ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! កំពុង​បើករថយន្ត​បែរ​និយាយ​ទូរស័ព្ទ​អត់​មើល ស្រាប់តែ​ផាំង​ទើប​ភ្ញាក់ខ្លួន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ជើង​ឆ្វេង​ធ្ងន់ធ្ងរ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បើកបរ​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​មាន​រថយន្ត​បា​ឡែ​ន​១​គ្រឿង បើក​បញ្ច្រាសទិស​គ្នា​ជ្រុល​ចង្កូត​បុក​ពេញទំហឹង​រង​របួស​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​កម្មករ…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ជើង​ឆ្វេង​ធ្ងន់ធ្ងរ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បើកបរ​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​មាន​រថយន្ត​បា​ឡែ​ន​១​គ្រឿង បើក​បញ្ច្រាសទិស​គ្នា​ជ្រុល​ចង្កូត​បុក​ពេញទំហឹង​រង​របួស​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​កម្មករ ស្ថិត​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក រី តារា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សៅ សា​រិម អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទទួល​ល្វា ក្រុងប៉ៃលិន ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម (Honda Dream C125) ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1O – 4225 រង​របួស​ជើង​ឆ្វេង​ធ្ងន់ធ្ងរ ។

ចំណែក​ជន​បង្ក​ឈ្មោះ ហួរ ណា​រុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន (Camry) ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3165 គ្មាន​របួស ។ ប្រភព​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មក​ពី​កត្តា​មនុស្ស​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ហួស​ល្បឿន​កំណត់ និង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ពេល​កំពុង​បើកបរ​រថយន្ត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​មន្ទីរ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្ត រីឯ​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរ​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ