខ្ញុំ​មានការ​បារម្ភ​ចំពោះ​ពាក្យពេចន៍​សង្គ្រាម​របស់​ប្រធានាធិបតី ពេល​លោក​និយាយ​ថា អន្តរាគមន៍​យោធា​អា​មេ​រិ​កមួយ​ពុំ​បដិសេធ​ឡើយ​។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ទៅ​ពួក​អ្នក ដែល​ចង់បាន​សង្គ្រាម​ថា អន្តរាគមន៍​យោ​ថា​របស់​អា​មេ​រិ​ក​ត្រូវ​បដិសេធ​។

សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​រូប​នោះ សម្ដែង​ការ​បារម្ភ​ម្យ៉ាងទៀត លើ​បណ្ដា​ផលវិបាក​នៃ​ទណ្ឌ​កម្ម ដែល​ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ដាក់ ប្រឆាំង​ក្រុមហ៊ុន​ប្រេងកាត​រដ្ឋ​វេ​ណេ​ស៊ុ​យ​អេ​ឡា​PDVSA ដើម្បី​គាប​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ កុំ​ឲ្យ​ទទួល​បាន​ប្រភព​ចំណូល​សំខាន់​ថា វា​អាច​ផ្ដល់​ផលវិបាក​កាន់តែ​គ្រោះថ្នាក់ ដល់​ប្រជាជន​វេ​ណេ​ស៊ុ​យ​អេ​ឡា ប្រសិនបើ​លោក​ម៉ា​ឌូ​រ៉ូ​ពុំ​ព្រម​ចាក​ចេញពី​តំណែង ក្នុង​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ​។

ចំណែក​មេដឹកនាំ​ប្រឆាំង​លោក​JUAN GUAIDO ប្រកាស​នា​ថ្ងៃ​ទី​១៤​កុម្ភៈ​ពី​ការ​តែងតាំង​ថ្នាក់ដឹកនាំ​ថ្មី របស់​ក្រុមហ៊ុន​CITGO ជា​សាខា​របស់​ក្រុមហ៊ុន​PDVSA ក្នុង​ការ​ប៉ុនប៉ង​បន្ថែម​ការ​រាំង​ខ្ទប់​សេដ្ឋកិច្ច​ប្រឆាំង​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​។

ម្យ៉ាងទៀត​ចាប់ពី​ថ្ងៃ​ទី​២៨​មេ​សា​ទៅ សហរដ្ឋអាមេរិក​បង្កើន​ការ​គាបសង្កត់​ថែម​ទៀត​លើ​ការ​នាំ​ចេញ​ប្រេងកាត វេ​ណេ​ស៊ុ​យ​អេ​ឡា​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​។ ក្រុង​កា​រ៉ា​កាស់​វាយតម្លៃ​ថា​ការ​ខូចខាត​ខាង​សេដ្ឋកិច្ច បណ្ដាល​មក​ពី​ការ​ហ៊ុម​ព័ទ្ធ​របស់​អា​មេ​រិ​ក មាន​ដល់​៣០​ពាន់​លាន​ដុល្លារ​។

អា​មេ​រិ​ក​ពេល​នេះ​បាន​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​វេ​ណេ​ស៊ុ​យ​អេ​ឡា តែ​ជំនួយ​នោះ​ជាប់​គាំង​នៅ​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី ដោយ​កង​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​រាំង​ខ្ទប់​ផ្លូវ​។ លោក​ម៉ា​ឌូ​រ៉ូ​ហៅ​ជំនួយ​ទាំងនេះ​ថា ជា​ការ​ចាប់ផ្ដើម​អន្តរាគមន៍​យោធា​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ