ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញៀន​ស្រា​យូរ​គ្រោះថ្នាក់​ចំពោះ​សុខភាព

5 ឆ្នាំ មុន

ការ​ផឹកស្រា​ច្រើន​ជា​ប្រចាំ អាច​នាំ​ឲ្យ​មាន​បញ្ហា​ចំបង​ដល់​សុខភាព​របស់​អ្នក ។ ក្រុម​គ្រូពេទ្យ​ជំនាញ បាន​និយាយ​ពី​ផលវិបាក​នៃ​ការ​ទទួលទាន​ស្រា​ច្រើន​រ៉ាំរ៉ៃ​ដូច​ខាងក្រោម​នេះ​៖ ១–​បង្កើន​ឳ​កាស​នៃ​ជំងឺលើសឈាម ជំងឺថ្លើម ជំងឺ​បេះដូង និង​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ។…

ការ​ផឹកស្រា​ច្រើន​ជា​ប្រចាំ អាច​នាំ​ឲ្យ​មាន​បញ្ហា​ចំបង​ដល់​សុខភាព​របស់​អ្នក ។ ក្រុម​គ្រូពេទ្យ​ជំនាញ បាន​និយាយ​ពី​ផលវិបាក​នៃ​ការ​ទទួលទាន​ស្រា​ច្រើន​រ៉ាំរ៉ៃ​ដូច​ខាងក្រោម​នេះ​៖

១–​បង្កើន​ឳ​កាស​នៃ​ជំងឺលើសឈាម ជំងឺថ្លើម ជំងឺ​បេះដូង និង​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ។

២– បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មួយ​ចំនួន រួម​មាន​ជំងឺមហារីក​បំពង់​អាហារ បំពង់ក មាត់ សុដន់​ថ្លើម និង​ពោះវៀនធំ ។

៣– បន្ថយ​សកម្មភាព​ក្នុង​ការ​សិក្សា និង​បង្កើន​ហានិភ័យ​នៃ​ការ​វង្វេង និង​បញ្ហា​ដទៃ​ទៀត​ជាមួយនឹង​ការ​ចង​ចាំ និង​ការ​សិក្សា ។

៤– បង្កើន​ហានិភ័យ​នៃ​ជំងឺ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ។

៥– បង្កើន​ហានិភ័យ​នៃ​ការ​រស់នៅ​ពឹងផ្អែក​ដោយ​ស្រា (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ