ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​អស្ចារ្យ​មែន​!…​ទៅ​ហូប​ការ​ឃើញ​ប្រពន្ធ​គេ​ស្អាត​ចាប់​ឱប​ថើប​ញក់ញី​ធ្លាយ​ដល់​ប៉ូលិស

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ជា​កម្មការិនី​ម្នាក់​ដែល​ទៅ​ចូលរួម​មង្គល​ការកូន​អ្នក​ភូមិ​ត្រូវ​បុរស​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​គ្រូបង្រៀន​ចាប់​ឱប​ថើប​កណ្តាលចំណោម​មនុស្ស​យ៉ាងច្រើន រហូត​ស្ត្រី​រង​គ្រោះ​ស្រែកយំ​ទើប​ប្តី​របស់​ខ្លួន​ដឹង ហើយ​ដាក់​ពាក្យបណ្តឹង​ឲ្យ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទឹកល្អក់ ឃាត់ខ្លួន​ពី​បទ​បៀតបៀន​កេរ្តិ៍ខ្មាស់​។ បើ​តាម​មន្ត្រី​នគរបាល​ស្រុក​គងពិសី​បានអោយ​ដឹង​ថា ករណី​គ្រូបង្រៀន​ផឹកស្រា​ស្រវឹង​ចាប់​ឱប​ថើប​ប្រពន្ធ​គេ ផ្អើល​ពេញ​រោងការ​នេះ បង្ក​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់…

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ជា​កម្មការិនី​ម្នាក់​ដែល​ទៅ​ចូលរួម​មង្គល​ការកូន​អ្នក​ភូមិ​ត្រូវ​បុរស​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​គ្រូបង្រៀន​ចាប់​ឱប​ថើប​កណ្តាលចំណោម​មនុស្ស​យ៉ាងច្រើន រហូត​ស្ត្រី​រង​គ្រោះ​ស្រែកយំ​ទើប​ប្តី​របស់​ខ្លួន​ដឹង ហើយ​ដាក់​ពាក្យបណ្តឹង​ឲ្យ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទឹកល្អក់ ឃាត់ខ្លួន​ពី​បទ​បៀតបៀន​កេរ្តិ៍ខ្មាស់​។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​គងពិសី​បានអោយ​ដឹង​ថា ករណី​គ្រូបង្រៀន​ផឹកស្រា​ស្រវឹង​ចាប់​ឱប​ថើប​ប្រពន្ធ​គេ ផ្អើល​ពេញ​រោងការ​នេះ បង្ក​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១០ ខែកុម្ភៈ ២០១៩ កន្លង​ទៅ នៅ​ក្នុងភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយ​ត្រូវ​បាន​បញ្ចប់រឿង​ដោយ​សំណង​នៅ​ស្នងការ​នគរបាល​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ​២០១៩​។

ប្រភព​ពី​សមត្ថកិច្ច​បាន​និយាយ​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​ប្តី​និង​កូន​ហើយ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ (​មក​នៅ​ខាង​ប្តី​) មានស្រុក​កំណើត​នៅ ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​បៀតបៀន​កេរ្តិ៍ខ្មាស់ ដែល​នគរបាល​ឃាត់​មាន ឈ្មោះ​សឿ​ន សា​រ៉ាត់ អាយុ​៥១​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បិតា​ឯករាជ្យ មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើយ រស់នៅ​ក្នុងភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​របាយការណ៍​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មានកម្ម​វិធី ការកូន​អ្នក​ភូមិ​ឈ្មោះ សៅ អាយុ​ជាង​៥០​ឆ្នាំ នៅ​ក្នុងភូមិ​ជាមួយ​គ្នា ពេល​នោះ​លោកគ្រូ​បាន​ចូលរួម​កម្មវិធី​នោះ​ដែរ ហើយ​ស្ត្រី​ខាងលើ​ក៏​បាន​ចូលរួម​ផង​ដែរ ។ លោកគ្រូ​បង្រៀន​ខាងលើ​ផឹកស្រា​ស្រវឹង​ស្រាប់តែ​មក​ចាប់​ស្ត្រី​ខាងលើ​ឱប​ថើប​ញក់ញី ធ្វើ​ឲ្យ​ភ្ញៀវ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ​តែ​ម្តង ។

ពេល​នោះ​ប្តី​របស់​ស្ត្រី​រង​គ្រោះ​ក៏​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ ពេល​ឮ​ប្រពន្ធ​រៀបរាប់​ពី​ដំណើររឿង​នោះ​រួច​ហើយ​ក៏​យល់​ថា​ជា​អ្នក​ជិតខាង​បាន​ទៅ​សួរនាំ ស្រាប់តែ​លោកគ្រូ​បង្រៀន​នោះ​និយាយ​ថា ប្តឹង​ដល់​ណា​ប្តឹង​ទៅ​ គេ​មិន​ខ្លាចញញើត​ឡើយ បើ​ទោះបី​យ៉ាងណា​ក៏​ដោយ ហើយ​បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​សាច់ញាតិ​ និង​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ទាម​ទារជំងឺចិត្ត​ដែល​លោកគ្រូ​បង្រៀន​ធ្លាប់តែ​អប់រំ​គេ​បែរជា​ធ្វើ​ទ​ង្វើ​មិន​គប្បី​ដាក់​ស្ត្រីភេទ​បែប​នេះនោះ ទើប​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត ។

ក្រោយ​ឃាត់ខ្លួន​មក លោកគ្រូ​និយាយ​ថា ស្រវឹង​ឃើញ​ជន​រង​គ្រោះ​ស្លៀកពាក់​ខ្លី​អត់​ថើប​ស្តាយ ក៏​ចាប់​ថើប ថើប​អស់​ប៉ុន្មាន? ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ គេ​បានឃើញ​ប្រពន្ធ​របស់​លោកគ្រូ​បង្រៀន និង​ប្អូនស្រី​សាច់ញាតិ​ជា​ច្រើន​រត់​ខ្វែងដៃខ្វែងជើង​ដើម្បី​រត់ការ​សម្របសម្រួល​ជាមួយ​ម្តាយក្មេក​ស្ត្រី​រង​គ្រោះ​ដក​ពាក្យបណ្តឹង សងជំងឺចិត្ត​៤​លាន​រៀល និង​និយាយ​ជាមួយ​នគរបាល​ជំនាញ​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដោះ​លែង​លោកគ្រូ​ខាងលើ​ឲ្យ​មាន​សេរីភាព​វិញ ក្រៅ​ប្រ​ព​ន្ធ័​តុលាការ​មិនដឹង​ថា អស់​លុយ​ប៉ុន្មាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ