ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាច់ជីវិត​យុវជន​ម្នាក់​ស្លា.ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​រួច​រត់​បាត់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​កែ​ច្នៃ​ពណ៌​ទឹកសមុទ្រ​១​គ្រឿង គ្មាន​ផ្លា​ក​លេខ បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ត្បួ​ង​បត់​ទៅ​លិច​មក​ដល់​ចំណុច​កើតហេតុ​បម្រុង​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​យុវជន​ជិះ​ម្នាក់ឯង​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​ផ្លូវត្រង់​) បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។ ចំណែក​អ្នក​បើករថយន្ត​កែ​ច្នៃ​ឃើញ​សភាព​ការ​មិន​ស្រួល​ក៏​ទុក​រថយន្ត​ចោល​ចុះ​រត់គេច​ខ្លួន​បន្សល់​ទុក​វត្ថុ​តាង​នៅ​ហ្នឹង​កន្លែង…

ខេត្តសៀមរាប ៖ រថយន្ត​កែ​ច្នៃ​ពណ៌​ទឹកសមុទ្រ​១​គ្រឿង គ្មាន​ផ្លា​ក​លេខ បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ត្បួ​ង​បត់​ទៅ​លិច​មក​ដល់​ចំណុច​កើតហេតុ​បម្រុង​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​យុវជន​ជិះ​ម្នាក់ឯង​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​ផ្លូវត្រង់​) បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។

ចំណែក​អ្នក​បើករថយន្ត​កែ​ច្នៃ​ឃើញ​សភាព​ការ​មិន​ស្រួល​ក៏​ទុក​រថយន្ត​ចោល​ចុះ​រត់គេច​ខ្លួន​បន្សល់​ទុក​វត្ថុ​តាង​នៅ​ហ្នឹង​កន្លែង បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ផង​ដែរ ។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី​យប់ ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប តាម​បណ្តោយ​លើ​ផ្លូវជាតិ​លេខ​៦ ។

លោក​វរ​សេនី​យ៏​ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​រវាង​រថយន្ត​កែ​ច្នៃ​ពណ៌​ទឹកសមុទ្រ​អ្នកបើកបរ​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​រថយន្ត​កែ​ច្នៃ​នោះ​បើកបរ​មក​ពី​ទិស​ដៅ​ពី​ត្បួ​ង​បត់​ទៅ​លិច​ដើម្បី​ឆ្លងថ្នល់​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ សៀមរាប 1W-3983 បើកបរ​ម៉ូតូ​ដោយ​ឈ្មោះ ខុន ភី​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បណ្តាល​ឱ្យ​អ្នក​ម៉ូតូ ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ហើយ​ម្ចាស់​រថយន្ត​កែ​ច្នៃ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​បន្សល់​ទុក​តែ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ ហើយ​វាស់វែង​ដើម្បី​យក​វត្ថុ​តាង​ទាំង​២​គ្រឿង​ចេញពី​កន្លែង​កើតហេតុ​កុំឱ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។ មូលហេតុ​ករណី​គ្រោះថ្នាក់ ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​កែ​ច្នៃ​បើកបរ​ឆ្លងកាត់​ខ្វះ​ការ​ប្រយ័ត្ន​។

លោក​បាន​បញ្ជាក់​ទៀត​ថា សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​វត្ថុ​តាង​រថយន្ត​កែ​ច្នៃ និង​ម៉ូតូ​ត្រូវ​កម្លាំង​នគរ​បាល​ជំនាញ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បំពេញបែបបទ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​បន្ត ។

រីឯ​អ្នកបើកបរ​គោ​យន្ត​កែ​ច្នៃ​ក្រោយ​ពេល​បុក​អ្នក​ម៉ូតូ​ហើយ​ឃើញ​សភាពការណ៍​មិន​ស្រួល​ក៏​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​កែ​ច្នៃ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ