ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ស្តុក​ទឹក​ទុក​ប្រើ​ឱ្យ​ហើយ ខេត្ត​ប៉ៃលិន​ចាប់ផ្តើម​ខ្វះ​ទឹក​ប្រើ​ជា​បណ្តើរ​ៗ​ហើយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន​បាន​លើក​ឡើង​ថា…

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន​បាន​លើក​ឡើង​ថា ចាប់ពី​ពេល​នេះ​តទៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃលិន​ចាប់ផ្តើម​ខ្វះខាត​ទឹក​ប្រើប្រាស់​ជា​បណ្តើរ​ៗ និង​អាច​ប្រឈម​ច្រើន​ជាង​នេះ ។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​មន្ទីរ​ជំនាញ ចុះ​មើល​ជា​ប្រចាំ​លើ​បញ្ហា​នេះ​ផង​ដែរ ។

លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​បន្ត​ថា មក​ដល់​ពេល​នេះ​ភូមិ​មួយ​ចំនួន​ចាប់ផ្តើម​អស់​ទឹកជា​បណ្តើរ​ៗ​ហើយ ប៉ុន្តែ​យើង​បាន​ត្រៀម​ផែនការ​ជា​ច្រើន​ដើម្បី​ចុះ​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ ដូច្នេះ​សរុប​ទៅ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ខេត្ត​ប៉ៃលិន អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​យ៉ាង​យូរ​បំផុត​គឺ​ចាប់ពី​មួយ​ឬ​ពី​រស​ប្តា​ហ៍​ទៅ​មុខ​ទៀត​នេះ ។

ប៉ុន្តែ​នៅ​ពេល​នេះ​តំបន់​មួយ​ចំនួន​នៅ​តាម​ជើងភ្នំ​កំពុង​ខ្វះខាត​ហើយដោយ​ពួក​គាត់​មិន​ទាន់​ចោទ​ជា​បញ្ហា​នៅឡើយ​ទេ ព្រោះ​កន្លង​មក​នៅ​ទីនោះ​ក៏​ធ្លាប់​ជួប​បញ្ហា​បែប​នេះ​ដែរ តែ​ខាង​មន្ទីរ​អាច​ជួយ​ដោះស្រាយ​បាន​ទាន់​ពេល ។

លោក​ប្រធាន​បាន​បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រៀម​នឹង​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជា​បណ្តើរ​ៗ​ក្នុង​នោះ​ខាង​មន្ទីរ​បាន​ចុះ​ពិនិត្យ​ទឹក​ក្នុង​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំង​២​កន្លែង​របស់​ខេត្ត គឺ​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្នល់​បត់ និង​ប្រព័ន្ធ​ធារាសាស្ត្រ​អូរ​ដូនតា ដោយ​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​ត្រៀម​ផ្តល់​នូវ​សំបកបាវ​ជូន​ដល់​ប្រជា​កសិករ ក្នុង​ការ​ទប់ទឹក​តាម​ដងស្ទឹង និង​អូរ​ដើម្បី​រក្សា​ទុក​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ហើយ​បាន​ចុះ​ពិនិត្យ​ទីតាំង​មួយ​ចំនួន​សម្រាប់​ត្រៀម​គ្រឿងចក្រ​ចុះ​ជីក​តាម​ជ្រលង​ដងអូរ​ដែល​អាច​មាន​ប្រភព​ទឹក​ជ្រាប​ចេញ​ដើម្បី​យក​ទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​ដាក់​ម៉ាស៊ីនបូមទឹក​ដើម្បី​អន្តរាគមន៍​បូមទឹក​ជូន​ប្រជា​កសិករ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​ក្នុង​រដូវប្រាំង​នា​ឆ្នាំ​២០១៩​នេះ​ប្រទេស​កម្ពុជា​យើង​នឹង​ទទួល​រង​គ្រោះ​ដោយ​ប្រយោល​ពី​ឥទ្ធិពល​បាតុភូត El Nino ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​នោះ​ខេត្ត​ប៉ៃលិន​ក៏​អាច​ជួប​នូវ​បញ្ហា​ទាំងនេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ