ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាមិត្ត​ចិន​ផ្តល់​មូលនិធិ​ពិសេស​៧,៦​លាន​ដុល្លារ​ដល់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​បាន​សម្រេច​ផ្តល់​មូលនិធិ​គិត​ជា​ប្រាក់​សរុប​ប្រមាណ​ជាង​៧,៦​លាន​ដុល្លារ​អា​មេ​រិ​កដោយ​មាន​វត្តមាន​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​បាន​សម្រេច​ផ្តល់​មូលនិធិ​គិត​ជា​ប្រាក់​សរុប​ប្រមាណ​ជាង​៧,៦​លាន​ដុល្លារ​អា​មេ​រិ​កដោយ​មាន​វត្តមាន​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហការ​ប្រ​តិ​បត្ត​ការ​អន្តរជាតិ​ព្រមទាំង​ឯកឧត្តម ភ្ញៀវ​កិត្តិយស លោក លោកស្រី ដែល​ជា​តំណាង​ក្រសួង​-​ស្ថាប័ន​អនុវត្ត​គម្រោង​ចំនួន​១៦​គម្រោង ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖«​ថ្ងៃនេះ​តាំង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​មាន​សេចក្តី​សោមនស្ស ដោយ​បាន​ចុះហត្ថលេខា​ជាមួយ ឯកឧត្តម វ៉ាង វិ​ន ធាន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចព្រមព្រៀង​ស្តី​ពី​គម្រោង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​មូលនិធិ​ពិសេស​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ២០១៨ ។ គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧ ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​បាន​ចុះហត្ថលេខា​ជាមួយ ឯកឧត្តម Xiong Bo អតីត​ឯកអគ្គរដ្ឋទូត​ចិន សម្រាប់​គម្រោង​ចំនួន​១៦ របស់​កម្ពុជា ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ២០១៧» ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​អនុម័ត និង​គាំទ្រ​ផែ្ន​ក​ហិរញ្ញវត្ថុ​ដល់​គម្រោង​របស់​កម្ពុជា​ចំនួន​១៩ គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ២០១៨ ដែល​មាន​ថវិកា​សរុប​ចំនួន​៧,៦៦​លាន​ដុល្លារ​អា​មេ​រិ​ក​» ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា​៖​ចាប់តាំងពី​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ប្រទេស​កម្ពុជា​បាន​ទទួល​គម្រោង​សរុប​ចំនួន​៣៥​ដែល​មាន​វិសាលភាព​គ្របដណ្តប់​លើ​សកម្ម​ភាព​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ បច្ចេកទេស​ព័ត៌មានវិទ្យា អប់រំ​និង​ស្រាវជ្រាវ ធនធានទឹក អភិវឌ្ឍន៍ជនបទ កា​រត​ភ្ជាប់​ផ្លូវអាកាស ការ​ផ្លាស់​ប្តូរ​ផ្នែក​វប្បធម៌ និង​សាសនា ។ គម្រោង​មួយ​ចំនួន​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ និង​គម្រោង​ដែល​នៅ​សល់​ផ្សេង​ទៀត ជិត​ត្រូវ​បាន​បញ្ចប់ ឬ​មាន​វឌ្ឍនភាព​គួរ​ឲ្យ​សម្គាល់ ៕

កែសម្រួលដោយ