ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​​ដែល​បៅ​​ដោះ​ម្តាយ​​បាន​6ខែ​ប្រ​ឈម​​តិច​នឹង​ការ​ធាត់​​លើស​​ទម្ងន់​

10 ឆ្នាំ មុន

ការ​បំ​បៅ​កូន​ដោយ​ទឹក​ដោះ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ធាត់​លើស​ទម្ងន់​សម្រាប់​ក្មេង​​​អា​យុចន្លោះ​​ពី​៥ឆ្នាំ​ដល់​៨​ឆ្នាំ​បាន​ពាក់​កណ្តាល ។ ការ​សិក្សា​ដែល​បាន​ពិ​សោធ​លើ​ក្មេងៗ​ជន​ជាតិ​ជប៉ុន​៤​ម៉ឺន​៣ពាន់​នាក់​​​បង្ហាញ​ទៀត​ថា ប្រ​សិន​ជា​ការ​បំ​បៅ​មាន​រយៈ​ពេល​៦​ខែ​ នោះ​អត្រា​ធាត់​លើស​ទម្ងន់​អាច​កាត់​បន្ថយ​បាន​ប្រ​មាណ១៥​ភាគ​រយ ។

វេជ្ជ​បណ្ឌិត​ Michiyo Yamakawa អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Okayama University ក្រុង​អូ​កា​យ៉ា​ម៉ា ប្រទេស​ជប៉ុន​បាន​ថ្លែង​ថា ការ​បំ​បៅ​ដោះ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ថយ​ចុះ​នូវ​អត្រា​ប្រ​ឈមការ​ធាត់​លើស​ទម្ងន់​ក្នុង​ចំ​ណោម​ក្មេង​ៗ​សិស្ស​សាលា​ជប៉ុន ។

លោក​បន្ត​ថា​៖ «ហេតុដូច្នេះ​ វា​ជា​កិច្ច​ការល្អ​ប្រ​សើរ​ដែល​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ក្នុង​បណ្តា​ប្រ​ទេស​អភិវឌ្ឍជឿន​លឿន»។ដោយ​ឡែក នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​កាល​ពី​លើក​មុន​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ទឹក​ដោះ​ម្តាយ​អាចជួយ​ការ​ពារ​កូន​ប្រ​ឆាំង​នឹង​ជំ​ងឺ​ក្រពះ  ជំ​ងឺ​ហឺត អាលែរហ្ស៊ី និង​ជំ​ងឺ​រលាក​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ៕​