ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្លា.ប់​ស្រី​ៗ​១៦​នាក់​ហើយ ​គូរ​រូប​ទុក​​មើល​ទៀត (មាន​វីដេអូ)

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បើ​តាម​ភ្នាក់ងារ ​FBI​ អា​មេ​រិ​កបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ​កុម្ភៈ រូបភាព​របស់​នារី​រង​គ្រោះ​១៦​នាក់ ដែល​ត្រូវ​សម្លាប់ ដោយ​ឃាតករ​អា​មេ​រិ​ក​ម្នាក់ មានឈ្មោះ​…

សហរដ្ឋអាមេរិក ៖ បើ​តាម​ភ្នាក់ងារ ​FBI​ អា​មេ​រិ​កបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ​កុម្ភៈ រូបភាព​របស់​នារី​រង​គ្រោះ​១៦​នាក់ ដែល​ត្រូវ​សម្លាប់ ដោយ​ឃាតករ​អា​មេ​រិ​ក​ម្នាក់ មានឈ្មោះ​ SAMUEL LITTLE ។​ រូបភាព​ស្ត្រី​រង​គ្រោះ​ទាំងនោះ​ត្រូវ​បាន​ឃាតករ​រូប​នេះ​គូរ​ទុក​មើល​។

FBI ​ថ្លែងប្រាប់​ទូរទស្សន៍​CNN​ថា ពួក​អ្នក​ស៊ើ​ប​អង្កេត​របស់​ខ្លួន​សង្ឃឹមថា តាម​រយៈ​រូបភាព​ទាំងនោះ សមា​ជិកគ្រួសារ​មួយ អ្នក​ជិតខាង​ម្នាក់ ឬ​មិត្តសម្លាញ់​អាច​ស្គាល់​ជន​រង​គ្រោះ ហើយ​ផ្ដល់​តម្រុយ​សំខាន់​ៗ សម្រាប់​ជួយ​ដល់​អាជ្ញាធរ ក្នុង​ការ​កំណត់​អត្តសញ្ញាណ​របស់​ពួក​គេ​។

កាលពី​ឆ្នាំ​២០១៤​ជន​ឈ្មោះ​SAMUEL LITTLE​ទទួល​ការ​ចោទប្រកាន់ ពី​បទ​សម្លាប់ នារី​៣​នាក់ ប្រព្រឹត្ត​​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា រវាង​ឆ្នាំ​១៩៨៧​និង​១៩៨៩​។ ជន​នោះ​បាន​សារភាព​ចំពោះ​អំពើ​របស់​គេ ហើយ​ត្រូវ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត​។ ប៉ុន្តែ​ចាប់ពី​ខែឧសភា​ឆ្នាំ​២០១៨​មក ឃាតករ​រូប​នោះ​បាន​រៀបរាប់​ថា គេ​បាន​ច្របាច់ករ​សម្លាប់​នារី​ដល់​ទៅ​ច្រើន​នាក់​ទៀត ជា​អ្នកមាន​ជីវភាព​យ៉ាប់​យ៉ឺ​ន ក្នុង​នោះ​ភាគច្រើន​ជានា​រីរ​កសី​ុ​ផ្លូវភេទ​ឬ​ញៀន​ថ្នាំ ក្នុង​សហរដ្ឋអាមេរិក​។

យោង​តាម​កាសែត​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ថែម​ថា សរុប​ឃាតករ​នោះ​បាន​សារភាព​ថា រូបគេ​បាន​សម្លាប់​មនុស្ស​​ដល់​ទៅ​ជិត​៩០​នាក់ ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​ឃាតករ​សម្លាប់​មនុស្ស​អស់​ច្រើន​បំផុត​នៃ​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​។ អាជ្ញាធរ​និយាយ​ថា មក​ទល់​ពេល​នេះ កំណត់​ដឹង​ពី​មនុស្ស​យ៉ាងតិច​៣៦​នាក់ ដែល​ត្រូវ​ជន​នោះ​សម្លាប់​។

ទោះបី​យ៉ាងណា​បណ្ដា​ការ​សារភាព​លម្អិត​ទាំងឡាយ​របស់​ឃាតករ ក៏​នៅ​តែ​មានការ​លំបាក ក្នុង​ការ​កំណត់​ឲ្យ​ដឹង​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំងអស់​។ ព្រោះ​ជន​រង​គ្រោះ​ច្រើន​នាក់​ជា​ជន​នៅ​ក្រៅសង្គម ហើយ​ការ​ស្លាប់​របស់​ពួក​គេ ពុំ​មែន​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​មួយ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ការិយា​ល័យ​FBI​។ តែ​ពេល​នេះ​តាម​រយៈ​រូបភាព​ជន​រង​គ្រោះ ដែល​ឃាតករ​បាន​គូរ​ទុក​មើល FBI​សង្ឃឹមថា​វា​នឹង​ជួយ​ក្នុង​ការ​ដោះស្រាយ​ករណី​មួយ​ចំនួន​។ យើង​ចង់​ដឹង​ឈ្មោះ​របស់​នារី​ទាំងនេះ ព្រមទាំង​សាច់ញាតិ​គ្រួសារ​របស់​ពួក​គេ​ដែល​រង់ចាំ​ចម្លើយ​ចាប់តាំងពី​យូរ​មក​ហើយ​៕ ប្រភព​វីដេអូ ៖ That Chapter

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ