ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ត់ ស្រី​ឡា​ង សម្រេច​ប្តឹង​ស្ត្រី​បរិហារ​កេរ្តិ៍​រឿង​ដណ្តើម​ប្តី​នូវ​សំណង​១០​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង​នាង សាឡា​ត់ ស្រី​ឡា​ង បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​បាន​អះអាង​ថា ជា​ភរិយា​ដើម​របស់​លោក លៀក លី​ដា ចាងហ្វាង​ផលិតកម្ម…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង​នាង សាឡា​ត់ ស្រី​ឡា​ង បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​បាន​អះអាង​ថា ជា​ភរិយា​ដើម​របស់​លោក លៀក លី​ដា ចាងហ្វាង​ផលិតកម្ម LD ទាម​ទារ​សំណង​ចំនួន​១០​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ស្ត្រី​រូប​នោះ​បាន​ធ្វើការ​បរិហារកេរ្តិ៍​នាង​យ៉ាង​ចាស់ដៃ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ពាក្យបណ្តឹង​នេះ ត្រូវ​បាន សាឡា​ត់ ស្រី​ឡា​ង បង្ហាញ​ជា​សា​ធា​ណៈ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន បន្ទាប់​ពី​នាង​ត្រូវ​បាន​ស្ត្រី​ខាងលើ​នេះ​ធ្វើការ​ចោទប្រកាន់​ថា បាន​ដណ្តើម​ស្វាមី​របស់​នាង ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​ស្រទាប់​មហាជន​។

បើ​យោង​តាម​ពាក្យបណ្តឹង​តារា​សម្តែង​នាង សាឡា​ត់ ស្រី​ឡា​ង បាន​ធ្វើការ​ប្តឹង​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក Panchaka June ដែល​បាន​បង្ហោះ​សារ និង​ផ្ញើ​សារ​គំរាមកំហែង​ប្រើ​ហិង្សា ជាមួយនឹង​ការ​ចោទប្រកាន់​នាង​ថា បាន​ដណ្តើម​ប្តី​របស់​ខ្លួន​។ ក្នុង​ចំណុច​ទាំង​អស់នេះ ត្រូវ​បាន​តារា​រូប​នេះ​ចាត់​ទុក​ថា ជា​ការ​បំផ្លើស និង​ជា​ការ​ទម្លាក់​កំហុស មួលបង្កាច់​ខុស​ពី​ការ​ពិត ក្នុង​ចេតនា​បំភាន់​ភ្នែក​សាធារណជន និង​បំផ្លាញ​កិត្តិយស​របស់​នាង ជាមួយនឹង​ការ​ប៉ះពាល់​ការងារ​សិល្បៈ​នាង​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

នៅ​ក្នុង​ពាក្យបណ្តឹង​នោះ សាឡា​ត់ ស្រី​ឡា​ង បាន​ទាមទារ​ឲ្យ​ស្ត្រី​ខាងលើ​ផ្តល់​នូវ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ និង​ឲ្យ​ស្ត្រី​រូប​នេះ​លុប​ចោល​នូវ​រាល់​ការ​ផុស​ទាំងឡាយ​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​នាង ហើយ​បាន​ទាមទារ​ឲ្យ​មានការ​សុំ​ទោស​ជា​សាធារណៈ​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​សាឡា​ត់ ស្រី​ឡា​ង នាង​អាច​នឹង​ពិចារណា​ធ្វើការ​ដក​ពាក្យបណ្តឹង​នេះ​វិញ ក្នុង​ករណី​ដែល​ស្ត្រី​ខាងលើ​ឈប់​បន្ត​បំភ្លៃ​បរិហារកេរ្តិ៍​នាង​ដោយ​មិន​មាន​ភស្តុ​តាង​ជាក់លាក់​។

សាឡា​ត់ ស្រី​ឡា​ង បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​បន្ថែម​ថា តាម​ពិត​បើ​តាម​ច​រិ​ក​របស់ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​តបត​តាំងពី​ដំបូង​ម្ល៉េះ​។ តែ​ក្រោយ​ពី​ពិភាក្សា​គ្នា​ជាមួយ​បង​គឹ​ម​សួរ ធ្វើ​ឲ្យ​ខ្ញុំ​គិត​យល់​ថា ការ​តបត​មិនមែន​ជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​ទេ ដោយសារ​តែ​អ្នក​ដែល​ចូលរួម​វិភាគ និង​កាត់ក្តី​ទាំងនោះ​មិនមែន​ជា​តុលាការ​ដ៏​សុក្រឹត​នោះ​ទេ តែ​វា​ប្រៀប​ដូច​ជា​យក​កេរ្តិ៍ខ្មាស់​របស់​ខ្លួនឯង​មក​ដាក់​តាំង​បង្ហាញ​ជា​សាធា​រណៈ ដើម្បី​ឲ្យ​ប្រជាជន​បានឃើញ​តែ​ប៉ុណ្ណោះ​។

ដូចនេះ​ខ្ញុំ សូម​ពឹងផ្អែក​លើ​ផ្នែក​ច្បាប់​ដើម្បី​ជួយ​រក​ដំណោះស្រាយ​មួយ​ដ៏​ល្អ​សម្រាប់​ពួក​យើង​។ ខ្ញុំ​នឹង​ពិចារណា​ដក​ពាក្យបណ្តឹង​នេះ​វិញ​នៅ​ពេល​ដែល​បង​ឈប់​បន្ត​បំភ្លៃ​បរិហារកេរ្តិ៍​ខ្ញុំ​ដោយ​មិន​មាន​ភស្តុ​តាង​ជាក់លាក់​បែប​នេះ​ទៀត​។ នេះ​មិនមែន​ជា​ការ​ព្រមាន​ទេ តែ​វា​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​រក​ផ្លូវ​ចេញ​មួយ​ដ៏​សន្តិវិធី​។ ភ្លើង​កំពុង​តែ​ឆាបឆេះ សូម​ឈប់​បន្ត​ចាក់​សាំង​លើ​ភ្លើង​ទៀត​ទៅ សូម​ឈប់​បន្ត​រំខាន​ជិ​វិត​រស់នៅ និង​ជីវិត​សិល្បៈ​របស់ខ្ញុំ​ត​ទៀត​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ