ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! វា​រី​អគ្គិសនី​មួយទៀត​អាច​នឹង​លេច​រូបរាង​នៅ​លើ​ទឹកដី​ខេត្តក្រចេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កំពុង​តែ​ពិចារណា​ចំពោះ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​មួយទៀត​នៅ​ខេត្តក្រចេះ ដើម្បី​លើកកម្ពស់​សន្តិសុខ​ថាមពល​ក្នុងស្រុក​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ប្រជាពលរដ្ឋ ។ លោក វ៉ិ​ច​ទ័​រ ហ្សូ​ណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កំពុង​តែ​ពិចារណា​ចំពោះ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​មួយទៀត​នៅ​ខេត្តក្រចេះ ដើម្បី​លើកកម្ពស់​សន្តិសុខ​ថាមពល​ក្នុងស្រុក​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ប្រជាពលរដ្ឋ ។

លោក វ៉ិ​ច​ទ័​រ ហ្សូ​ណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ កំពុង​ស្ថិត​ក្នុង​ជំហាន​នៃ​ការ​សិក្សា​នៅឡើយ​ដោយ​ទាមទារ​ពេលវេលា​ច្រើន​ឆ្នាំទៅ​មុខ​ទៀត​ដោយសារ​វា​ស្ថិត​នៅ​ក្នុង​ទន្លេមេគង្គ ។

លោក​បាន​បញ្ជាក់​ថា គម្រោង​សិក្សា​វា​រី​អគ្គិសនី​សំបូរ​នេះ​មាន​ជម្រើស​ជា​ច្រើន គឺ​មាន​ជម្រើស​២៦០០​គីឡូវ៉ាត់ ១៧០០​គីឡូវ៉ាត់ ហើយ​ជម្រើស​មួយទៀត​៤៦០​មេកា​វ៉ា​ត់ ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេ​គ្គង ។

ការ​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​មួយ​នេះ​អាច​ធ្វើ​ឡើង​នៅ​ក្រោយ​ឆ្នាំ​២០២៥ ដោយ​ត្រូវការ​សិក្សា​លម្អិត ជា​ពិសេស​ថ្លៃ​សេដ្ឋកិច្ច និង​ផល​ប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​ទាំង​ផ្នែក​បរិស្ថាន​សង្គម និង​បរ​ស្ថាន​ធម្មជាតិ​។

លោក ឳ​ម សា​វាទ នាយក​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​បាន​បញ្ជាក់​ថា ការ​មិន អភិវឌ្ឍន៍​គម្រោង​វា​រី​អគ្គិសនី​សំបូរ​កាត់​ដង​ទន្លេមេគង្គ​នេះ​គឺជា​ជម្រើស​ដ៏​ល្អ ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្តទឹក ធនធាន​មច្ឆា​ជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

លោក​បញ្ជាក់​ថា ខណៈ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ទន្លេមេគង្គ​លើ​កំពុង​សាងសង់​វា​រី​អគ្គិ​សនី​​បាន​ធ្វើ​ឲ្យ​គុណភាព​ទឹក​នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ត្រូវ​បាន​បំពុល ហើយ​របប​ទឹកទន្លេ​មាន​ភាព​ផ្លាស់​ប្តូរ ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​មច្ឆា​ជាតិ ។

គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សំបូរ​កាត់​ទន្លេមេគង្គ​ត្រង់​ខេត្តក្រចេះ​នេះ​អាច​ទាញ​យក​ប្រភព​ថាមពល​អគ្គិសនី​រហូត​ដល់​២៦០០​មេ​ហ្គា​វ៉ា​ត់ និង​បង្កើត​ជា​អាង​ស្តុក​ទឹក មាន​ប្រវែង​រហូត​ដល់​ជាង​៨០​គីឡូម៉ែត្រ​ទៅ​ដល់​ខេត្តស្ទឹងត្រែង ។

សូម​បញ្ចា​ក់ថា កម្ពុជា​មាន​វា​រី​អគ្គ​ស​នី​ចំនួន​៧​កន្លែង​ហើយដោយ​៦​កន្លែង ស្ថិត​នៅ​ភាគ​ខាងត្បូង​ឈៀង​ខាងលិច​នៃ​ប្រទេស​កម្ពុជា​មាន​ដូច​ជា វា​រី​អគ្គិសនី​អា​តៃ ឬ​ស្សី​ជ្រុំ​កំចាយ គី​រី​រម្យ​១ គី​រី​រម្យ​៣ និង​វា​រី​អគ្គិសនី​តា​តៃ និង​មួយ​កន្លែង​ទៀត​គឺ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ស្ថិត​នៅ​ខេត្តស្ទឹងត្រែង​ភាគ​ឥ​សាន​នៃ​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ