រាជធានីភ្នំពេញ ៖ នាយរងការិយាល័យកងរាជអាវុធហត្ថខេត្តកណ្តាលម្នាក់ សម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយចង.កនៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី១៣ កុម្ភៈ ស្ថិតនៅចំណុចផ្ទះលេខ183A ផ្លូវ31BT ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំ
ពេញ។
ជនរងគ្រោះមានឈ្មេាះ សុន វណ្ណះ ភេទប្រុស អាយុ៣៩ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ស្នាក់នៅចំណុចកើតហេតុ ។ ជនរងគ្រេាះ មានគ្រួសារហើយ និងមានកូនប្រុសស្រី២នាក់ កូនប្រុសអាយុ២០ឆ្នាំ និងកូនស្រីអាយុ១៥ឆ្នាំ ដែលកូនទាំង២ បច្ចុប្បន្នរស់នៅជាមួយស្ត្រីជាម្តាយ ព្រេាះជនរងគ្រេាះបានលែងលះគ្នាជាមួយស្ត្រីជាប្រពន្ធអស់រយះពេល២ឆ្នាំកន្លងទៅហើយដែរ ។
ប្រភពឱ្យដឹងថា ផ្ទះចំណុចកើតហេតុខាងលើ គឺជាផ្ទះរបស់ម្តាយជនរងគ្រេាះ ហើយផ្ទះនេាះ គឺជនរងគ្រេាះពំុសូវទៅគេងសម្រាកនៅទីនេាះឡើយ ពោលគឺរូបគេភាគច្រើនសម្រាកនៅកន្លែងធ្វើការ ដោយយូរៗម្តងទើបទៅសម្រាកនៅផ្ទះ ហើយផ្ទះនេាះ គឺទុកចោល ពំុមានអ្នកណាទៅសម្រាកឡើយ ។
ប្រភពបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រេាះបានទៅសម្រាកនៅផ្ទះតាំងពីព្រឹក ដោយចូលទៅគេងសំងំនៅក្នុងបន្ទប់ពំុព្រមចេញមកក្រៅសេាះ ។ លុះដល់វេលាកើតហេតុខាងលើ បុរសជាពូបង្កើតដែលមានទីលំនៅជាប់នឹងផ្ទះជនរងគ្រេាះនេាះ ដោយចម្លែកក្នុងចិត្តមិនឃើញក្មួយចេញមកខាងក្រៅសេាះ ក៏ដើរចូលទៅក្នុងផ្ទះស្រែកហៅ តែមិនឃើញជនរងគ្រេាះឆ្លើយតប ក៏ដើរចូលទៅមើលក្នុងបន្ទប់គេង ទើបឃើញជនរងគ្រេាះចង.ក សម្លាប់ខ្លួនតែម្តង ដោយប្រើខ្សែភ្លើងចង.ក ទៅនឹងទ្រយឹងបង្អួច ។
ភ្លាមៗបន្ទាប់ពីឃើញដូចនេាះហើយ បុរសជាពូ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ពិនិត្យភ្លាម ។ ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន រួមជាមួយនគរបាលជំនាញ បានចុះអន្តរាគមន៍ ដើម្បីធ្វើកោសល្យវិច្ច័យពិនិត្យរកមូលហេតុ នៃការស្លាប់របស់ជនរងគ្រេាះ ។ ក្រោយការពិនិត្យយ៉ាងល្អិតល្អន់រួចមក មន្ត្រីនគរបាលជំនាញបញ្ជាក់ថា ជនរងគ្រេាះពិតជាបានស្លាប់ដោយសារការចង.ក ធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ពំុមែនជាករណីឃាតកម្ម ឬករណីអ្វីផ្សេងឡើយ ។ ក្រោយពិនិត្យរួច សពត្រូវប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ថា ជំុវិញការចង.ក ធ្វើអត្តឃាតខាងលើនេះ មុនពេលជនរងគ្រេាះស្លាប់ គឺរូបគេបានផ្ញើរសារជាសម្លេង ទៅកាន់ស្ត្រីជាប្អូនបង្កើត ដោយបាននិយាយរៀបរ៉ាប់ទាំងក្រៀមក្រំថា « អោយរូបគេសំុទោសម្តាយផង ដែលរូបគេធ្វើខុសកន្លងទៅ ខ្លួនមានបញ្ហាជាច្រើនក្នុងជីវិត គិតអ្វីមិនចេញទេ ពិសេសនេាះ ខ្លួនកំពុងជួបបញ្ហាជាមួយអ្នកកន្លែងការងារដែរ ទៀតសោតរូបគេកំពុងមានជំងឺផង ទើបរូបគេពំុចង់នៅរស់រានមានជីវិតទៀតឡើយ » ក្រោយផ្ញើសាជាសម្លេងទៅកាន់ប្អូនស្រីហើយនោះ រូបគេក៏សម្រេចចិត្តបញ្ចប់ជីវិតដោយចង.កតែម្តង ។
ចែករំលែកព័តមាននេះ