ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​! មហាជន​ផ្អើល​ឈុ​ល​ព្រោះ​ឮដំណឹង ហោ សុ​ខុន ដូរ​ភេទ

5 ឆ្នាំ មុន

ទីបំផុត​អតីត​ចៅអធិការ​វត្ត​ច្បារ​អំពៅ ព្រះ​គ្រូ​ហោ សុ​ខុន ត្រូវ​បាន​គណៈ​មន្ត្រី​សង្ឃ​មក​ពី​ក្រសួង​ធម្មការ​និង​សាសនា​និមន្ត​ទៅ​ផ្សឹក​នៅ​វត្ត​បទុម​វ​ត្តី​ទាំង​យប់​តាម​សម្រួល ដែល​ដំណឹង​នេះ​បែក​ខ្ចាយ​ទៅ​ដល់​មហាជន​ក្នុង​ទីក្រុង​ភ្នំពេញ ពិសេស​អ្នកស្រុក​ច្បារ​អំពៅ​ក៏​មានការ​ភ្ញាក់ផ្អើល ព្រោះ​ជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់ ។ ដំណឹង​ដ៏​រំជើបរំជួល​នេះ​ធ្វើ​ឱ្យ​អ្នកខ្លះ​មានចិត្ត​សោកស្តាយ​ឧត្តមភេទ​របស់​លោក ហើយ​ក៏​មាន​អ្នកខ្លះ​ទៀត​ទះដៃ​សើច​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន…

ទីបំផុត​អតីត​ចៅអធិការ​វត្ត​ច្បារ​អំពៅ ព្រះ​គ្រូ​ហោ សុ​ខុន ត្រូវ​បាន​គណៈ​មន្ត្រី​សង្ឃ​មក​ពី​ក្រសួង​ធម្មការ​និង​សាសនា​និមន្ត​ទៅ​ផ្សឹក​នៅ​វត្ត​បទុម​វ​ត្តី​ទាំង​យប់​តាម​សម្រួល ដែល​ដំណឹង​នេះ​បែក​ខ្ចាយ​ទៅ​ដល់​មហាជន​ក្នុង​ទីក្រុង​ភ្នំពេញ ពិសេស​អ្នកស្រុក​ច្បារ​អំពៅ​ក៏​មានការ​ភ្ញាក់ផ្អើល ព្រោះ​ជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់ ។

ដំណឹង​ដ៏​រំជើបរំជួល​នេះ​ធ្វើ​ឱ្យ​អ្នកខ្លះ​មានចិត្ត​សោកស្តាយ​ឧត្តមភេទ​របស់​លោក ហើយ​ក៏​មាន​អ្នកខ្លះ​ទៀត​ទះដៃ​សើច​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន ។

ពិត​ណាស់​ជា​រឿយ​ៗ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ធ្លាប់​បានឃើញ​និង​ឮឈ្មោះ​ក៏​ដូច​ជា​សំឡេង​អតីត​ព្រះ​តេជគុណ ហោ សុ​ខុន ដែល​តែងតែ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហើយ សម្តី​ខ្លះ​ក៏​គួរ សម្តី​ខ្លះ​ក៏​មិន​គួរ ព្រោះ​ប្រើ​ពាក្យ​អសុរោះ​ដោយ​ប្រការ​ផ្សេង​ៗ ពិសេស​ច្រើន​តែ​លូត​ដៃ​ជ្រៅ​ទៅ​ក្នុង​កិច្ចការ​សង្គម ។

នេះ​ជា​សារ​មួយ​សម្រាប់​អ្នកបួស​ពួក​ខ្លះ​ដែល​តែងតែ​បង្ហោះ​រូបភាព​មិន​គប្បី ឬ​ប្រើ​ពាក្យពេចន៍​ឥតប្រយោជន៍​គ្មាន​ន័យ​សម្រាប់​ការ​អប់រំ​នៅ​លើ​បណ្តាញ​សង្គម​បានជា​គតិ ព្រោះ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម បើ​ប្រើ​ឱ្យ​មាន​ប្រយោជន៍ ក៏​បាន​ប្រយោជន៍ តែបើ​ប្រើ​មិន​ស្រួល​នឹង​ត្រូវ​វិនាស​ហើយ ។