ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​ស្លា.ប់​២៧​នាក់

5 ឆ្នាំ មុន

ប្រទេស​អីុ​រ៉ង់ ៖ សមាជិក​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អី​ុ​រ៉​ង់​២៧​នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ ក្នុង​ការ​វាយ​ប្រហារ​​អត្តឃាត​មួយ ប្រឆាំង​រថយន្ត​បឺស​របស់​ពួក​គេ ពេល​ជិះ​វិល​ត្រឡប់​មក​ពី​ល្បាត​នៅ​តាម​ព្រំដែន​។ នោះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ប្រឆាំង​កងកម្លាំង​ពិសេស​អីុ​រ៉​ង់​។ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អីុ​រ៉​ង់​IRNA បញ្ជាក់​ថា…

ប្រទេស​អីុ​រ៉ង់ ៖ សមាជិក​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អី​ុ​រ៉​ង់​២៧​នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ ក្នុង​ការ​វាយ​ប្រហារ​​អត្តឃាត​មួយ ប្រឆាំង​រថយន្ត​បឺស​របស់​ពួក​គេ ពេល​ជិះ​វិល​ត្រឡប់​មក​ពី​ល្បាត​នៅ​តាម​ព្រំដែន​។ នោះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ប្រឆាំង​កងកម្លាំង​ពិសេស​អីុ​រ៉​ង់​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អីុ​រ៉​ង់​IRNA បញ្ជាក់​ថា ការ​វាយប្រហារ​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​នោះ កើត​មាន​តាម​ផ្លូវថ្នល់​រវាង​មូល​ដ្នា​ន​KHASH និង​ZAHEDAN ក្នុង​ខេត្ត​SISTAN BALOUCHISTAN ភាគ​អាគ្នេយ៍​ប្រទេស​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​កង​ឆ្មាំ​បដិវត្តន៍​អះអាង​ថា មានការ​វាយប្រហារ​អត្តឃាត​មួយ​ប្រឆាំង​រថយន្ត​បឺស ដែល​ដឹក​បណ្ដា​សមាជិក​កងកម្លាំង​ពិសេស​មក​ពី​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន​។

រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ បាន​ផ្ទុះ​នៅ​ជិត​រថយន្ត​បឺស​ដែល​ដឹក​សមាជិក កងឯកភាព​ជើងគោ​កមួយ​នៃ​កង​ឆ្មាំ​បដិ​វត្តន៍​។ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នេះ យុទ្ធ​ជន​ដ៏​អង់អាច​ក្លាហាន​របស់​អ៊ិ​ស្លា​ម​២៧​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​១៣​នាក់​ទៀត​រង​របួស​។ សេចក្ដី​ប្រកាស​បាន​ចោទប្រកាន់​ពួក​ភ្នាក់ងារ​សើ​ុ​ប​ការណ៍ របស់​អ្នក​ក្ដោប​ពិភពលោក​និង​ពួក​ស្យូ​នី​ស្ត ដែល​ជួយ​ទ្រទ្រង់​ដល់​ពួក​ភេរវ​ករ​។

ក្រុម​ជី​ហា​ដ​JAICH AL ADL(​កងទ័ព​នៃ​យុត្តិធម៌​) ចាត់ទុកជា​អង្គការ​ភេរវកម្ម​ដោយ​ក្រុង​តេ​ហេ​រ៉​ង់ បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នោះ​។

នៅ​ជាប់​ព្រំដែន​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គា​នី​ស្ថាន ខេត្ត​SISTAN BALOUCHISTAN ក្លាយជា​ទីលាន​នៃ​ការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​ជា​រឿយ​ៗ រវាង​កងកម្លាំង​សន្តិសុខ​អី​ុ​រ៉​ង់​និង​ពួក​បំបែក​ខ្លួន​និយម​បា​លូត​ជី​ស្ថាន ឬ​បណ្ដា​ក្រុម​ជី​ហា​ដ​។ ខេត្ត​នោះ​មាន​សហគមន៍​អ៊ិ​ស្លា​ម​ស៊ុន​នី​ត​ភាគច្រើន ក្នុង​ប្រទេស​ដែល​មាន​ពួក​ស៊ី​អីុ​ត​ភាគច្រើន​បំផុត​។

ក្រុង​តេ​ហេ​រ៉​ង់​ចោទប្រកាន់​អា​មេ​រិ​ក អីុ​ស្រា​អែ​ល​ព្រមទាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ថា ជួយ​ទ្រទ្រង់​ដល់​បណ្ដា​ក្រុម​បំបែក​ខ្លួន​និយម​។ អីុ​ស្រា​អែ​ល​និង​សហរដ្ឋអាមេរិក ជាស​ត្រូវ​របស់​អីុរ៉​ង់​ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត ស៊ុន​នី​ត​ជា​គូប្រជែង​សំខាន់​របស់​អីុ​រ៉​ង់​ស៊ី​អីុត​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។

ការ​វាយប្រហារ​ភេរវកម្ម​នោះ​កើត​មាន​ចំ​ថ្ងៃ​ដែល នៅ​ទីក្រុង​វ៉ា​សូ​វី​មាន​រៀបចំ​ធ្វើ​សន្និសីទ​មួយ ក្រោម​ការ​ជម្រុញ​របស់​មេ​រិ​ក ដែល​មាន​ទិស​ដៅ​ធ្វើការ​គាបសង្កត់​លើ​អីុ​រ៉​ង់​។ សន្និសីទ​នោះ​ត្រូវ​បាន​ក្រុង​តេ​ហេ​រ៉​ង់​ចាត់ទុកជា​ល្បែង​ស្ពិ​ន​ភ្នែក​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ