ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ជោគជ័យ និង​សុខភាព​ល្អ​គួរ​រៀបចំ​ពេលវេលា​បែបណា

5 ឆ្នាំ មុន

ការ​រៀន​ពី​ការ​ចេះ​គ្រប់​គ្រង់​ទៅ​លើ​ពេលវេលា​ឱ្យ​បាន​ល្អ វា​ពិតជា​សំខាន់​ណាស់​នៅ​ក្នុង​ការ​ជួយ​ឱ្យ​ជីវិត​របស់​អ្នក មាន​តុល្យភាព​ទាំង​ជីវិត​ការ​សិក្សា និង​ជីវិត​នៅ​ក្នុង​សង្គម ។ ប្រសិនបើ​អ្នកជា​មនុស្ស​ម្នាក់ ដែល​មានការ​រៀបចំ​ពេលវេលា​បាន​យ៉ាង​ល្អ នោះ​អ្នក​នឹង​អាច ធ្វើ​វា ហើយ​បាន​តែ​ក្នុង​រយៈពេល​មួយ​យ៉ាង​ខ្លី…

ការ​រៀន​ពី​ការ​ចេះ​គ្រប់​គ្រង់​ទៅ​លើ​ពេលវេលា​ឱ្យ​បាន​ល្អ វា​ពិតជា​សំខាន់​ណាស់​នៅ​ក្នុង​ការ​ជួយ​ឱ្យ​ជីវិត​របស់​អ្នក មាន​តុល្យភាព​ទាំង​ជីវិត​ការ​សិក្សា និង​ជីវិត​នៅ​ក្នុង​សង្គម ។ ប្រសិនបើ​អ្នកជា​មនុស្ស​ម្នាក់ ដែល​មានការ​រៀបចំ​ពេលវេលា​បាន​យ៉ាង​ល្អ នោះ​អ្នក​នឹង​អាច ធ្វើ​វា ហើយ​បាន​តែ​ក្នុង​រយៈពេល​មួយ​យ៉ាង​ខ្លី ហើយ​អ្នក​នឹង​មាន​ពេលវេលា សម្រាប់​ការ​សប្បាយ ផ្សេង​ៗ​របស់​អ្នក​ទៀត​ផង ។

ប្រសិនបើ​អ្នកជា​មនុស្ស ដែល​គ្រប់គ្រង​លើ​ពេលវេលា​បាន​ល្អ នោះ​អ្នក​នឹង ៖ អ្នក​អាច​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​ស ឬ​ក៏​ក្តី​បារម្ភ​នានា ។ នៅ​ពេល​អ្នក​បាន​រៀន​ពី​ការ​គ្រប់គ្រង លើ​ពេលវេលា​របស់​អ្នក​ហើយ​នោះ​អ្នក​នឹង​មិន​ទុក​នូវ​ការងារ​របស់​អ្នក​ចោល រហូត​ទាល់តែ​ទឹក​ដល់​ច្រមុះ​ហើយ ទើប​យក​មក​ធ្វើ​នោះ​ទេ ហើយ​អ្នក​ក៏​មិន​មាន​អារម្មណ៍​ថា មាន​សម្ពាធ​នោះ​ដែរ ។

១-​អ្នក​អាច​មាន​ពេលវេលា​ច្រើន សម្រាប់​ការងារ​របស់​អ្នក​ឱ្យ​សម្រេច ព្រោះ​អ្នក​បាន​ចាប់​ធ្វើ​វា តាំង​តែ​ពី​វិនាទី​ដំបូង និង​មាន​ពេលវេលា​ច្រើន សម្រាប់​ការ​ស្រាវជ្រាវ ហើយ​មាន​ពេលវេលា សម្រាប់​ការ​ពិនិត្យ​លើ​ការងារ​របស់​អ្នក ឡើង​វិញ​ផង​ដែរ ។

២-មួយវិញទៀត​នោះ គឺ​ចំណេញ​ពេលវេលា​។ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​ការងារ​របស់​អ្នក​រួចរាល់ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​វា​ទៀត​ទេ ដូច្នោះ​ហើយ អ្នក​អាច​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ដោយ​មិន​មាន​ពាក្យ​ថា «​ត្រូវ​តែ​ធ្វើ​» នៅ​ក្នុង​ចិត្ត​របស់​អ្នក​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ