ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ចង់​ពន្យារ​ឱសានវាទ​ដល់​ចិន​៦០​ថ្ងៃ​ទៀត

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ដោយ​ដកស្រង់​ប្រភព​នានា ទីភ្នាក់ងារ​ព័ត៌មាន​BLOOMBERG​អា​មេ​រិ​ក​រាយ​ការណ៍​នា​ថ្ងៃ​ទី​១៤​កុម្ភៈ​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គ្រោង​ពន្យារពេល​ឱសានវាទ​កំណត់​ឲ្យ​ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ រយៈពេល​៦០​ថ្ងៃ​ទៀត បើ​ពុំ​ដូច្នោះ​ទេ​នឹង​ដំឡើង​ពន្ធគយ​អា​មេ​រិ​ក ដល់​ទំនិញ​ចិន…

សហរដ្ឋអាមេរិក​-​ចិន ៖ ដោយ​ដកស្រង់​ប្រភព​នានា ទីភ្នាក់ងារ​ព័ត៌មាន​BLOOMBERG​អា​មេ​រិ​ក​រាយ​ការណ៍​នា​ថ្ងៃ​ទី​១៤​កុម្ភៈ​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គ្រោង​ពន្យារពេល​ឱសានវាទ​កំណត់​ឲ្យ​ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ រយៈពេល​៦០​ថ្ងៃ​ទៀត បើ​ពុំ​ដូច្នោះ​ទេ​នឹង​ដំឡើង​ពន្ធគយ​អា​មេ​រិ​ក ដល់​ទំនិញ​ចិន មាន​ទឹកប្រាក់​ដល់​ទៅ​ជាង​២០០​ពាន់​លាន​ដុល្លារ​។

លោក​ត្រាំ​ថ្លែង​កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​ថា លោក​ចង់​ពន្យារពេល​បន្តិចទៀត ការ​កំណត់​ត្រឹម​ថ្ងៃ​ទី១ ​មីនា សម្រាប់​កិច្ចចរចា​ពា​ណិ​​ជ្ជ​កម្ម​ជាមួយ​ក្រុង​ប៉េ​កាំ​ង ទោះបី​លោក​ពុំ​ចង់​ក្ដី​។ លោក​បន្ត​ថា​លោក​ស​ង្ឈឹ​ម​ជួប​ជាមួយ​សម​ភាគី​ចិន លោក​សី​ុ​ជី​ន​ពីង​ដើម្បី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ខណៈ​ដល់​ពេល​។

អ្នក​ចរចា​អា​មេ​រិ​កបាន​មក​ដល់​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ ហើយ​ចាប់​ចរចា​គ្នា​ជាមួយ​សម​ភាគី​ចិន​។ ប្រសិនបើ​ការ​ចរចា ពុំ​ុសម្រេច​បានការ​សម្របសម្រួល​គ្នា​មួយ មុន​ថ្ងៃ​ទី​១​មីនា​នា​ពាក់់កណ្ដាល​យប់​ទេ នោះ​អា​មេ​រិ​ក​គំរាម​ដំឡើង​ពន្ធគយ​ដល់​២៥%​មាន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ ទល់​នឹង​ពេល​នេះ​ត្រឹម​១០% ហើយ​ចិន​ប្រាកដ​ណាស់​នឹង​តបត​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ